Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 80:15 - ព្រះគម្ពីរខ្មែរសាកល

15 គឺ​ដើម​ដែល​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​បាន​ដាំ និង​មែក​ដែល​ព្រះអង្គ​បាន​ធ្វើឲ្យរឹងមាំ​សម្រាប់​អង្គទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ដាំ ជា​កូន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ឲ្យ​មាន​កម្លាំង​សម្រាប់​អង្គ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ការពារ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ព្រះអង្គ​បាន​ដាំ ដោយ​ព្រះអង្គ​ផ្ទាល់ គឺ​បុត្រ​ដែល​ព្រះអង្គ​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ដាំ ជា​ខ្នែង​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង​សំរាប់​អង្គ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​ការពារ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ទ្រង់​បាន​ដាំ ដោយ​ទ្រង់​ផ្ទាល់ គឺ​បុត្រា​ដែល​ទ្រង់​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 80:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​យក​ដើមទំពាំងបាយជូរ​ចេញ​ពី​អេហ្ស៊ីប ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ ហើយ​ដាំ​ដើមទំពាំងបាយជូរនោះ​វិញ​។


ដើម្បីឲ្យ​ដៃ​របស់យើង​បាន​នៅស្ថិតស្ថេរ​ជាមួយ​គាត់ ហើយ​ដើមដៃ​របស់យើង​បាន​ធ្វើឲ្យ​គាត់​រឹងមាំ​។


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​ទើប​ព្រះអង្គ​បែរមកវិញ​? សូម​អាណិតមេត្តា​បាវបម្រើ​របស់ព្រះអង្គ​ផង​!


លំពង់​មួយ​នឹង​ដុះចេញ​ពី​ដង្គត់​របស់​អ៊ីសាយ មែក​មួយ​ពី​ឫស​របស់គាត់ នឹង​បង្កើតផល​។


ឥឡូវនេះ ព្រះយេហូវ៉ា​ជា​អ្នកដែល​សូន​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ​ឲ្យ​បានជា​បាវបម្រើ​របស់​ព្រះអង្គ ដើម្បី​នាំ​យ៉ាកុប​មក​រក​ព្រះអង្គ​វិញ និង​ដើម្បីឲ្យ​អ៊ីស្រាអែល​ត្រូវបាន​ប្រមូលមក​ឯ​ព្រះអង្គ ព្រះអង្គ​មានបន្ទូល ——​ដ្បិត​ខ្ញុំ​ត្រូវបាន​លើកតម្កើង​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះ​របស់ខ្ញុំ​បានជា​កម្លាំង​របស់ខ្ញុំ​——


សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​ទត​ឃើញ​ពី​លំនៅ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់ព្រះអង្គ​ផង​! ព្រះហឫទ័យឆេះឆួល និង​ព្រះចេស្ដា​របស់ព្រះអង្គ តើ​នៅ​ឯណា​? ការរំជួល​ក្នុង​ព្រះហឫទ័យ និង​សេចក្ដីមេត្តា​របស់ព្រះអង្គ ត្រូវបាន​បង្ខាំង​ពី​ទូលបង្គំ​ហើយ​។


“‘មហាបូជាចារ្យ​យ៉ូស្វេ​អើយ ឥឡូវនេះ​អ្នក និង​ពួក​គូកន​របស់អ្នក​ដែល​អង្គុយ​នៅចំពោះ​អ្នក​ត្រូវ​ស្ដាប់ ដ្បិត​ពួកគេ​ជា​មនុស្ស​ដែលជា​ទីសម្គាល់​។ មើល៍! យើង​នឹង​នាំ​អ្នកបម្រើ​របស់យើង​មក គឺ “លំពង់”។


ហើយ​ប្រាប់​គាត់​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: មើល៍! មនុស្ស​ដែល​មាន​ឈ្មោះ​ថា “លំពង់” នឹង​ដុះឡើង​ពី​កន្លែង​របស់ខ្លួន ហើយ​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ សាងសង់​ប៉ម ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។


“គឺ​ខ្ញុំ​ជា​ដើមទំពាំងបាយជូរ​ដ៏ពិត ហើយ​ព្រះ​បិតា​របស់ខ្ញុំ​ជា​អ្នកថែចម្ការ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម