Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:21 - ព្រះគម្ពីរខ្មែរសាកល

21 ទីក្រុង​ស្មោះត្រង់​បាន​ត្រឡប់​ដូចជា​ស្រីសំផឹង​យ៉ាងដូចម្ដេចហ្ន៎​! ពីមុននាងបាន​ពេញ​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​សេចក្ដីសុចរិត​បាន​ស្នាក់នៅ​ក្នុង​នាង ប៉ុន្តែ​ឥឡូវនេះ មានសុទ្ធតែ​ឃាតករ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ម្ដេច​បាន​ជា​ទី​ក្រុង​ស្មោះ‌ត្រង់ ប្រែ​ក្លាយ​ជា​ខូចអាក្រក់​ដូច្នេះ? គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សម្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់ បែរ​ជា​ខូច អស់​បែប​នេះ? ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌ សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់‌គ្រង សុទ្ធ​តែ​ជា​ឃាតក!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ទី​ក្រុង​ស្មោះ‌ត្រង់​បាន​ក្បត់​ជា​សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សំឡាប់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់ បែរ​ជា​ខូច អស់​បែប​នេះ? ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌ សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់‌គ្រង សុទ្ធ​តែ​ជា​ឃាតក!

សូមមើលជំពូក ចម្លង




អេសាយ 1:21
31 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ទន្លេ​មួយ ដែល​ដៃទន្លេ​របស់វា​ធ្វើឲ្យ​ទីក្រុង​របស់​ព្រះ​អរសប្បាយ​; ទីក្រុងនោះជា​ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង នៅ​ទីក្រុង​របស់​ព្រះ​នៃយើង គឺនៅលើ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!


ដូចដែល​យើង​បាន​ឮ​យ៉ាងណា យើង​ក៏​ឃើញ​យ៉ាងនោះដែរ ក្នុង​ទីក្រុង​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ក្នុង​ទីក្រុង​របស់​ព្រះ​នៃយើង គឺថា​ព្រះ​នឹង​ធ្វើឲ្យ​ទីក្រុងនោះ​ស្ថិតស្ថេរ​ជារៀងរហូត​។ សេឡា


ប្រាក់​របស់អ្នក​បាន​ត្រឡប់ជា​អាចម៍លោហៈ ស្រាទំពាំងបាយជូរ​របស់អ្នក​បាន​លាយ​ជាមួយ​ទឹក​។


ទោះបីជា​ព្រះអង្គ​មេត្តា​ដល់​មនុស្ស​អាក្រក់​ក៏ដោយ ក៏​គេ​មិន​រៀនចេះ​សេចក្ដីសុចរិត​ដែរ គេ​ប្រព្រឹត្តអំពើទុច្ចរិត​នៅក្នុង​ទឹកដី​នៃ​សេចក្ដី​ទៀងត្រង់ ហើយ​មិន​ឃើញ​ភាពឧត្ដុង្គឧត្ដម​របស់​ព្រះយេហូវ៉ា​ឡើយ​។


(​ដ្បិត​ពួកគេ​ហៅ​ខ្លួនពួកគេ​តាម​ក្រុង​ដ៏វិសុទ្ធ ហើយ​ពឹងផ្អែក​លើ​ព្រះ​នៃ​អ៊ីស្រាអែល ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​)


ដ្បិត​ចម្ការទំពាំងបាយជូរ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ គឺ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​មនុស្ស​របស់​យូដា គឺ​ដំណាំ​ដែលជា​ទីគាប់ព្រះហឫទ័យ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​មើល៍! មានតែ​ការបង្ហូរឈាម​! ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីសុចរិត ប៉ុន្តែ​មើល៍! មានតែ​សម្រែកយំ​!


ដូច្នេះ សេចក្ដីយុត្តិធម៌​បាន​ថយទៅវិញ ហើយ​សេចក្ដីសុចរិត​ក៏​ឈរ​នៅ​ឆ្ងាយ ដ្បិត​សេចក្ដីពិត​បាន​ជំពប់​នៅ​កន្លែងសាធារណៈ ហើយ​សេចក្ដី​ទៀងត្រង់​ក៏​មិនអាច​ចូលមក​បាន​ដែរ​;


មែនហើយ នៅ​ខ្វះ​សេចក្ដីពិត ហើយ​អ្នកដែល​បែរចេញ​ពី​ការ​អាក្រក់​ក៏​ក្លាយជារំពា​។ ព្រះយេហូវ៉ា​បាន​ទត​ឃើញ ហើយ​ការ​ដែល​គ្មាន​សេចក្ដីយុត្តិធម៌​ដូច្នេះ ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ​។


ដ្បិត​ដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាមដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​អំពើទុច្ចរិត​; បបូរមាត់​របស់អ្នករាល់គ្នា​និយាយមុសា ហើយ​អណ្ដាត​របស់អ្នករាល់គ្នា​ពោល​សេចក្ដីទុច្ចរិត​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘យើង​នឹង​ត្រឡប់​មក​ស៊ីយ៉ូន ហើយ​ស្នាក់នៅ​កណ្ដាល​យេរូសាឡិម នោះ​យេរូសាឡិម​នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​សេចក្ដីពិត” ហើយ​ភ្នំ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ត្រូវបាន​ហៅថា “ភ្នំ​ដ៏វិសុទ្ធ”’។


“យេរូសាឡិម យេរូសាឡិម​អើយ​! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវ​បាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


តើ​មាន​ព្យាការី​មួយណា​ដែល​ដូនតា​របស់អ្នករាល់គ្នា​មិន​បាន​បៀតបៀន​? ពួកគេ​បាន​សម្លាប់​អ្នក​ដែល​ប្រកាសទុកមុន​អំពី​ការយាងមក​របស់​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកក្បត់ និង​ជា​អ្នកសម្លាប់​ព្រះអង្គនោះ​។


ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់


ប៉ុន្តែ​កុំ​វាស់​ទីធ្លា​ខាងក្រៅ​ព្រះវិហារ​ឡើយ​។ ចូរ​ទុក​វា​ដោយឡែក ដ្បិត​ទីនោះ​ត្រូវបាន​ប្រគល់​ឲ្យ​សាសន៍ដទៃ ហើយ​ពួកគេ​នឹង​ជាន់ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់រយៈពេល​សែសិបពីរ​ខែ​។


សាកសព​របស់​ពួកគេ​នឹងត្រូវទុកចោល​នៅតាម​ផ្លូវ​នៃ​ក្រុង​ដ៏ធំ ដែល‍ខាងវិញ្ញាណ​ហៅថា សូដុម និង​អេហ្ស៊ីប ជា​កន្លែងដែល​ព្រះអម្ចាស់​របស់​ពួកគេ​ត្រូវគេ​ឆ្កាង​ដែរ​។


ពេលនោះ ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​ការជំនុំជម្រះ​របស់​ស្ត្រីពេស្យា​ដ៏ធំ ដែល​អង្គុយ​លើ​ទឹក​ដ៏ច្រើន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម