Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 59:4 - ព្រះគម្ពីរខ្មែរសាកល

4 គ្មានអ្នកណា​ប្ដឹង​ដោយ​យុត្តិធម៌​ឡើយ ក៏​គ្មានអ្នកណា​ការពារក្ដី​ដោយ​ពិតត្រង់​ដែរ​; ពួកគេ​ទុកចិត្ត​លើ​សេចក្ដីឥតប្រយោជន៍ ហើយ​និយាយ​សេចក្ដីមិនពិត​; ពួកគេ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីទុច្ចរិត​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ គេ​មាន​ទម្ងន់​ជា​គំនិត​បៀត‌បៀន ហើយ​សម្រាល​ចេញ​ជា​អំពើ​ទុច្ចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្នុង​ចំណោម​អ្នក​រាល់​គ្នា នរណា​ក៏​ចោទ​ប្រកាន់​គ្នា​ដោយ​អយុត្តិធម៌ និង​ឆ្លើយ​ការ‌ពារ​ខ្លួន​ដោយ​មិន​ទៀង​ត្រង់​ដែរ អ្នក​រាល់​គ្នា​យក​រឿង​មិន​ពិត​មក​ធ្វើ​ជា​ភស្ដុតាង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​សុទ្ធ​តែ​ឥត​ន័យ។ អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​ជិះ‌ជាន់​គេ រួច​នាំ​គ្នា​សម្រេច​ចេញ​ជា​អំពើ​ទុច្ចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ គេ​មាន​ទំងន់​ជា​គំនិត​បៀត‌បៀន ហើយ​សំរាល​ចេញ​ជា​អំពើ​ទុច្ចរិត

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្នុង​ចំណោម​អ្នក​រាល់​គ្នា នរណា​ក៏​ចោទ​ប្រកាន់​គ្នា​ដោយ​អយុត្តិធម៌ និង​ឆ្លើយ​ការ‌ពារ​ខ្លួន​ដោយ​មិន​ទៀង​ត្រង់​ដែរ អ្នក​រាល់​គ្នា​យក​រឿង​មិន​ពិត​មក​ធ្វើ​ជា​ភស្ដុតាង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​សុទ្ធ​តែ​ឥត​ន័យ។ អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​ជិះ‌ជាន់​គេ រួច​នាំ​គ្នា​សម្រេច​ចេញ​ជា​អំពើ​ទុច្ចរិត។

សូមមើលជំពូក ចម្លង




អេសាយ 59:4
36 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះយេហូវ៉ា​កាត់​អស់ទាំង​បបូរមាត់​រលូន និង​អណ្ដាត​ដែល​និយាយ​ព្រហើន​ចេញ​ផង​!


កុំ​ទុកចិត្តលើ​ការសង្កត់សង្កិន​ឡើយ ក៏​កុំ​សង្ឃឹមដោយឥតប្រយោជន៍​លើ​ការលួចប្លន់​ដែរ​; ទោះបីជា​ទ្រព្យសម្បត្តិ​កើនឡើង​ក៏ដោយ ក៏​កុំ​ផ្ចង់ចិត្ត​លើវា​ឡើយ​។


ពួកគេ​ពិគ្រោះគ្នា គ្រាន់តែ​ដើម្បី​បណ្ដេញ​អ្នកនោះ​ចេញ​ពី​តំណែងខ្ពស់​ប៉ុណ្ណោះ​; ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីភូតភរ​; ពួកគេ​ឲ្យពរ​ដោយ​មាត់​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ចិត្ត ពួកគេ​ដាក់បណ្ដាសា​វិញ​។ សេឡា


គេ​បាន​ជីក​រណ្ដៅ ហើយ​ចូក​ដី​ចេញ ប៉ុន្តែ​បាន​ធ្លាក់​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​ធ្វើ​នោះ​។


ជាការពិត ពួកគេ​ដេក​មិនបានទេ លុះត្រាតែ​បាន​ធ្វើអាក្រក់ ហើយ​ដេកមិនលក់​ឡើយ លុះត្រាតែ​បាន​ធ្វើឲ្យ​គេ​ជំពប់​;


វេទនា​ហើយ​! ពួកអ្នកដែល​តែង​បទបញ្ញត្តិ​ទុច្ចរិត និង​ពួកអ្នកដែល​សរសេរ​សេចក្ដីសម្រេច​អយុត្ដិធម៌


យើងខ្ញុំ​បាន​មានផ្ទៃពោះ យើងខ្ញុំ​បាន​ឈឺចាប់ ប៉ុន្តែ​យើងខ្ញុំ​សម្រាលចេញ​ជា​ខ្យល់ យើងខ្ញុំ​មិន​បាន​សម្រេចបាន​នូវ​សេចក្ដីសង្គ្រោះ​សម្រាប់​ផែនដី ហើយ​អ្នកដែល​រស់នៅ​លើ​ពិភពលោក​ក៏​មិន​បាន​កើតមក​ដែរ​។


ដ្បិត​អ្នករាល់គ្នា​បាន​និយាយថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​សេចក្ដីស្លាប់ ហើយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថានមនុស្សស្លាប់​ហើយ​; កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក វា​នឹង​មិន​មកដល់​យើង​ឡើយ ពីព្រោះ​យើង​បាន​យក​សេចក្ដីភូតភរ​ជា​ជម្រក​របស់យើង ក៏​បាន​លាក់ខ្លួន​ក្នុង​សេចក្ដីកុហក”។


