Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 3:17 - ព្រះគម្ពីរខ្មែរសាកល

17 ដូច្នេះ ព្រះអម្ចាស់​នឹង​វាយឲ្យមានក្រមរ​លើ​ក្រយៅក្បាល​របស់​កូនស្រី​ស៊ីយ៉ូន ព្រះយេហូវ៉ា​នឹង​បង្ហាញ​កេរ្តិ៍ខ្មាស​របស់ពួកនាង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ហេតុ​នេះ ព្រះ‌អម្ចាស់​នឹង​វាយ​ក្រយៅ​ក្បាល ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​នឹង​សម្រាត​កេរ‌ខ្មាស​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​ជំទាវ នៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាល ហើយ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ក្បាល​ពួក​គេ ទៅ​ជា​ត្រងោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហេតុ​នេះព្រះ‌អម្ចាស់ ទ្រង់​នឹង​វាយ​ក្រយៅ​ក្បាល​នៃ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរាត​កេរខ្មាស​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពួក​ជំទាវ នៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាល ហើយអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ក្បាល​ពួក​គេ ទៅ​ជា​ត្រងោល។

សូមមើលជំពូក ចម្លង




អេសាយ 3:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​អាស្ស៊ីរី​ក៏​នឹង​នាំ​ជនជាតិអេហ្ស៊ីប​ជា​ឈ្លើយសឹក និង​ជនជាតិអេត្យូពី​ជា​ជនជម្លៀស ចេញទៅ​យ៉ាងនោះដែរ គឺ​ទាំង​ក្មេង ទាំង​ចាស់ ដោយ​អាក្រាត​ទាំង​ជើងទទេ ព្រមទាំង​គូទ​បើកចំហ​ផង នេះជា​សេចក្ដីអាម៉ាស់​របស់​អេហ្ស៊ីប​។


ព្រះយេហូវ៉ា​មានបន្ទូល​ទៀត​ថា​៖ “ដោយព្រោះ​កូនស្រី​ស៊ីយ៉ូន​បាន​លើកខ្លួនឡើង ហើយ​ដើរ​ងើបងើយ ទាក់ទាញ​ដោយ​ភ្នែក ដើរកាច់រាង ព្រមទាំង​អង្រួនឲ្យឮសូររ៉ឺងៗ​ដោយ​ជើង​របស់ពួកនាង


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​នឹង​ដក​គ្រឿងអលង្ការ​របស់ពួកនាង​ចេញ គឺ​កងជើង សំណាញ់សក់ បន្តោងរូបព្រះចន្ទ


ដូច្នេះ ទូតសួគ៌​ទីមួយ​ក៏​ចេញទៅ ហើយ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ផែនដី នោះ​មាន​ដំបៅ​ដ៏អាក្រក់ និង​ឈឺចាប់ កើតមាន​លើ​មនុស្ស​ដែល​មាន​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​មនុស្ស​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម