ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 5:7 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ចម្ការទំពាំងបាយជូរ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ គឺ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​មនុស្ស​របស់​យូដា គឺ​ដំណាំ​ដែលជា​ទីគាប់ព្រះហឫទ័យ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​មើល៍! មានតែ​ការបង្ហូរឈាម​! ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីសុចរិត ប៉ុន្តែ​មើល៍! មានតែ​សម្រែកយំ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​ព្រោះ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែ​មើល៍! បាន​តែ​ការ​កម្ចាយ​ឈាម ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ តែ​បាន​សម្រែក​គ្រលួច​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ដើម​ទំពាំង‌បាយជូរ​ដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ប្រជា‌ជន​យូដា។ ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​យុត្តិធម៌ តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​សុចរិត តែ​ព្រះអង្គ​បែរ​ឮ​ស្នូរ​សម្រែក របស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រាអែល នឹង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់​ព្រះ‌នេត្រ​ទ្រង់ ហើយ​ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែ​មើល បាន​តែ​ការ​កំចាយ​ឈាម​វិញ ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ តែ​មើល​បាន​តែ​សំរែក​ក្រលួច​វិញ។

សូមមើលជំពូក

អាល់គីតាប

ចម្ការ​ទំពាំង‌បាយជូរ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ប្រជា‌ជាតិ​អ៊ីស្រ‌អែល ដើម​ទំពាំង‌បាយ​ជូរ​ដែល​ទ្រង់​ស្រឡាញ់ គឺ​ប្រជា‌ជន​យូដា។ ទ្រង់​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​យុត្តិធម៌ តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ទ្រង់​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​សុចរិត តែ​ទ្រង់​បែរ​ឮ​ស្នូរ​សំរែក របស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​ទៅ​វិញ។

សូមមើលជំពូក



អេសាយ 5:7
47 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះអង្គ​មានបន្ទូលថា​៖ “តើ​អ្នក​បាន​ធ្វើ​អ្វី​? សម្រែក​ឈាម​របស់​ប្អូនប្រុស​អ្នក កំពុង​ស្រែក​មកកាន់​យើង​ពី​ដី​។


គឺ​ព្រះយេហូវ៉ា​ទ្រង់​រីករាយ​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ និង​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​វិញ​។


ដ្បិត​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​នឹង​តុបតែង​មនុស្ស​តូចទាប​ដោយ​សេចក្ដីសង្គ្រោះ​។


គឺ​ដើម​ដែល​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​បាន​ដាំ និង​មែក​ដែល​ព្រះអង្គ​បាន​ធ្វើឲ្យរឹងមាំ​សម្រាប់​អង្គទ្រង់​។


អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​ចំពោះ​សម្រែក​អ្នកក្រខ្សត់ អ្នកនោះ​ក៏​នឹង​ស្រែកហៅ​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ឆ្លើយ​ឡើយ​។


ខ្ញុំ​បាន​បែរមក​ពិចារណា​ទៀត អំពី​ការ​សង្កត់សង្កិន​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ទឹកភ្នែក​របស់​អ្នកដែល​រង​ការ​សង្កត់សង្កិន​! គ្មាន​អ្នក​សម្រាលទុក្ខ​ពួកគេ​ឡើយ​។ នៅក្នុង​ដៃ​របស់​ពួកអ្នក​សង្កត់សង្កិន​ពួកគេ មាន​អំណាច ដូច្នេះ​គ្មាន​អ្នកដែល​សម្រាលទុក្ខ​ពួកគេ​ទេ​!


ទីក្រុង​ស្មោះត្រង់​បាន​ត្រឡប់​ដូចជា​ស្រីសំផឹង​យ៉ាងដូចម្ដេចហ្ន៎​! ពីមុននាងបាន​ពេញ​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​សេចក្ដីសុចរិត​បាន​ស្នាក់នៅ​ក្នុង​នាង ប៉ុន្តែ​ឥឡូវនេះ មានសុទ្ធតែ​ឃាតករ​វិញ​។


ចាប់ពី​បាតជើង​រហូតដល់​ក្បាល គ្មាន​កន្លែង​មាំមួន​ឡើយ គឺ​មាន​របួស ស្នាមរំពាត់ និង​ដំបៅរីក ដែល​ឥត​បាន​ច្របាច់ខ្ទុះ ឬ​រុំ ឬ​ផ្សើម​ដោយ​ប្រេង​។


នៅ​ថ្ងៃ​នោះ នឹងមាន​ចម្ការទំពាំងបាយជូរ​ដ៏ល្អ​មួយ ចូរ​ច្រៀង​អំពី​នាង​ថា​:


ព្រះយេហូវ៉ា​នឹង​ចូល​ក្នុង​ការជំនុំជម្រះ​ទាស់នឹង​ពួក​ចាស់ទុំ និង​ពួក​មេដឹកនាំ​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ថា​៖ “គឺ​អ្នករាល់គ្នា​ហើយ ដែល​ស៊ីបង្ហិន​ចម្ការទំពាំងបាយជូរ​; អ្វីដែលលួចប្លន់​ពី​អ្នក​ទ័លក្រ នៅក្នុង​ផ្ទះ​របស់អ្នករាល់គ្នា​។


តើ​អ្នករាល់គ្នា​ជាន់កម្ទេច​ប្រជារាស្ត្រ​របស់យើង ហើយ​កិនសង្កត់​មុខ​របស់​អ្នក​ទ័លក្រ​ធ្វើអី​?”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


ដូច្នេះ ព្រះអម្ចាស់​នឹង​វាយឲ្យមានក្រមរ​លើ​ក្រយៅក្បាល​របស់​កូនស្រី​ស៊ីយ៉ូន ព្រះយេហូវ៉ា​នឹង​បង្ហាញ​កេរ្តិ៍ខ្មាស​របស់ពួកនាង”។


ដោយហេតុនេះ អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយសារ​អ្នករាល់គ្នា​បាន​បដិសេធ​ពាក្យ​នេះ ហើយ​ទុកចិត្តលើ​ការសង្កត់សង្កិន និង​ការ​វៀចវេរ ព្រមទាំង​ពឹងផ្អែក​លើ​ការទាំងនោះ


ពួកអ្នក​មានចិត្តរឹង ដែល​នៅឆ្ងាយ​ពី​សេចក្ដីសុចរិត​អើយ ចូរ​ស្ដាប់​យើង​!


គាត់​បាន​កាប់គាស់​ដី ហើយ​យកថ្មចេញ រួច​ដាំ​ដើមទំពាំងបាយជូរល្អបំផុត ព្រមទាំង​សាងសង់​ប៉ម​មួយ​នៅកណ្ដាល​ចម្ការនោះ ហើយ​ដាប់លុង​ទីបញ្ជាន់ផ្លែ​នៅក្នុង​ចម្ការនោះ​ដែរ​។ ក្រោយមក គាត់​បាន​រំពឹងចាំ​ឲ្យ​ទំពាំងបាយជូរ​បង្កើតផល ប៉ុន្តែ​វា​បាន​បង្កើតផល​ជា​ទំពាំងបាយជូរព្រៃ​ទៅវិញ​។


គឺយើងខ្ញុំបាន​ប្រព្រឹត្តការល្មើស ហើយ​បដិសេធ​ព្រះយេហូវ៉ា ក៏​បែរចេញ​ពី​ការ​ទៅតាម​ព្រះ​នៃយើងខ្ញុំ ហើយ​និយាយ​អំពី​ការសង្កត់សង្កិន និង​ការបះបោរ ព្រមទាំង​មានផ្ទៃពោះ​ជា​ពាក្យ​ភូតភរ ក៏​បញ្ចេញ​វា​ពី​ចិត្ត​ផង​។


ដូច្នេះ សេចក្ដីយុត្តិធម៌​បាន​ថយទៅវិញ ហើយ​សេចក្ដីសុចរិត​ក៏​ឈរ​នៅ​ឆ្ងាយ ដ្បិត​សេចក្ដីពិត​បាន​ជំពប់​នៅ​កន្លែងសាធារណៈ ហើយ​សេចក្ដី​ទៀងត្រង់​ក៏​មិនអាច​ចូលមក​បាន​ដែរ​;


គ្មានអ្នកណា​ប្ដឹង​ដោយ​យុត្តិធម៌​ឡើយ ក៏​គ្មានអ្នកណា​ការពារក្ដី​ដោយ​ពិតត្រង់​ដែរ​; ពួកគេ​ទុកចិត្ត​លើ​សេចក្ដីឥតប្រយោជន៍ ហើយ​និយាយ​សេចក្ដីមិនពិត​; ពួកគេ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីទុច្ចរិត​;


ដ្បិត​ដូចដែល​មនុស្សកំលោះ​រៀបការ​ជាមួយ​ស្រីក្រមុំ​យ៉ាងណា កូនប្រុស​ៗ​របស់អ្នក​នឹង​រៀបការ​ជាមួយ​អ្នក​យ៉ាងនោះដែរ ហើយ​ដូចដែល​កូនកំលោះ​មាន​សេចក្ដីរីករាយ​ចំពោះ​កូនក្រមុំ​យ៉ាងណា ព្រះ​របស់អ្នក​នឹង​រីករាយ​ចំពោះ​អ្នក​យ៉ាងនោះដែរ​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ថ្វាយតង្វាយមួយភាគដប់ ជា​ជីរអង្កាម ជីរឌីល និង​គ្រាប់គូមីន ប៉ុន្តែ​អ្នករាល់គ្នា​បាន​បោះបង់ចោល​អ្វីៗ​ដែល​សំខាន់ជាង​ក្នុង​ក្រឹត្យវិន័យ គឺ​សេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និង​ជំនឿ​។ ការទាំងនេះ​ត្រូវតែ​ធ្វើ ហើយក៏​មិន​ត្រូវ​បោះបង់ចោល​ការឯទៀតនោះ​ដែរ​។


តើ​ព្រះ​មិន​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះអង្គ ដែល​កំពុង​ស្រែករក​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​ទេ​ឬ​? តើ​ព្រះអង្គ​ចេះតែ​ពន្យារពេល​ជួយពួកគេ​ឬ​?


អស់ទាំង​មែក​នៅ​ជាប់​នឹងខ្ញុំ​ដែល​មិន​បង្កើត​ផល ព្រះអង្គ​យក​មែកនោះ​ចេញ រីឯ​អស់ទាំង​មែក​ដែល​បង្កើត​ផល ព្រះអង្គ​លះ​មែកនោះ ដើម្បីឲ្យ​បង្កើត​ផល​កាន់តែច្រើន​។


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។