ដ្បិត​មនុស្សកាចសាហាវ​នឹង​បាត់ទៅ មនុស្សចំអកឡកឡឺយ​នឹង​អស់ទៅ ហើយ​អស់អ្នក​ដែល​រង់ចាំឱកាស​ប្រព្រឹត្ត​អំពើទុច្ចរិត​ក៏​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។


ដោយហេតុនេះ អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយសារ​អ្នករាល់គ្នា​បាន​បដិសេធ​ពាក្យ​នេះ ហើយ​ទុកចិត្តលើ​ការសង្កត់សង្កិន និង​ការ​វៀចវេរ ព្រមទាំង​ពឹងផ្អែក​លើ​ការទាំងនោះ


ដ្បិត​នេះ​ជា​ប្រជាជន​ដែល​បះបោរ ជា​កូនចៅ​ដែល​ភូតភរ ជា​កូនចៅ​ដែល​មិន​ព្រម​ស្ដាប់តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា


អ្នករាល់គ្នា​នឹង​មានផ្ទៃពោះ​ជា​ស្មៅក្រៀម អ្នករាល់គ្នា​នឹង​សម្រាលកូន​ជា​ចំបើង ដង្ហើម​របស់អ្នករាល់គ្នា​ជា​ភ្លើង វា​នឹង​ស៊ីបំផ្លាញ​អ្នករាល់គ្នា​។


អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។


ដ្បិត​អ្នក​បាន​ទុកចិត្តលើ​អំពើអាក្រក់​របស់ខ្លួន ទាំង​ពោលថា​: ‘គ្មានអ្នកណា​ឃើញ​អញ​ទេ’។ ប្រាជ្ញា និង​ចំណេះដឹង​របស់អ្នក​បាន​នាំ​អ្នក​ឲ្យវង្វេង ដូច្នេះ​អ្នក​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘គឺ​អញ​ហ្នឹងហើយ គ្មានអ្នកណា​ក្រៅពី​អញ​ឡើយ​!’។


វេទនា​ហើយ​! អ្នកដែល​ទាញ​សេចក្ដីទុច្ចរិត​មក​ដោយ​ខ្សែ​នៃ​សេចក្ដីមិនពិត អ្នកដែល​ទាញ​បាប​មក ហាក់ដូចជា​ទាញ​ដោយ​ខ្សែ​រទេះ


ដ្បិត​ចម្ការទំពាំងបាយជូរ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ គឺ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​មនុស្ស​របស់​យូដា គឺ​ដំណាំ​ដែលជា​ទីគាប់ព្រះហឫទ័យ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​មើល៍! មានតែ​ការបង្ហូរឈាម​! ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីសុចរិត ប៉ុន្តែ​មើល៍! មានតែ​សម្រែកយំ​!


មែនហើយ នៅ​ខ្វះ​សេចក្ដីពិត ហើយ​អ្នកដែល​បែរចេញ​ពី​ការ​អាក្រក់​ក៏​ក្លាយជារំពា​។ ព្រះយេហូវ៉ា​បាន​ទត​ឃើញ ហើយ​ការ​ដែល​គ្មាន​សេចក្ដីយុត្តិធម៌​ដូច្នេះ ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ​។


ព្រះអង្គ​ទត​ឃើញ​ថា គ្មាន​អ្នកណា​ម្នាក់​ឡើយ ព្រះអង្គ​ទ្រង់​នឹកឆ្ងល់​ថា គ្មានអ្នកណា​អង្វរជំនួស ដូច្នេះ​ព្រះពាហុ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​ព្រះអង្គ ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ក៏​ទ្រទ្រង់​ព្រះអង្គ​។


ដ្បិត​ដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាមដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​អំពើទុច្ចរិត​; បបូរមាត់​របស់អ្នករាល់គ្នា​និយាយមុសា ហើយ​អណ្ដាត​របស់អ្នករាល់គ្នា​ពោល​សេចក្ដីទុច្ចរិត​។


គ្មានអ្នកណា​ហៅរក​ព្រះនាម​របស់ព្រះអង្គ គ្មានអ្នកណា​ដាស់​ខ្លួនឯង​ឡើង​ដើម្បី​កាន់ខ្ជាប់​តាម​ព្រះអង្គ​ឡើយ ពីព្រោះ​ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​ពី​យើងខ្ញុំ ហើយ​ធ្វើឲ្យ​យើងខ្ញុំ​រលាយ​ក្នុង​កណ្ដាប់ដៃ​នៃ​អំពើទុច្ចរិត​របស់យើងខ្ញុំ​។


ពួក​ចាស់ទុំ និង​ពួក​អ្នកធំ​ជា​ក្បាល ហើយ​ពួក​ព្យាការី​ដែល​បង្រៀន​សេចក្ដីកុហក​ជា​កន្ទុយ​។


រីឯ​ពួកយូដា​ក៏​គាំទ្រ​ដែរ ដោយ​បញ្ជាក់ថា ការទាំងនេះ​ពិតជា​ដូច្នេះ​មែន​។


បន្ទាប់មក នៅពេល​តណ្ហា​មានផ្ទៃពោះ ក៏​សម្រាល​បាន​បាប ហើយ​នៅពេល​បាប​ពេញវ័យ ក៏​បង្កើត​សេចក្ដីស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម