Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 3:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះយេហូវ៉ា​នឹង​ចូល​ក្នុង​ការជំនុំជម្រះ​ទាស់នឹង​ពួក​ចាស់ទុំ និង​ពួក​មេដឹកនាំ​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ថា​៖ “គឺ​អ្នករាល់គ្នា​ហើយ ដែល​ស៊ីបង្ហិន​ចម្ការទំពាំងបាយជូរ​; អ្វីដែលលួចប្លន់​ពី​អ្នក​ទ័លក្រ នៅក្នុង​ផ្ទះ​របស់អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌យេហូវ៉ា​នឹង​ចោទ​ប្រកាន់ ពួក​ចាស់​ទុំ​របស់​រាស្ត្រ និង​ពួក​ចៅ‌ហ្វាយ​ថា៖ គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯទ្រព្យ​សម្បត្តិ​ដែល​រឹប‌យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​អ្នក​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ថា: “អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ! អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រ មក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កើត​មាន​ក្តី​នឹង​ពួក​ចាស់‌ទុំ​នៃ​រាស្ត្រ​ទ្រង់ ហើយ​នឹង​ពួក​ចៅហ្វាយ​ថា គឺ​ឯង​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចំការ​ទំពាំង‌បាយ‌ជូរ ឯ​របឹប​ដែល​រឹប‌ជាន់​យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​ឯង​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​ចោទ​ប្រកាន់​ពួក​អះលី‌ជំអះ និង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ថា: “អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ! អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រ មក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា!

សូមមើលជំពូក ចម្លង




អេសាយ 3:14
34 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​សម្ងំចាំ​ក្នុង​ទីស្ងាត់កំបាំង​ដូច​សិង្ហ​ក្នុង​គុម្ពោតព្រៃ​; គេ​សម្ងំចាំ​ដើម្បី​ចាប់​មនុស្ស​ទ័លក្រ​; គេ​ចាប់​មនុស្ស​ទ័លក្រ​ដោយ​អូស​ពួកគេ​មក​ក្នុង​សំណាញ់​របស់ខ្លួន​។


អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត ដែល​ត្របាក់ស៊ី​ប្រជារាស្ត្រ​របស់យើង​ដូច​ត្របាក់ស៊ី​អាហារ ក៏មិន​ហៅរក​ព្រះយេហូវ៉ា តើ​ខ្លួនពួកគេ​មិន​ដឹង​ទេ​ឬ​?


សូម​កុំ​នាំ​បាវបម្រើ​របស់ព្រះអង្គ​ទៅក្នុង​ការជំនុំជម្រះ​ឡើយ ដ្បិត​នៅចំពោះ​ព្រះអង្គ គ្មាន​មនុស្ស​រស់​ណាម្នាក់​សុចរិត​ឡើយ​។


មាន​ជំនាន់​មួយ​ដែល​ធ្មេញ​របស់គេ​ដូចជា​ដាវ ហើយ​ថ្គាម​របស់គេ​ដូចជា​កាំបិត ដើម្បី​ស៊ីបំផ្លាញ​មនុស្ស​ទ័លក្រ​ឲ្យអស់​ពី​ផែនដី និង​មនុស្ស​ខ្វះខាត​ឲ្យអស់​ពី​មនុស្សជាតិ​។


វេទនា​ហើយ​! ពួកអ្នកដែល​តែង​បទបញ្ញត្តិ​ទុច្ចរិត និង​ពួកអ្នកដែល​សរសេរ​សេចក្ដីសម្រេច​អយុត្ដិធម៌


ដើម្បី​បែរចេញ​ពី​ពាក្យបណ្ដឹង​របស់​អ្នកក្រខ្សត់ ហើយ​ដកយក​សេចក្ដីយុត្តិធម៌​ចេញពី​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់យើង ដើម្បីឲ្យ​ស្ត្រីមេម៉ាយ​បានជា​ជ័យភណ្ឌ​របស់គេ និង​ដើម្បី​ប្លន់​កូនកំព្រា​។


គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


សូម្បីតែ​កូនច្បង​របស់​អ្នកក្រខ្សត់​នឹង​មានអាហារហូប ហើយ​មនុស្ស​ខ្វះខាត​ក៏​នឹង​ដេកសម្រាក​ដោយ​សុវត្ថិភាព​ដែរ ប៉ុន្តែ​យើង​នឹង​សម្លាប់​ឫស​របស់អ្នក​ដោយ​ទុរ្ភិក្ស ហើយ​ទុរ្ភិក្សនោះ​នឹង​សម្លាប់​អ្នកដែលនៅសល់​របស់អ្នក​។


ជើង​នឹង​ជាន់ឈ្លី​វា គឺទាំង​ជើង​របស់​អ្នក​ទ័លក្រ និង​ជំហាន​របស់​អ្នកក្រខ្សត់​ផង”។


មនុស្ស​តូចទាប​នឹង​កើន​អំណរ​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួក​ខ្វះខាត​ក្នុងចំណោម​មនុស្សលោក​នឹង​ត្រេកអរ ក្នុង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ដោយហេតុនេះ អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖ “ដោយសារ​អ្នករាល់គ្នា​បាន​បដិសេធ​ពាក្យ​នេះ ហើយ​ទុកចិត្តលើ​ការសង្កត់សង្កិន និង​ការ​វៀចវេរ ព្រមទាំង​ពឹងផ្អែក​លើ​ការទាំងនោះ


ដ្បិត​ចម្ការទំពាំងបាយជូរ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ គឺ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​មនុស្ស​របស់​យូដា គឺ​ដំណាំ​ដែលជា​ទីគាប់ព្រះហឫទ័យ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​មើល៍! មានតែ​ការបង្ហូរឈាម​! ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីសុចរិត ប៉ុន្តែ​មើល៍! មានតែ​សម្រែកយំ​!


មើល៍! អ្នករាល់គ្នា​តមអាហារ​ដើម្បី​ការទាស់ទែង និង​ជម្លោះ ហើយ​ដើម្បី​វាយ​ដោយ​កណ្ដាប់ដៃ​ដ៏អាក្រក់​។ អ្នករាល់គ្នា​តមអាហារ​ដូច​សព្វថ្ងៃនេះ មិនមែន​ដើម្បីឲ្យ​សំឡេង​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​ស្ថានដ៏ខ្ពស់​ឡើយ​!


“ចូរ​ស្ដាប់​ពាក្យឧបមា​មួយទៀត​: មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ លោក​បាន​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ​នៅក្នុង​ចម្ការនោះ សាងសង់​ប៉ម ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម