ព្រះអង្គបានរំដោះពួកគាត់ជាច្រើនដង ប៉ុន្តែពួកគាត់បានបះបោរតាមបំណងរបស់ខ្លួន ហើយធ្លាក់ទៅក្នុងអំពើទុច្ចរិតរបស់ខ្លួនពួកគាត់។
អេសាយ 26:10 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាព្រះអង្គមេត្តាដល់មនុស្សអាក្រក់ក៏ដោយ ក៏គេមិនរៀនចេះសេចក្ដីសុចរិតដែរ គេប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងទឹកដីនៃសេចក្ដីទៀងត្រង់ ហើយមិនឃើញភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអង្គលើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។ អាល់គីតាប ប្រសិនបើទ្រង់លើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡាឡើយ។ |
ព្រះអង្គបានរំដោះពួកគាត់ជាច្រើនដង ប៉ុន្តែពួកគាត់បានបះបោរតាមបំណងរបស់ខ្លួន ហើយធ្លាក់ទៅក្នុងអំពើទុច្ចរិតរបស់ខ្លួនពួកគាត់។
សូមបង្រៀនទូលបង្គំឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ; សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ នាំផ្លូវទូលបង្គំទៅទឹកដីរាបស្មើផង។
សូមបន្ថែមសេចក្ដីទុច្ចរិតលើសេចក្ដីទុច្ចរិតរបស់ពួកគេ ហើយកុំឲ្យពួកគេបានចូលមកក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គឡើយ។
ជាការពិត ការបកក្រោយរបស់មនុស្សខ្វះចំណេះដឹងនឹងធ្វើឲ្យខ្លួនគេស្លាប់ ហើយសេចក្ដីសុខស្រួលរបស់មនុស្សល្ងង់នឹងបំផ្លាញខ្លួនគេ;
មួយវិញទៀត ខ្ញុំបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងកាត់ក្ដីមានសេចក្ដីអាក្រក់នៅទីនោះ ហើយនៅកន្លែងនៃសេចក្ដីយុត្តិធម៌ក៏មានសេចក្ដីអាក្រក់នៅទីនោះដែរ។
ដោយសារការកាត់ទោសចំពោះកិច្ចការអាក្រក់មិនត្រូវបានអនុវត្តយ៉ាងឆាប់ ដូច្នេះចិត្តមនុស្សលោកក៏ពេញដោយការធ្វើអាក្រក់។
ទីក្រុងស្មោះត្រង់បានត្រឡប់ដូចជាស្រីសំផឹងយ៉ាងដូចម្ដេចហ្ន៎! ពីមុននាងបានពេញដោយសេចក្ដីយុត្តិធម៌ ហើយសេចក្ដីសុចរិតបានស្នាក់នៅក្នុងនាង ប៉ុន្តែឥឡូវនេះ មានសុទ្ធតែឃាតករវិញ។
ចូរចូលទៅក្នុងថ្មដា ចូរលាក់ខ្លួនក្នុងធូលីដី ពីការភិតភ័យចំពោះព្រះយេហូវ៉ា និងពីអានុភាពនៃភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ។
ផែនដីបានសៅហ្មងនៅក្រោមអ្នកដែលរស់នៅលើវា ពីព្រោះពួកគេបានរំលងក្រឹត្យវិន័យ បំពានបទបញ្ញត្តិ ហើយផ្ដាច់សម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។
នៅថ្ងៃនោះ ស្នែងធំនឹងត្រូវបានផ្លុំឡើង នោះពួកអ្នកដែលបាត់នៅក្នុងដែនដីអាស្ស៊ីរី និងពួកអ្នកដែលត្រូវគេបណ្ដេញទៅដែនដីអេហ្ស៊ីបនឹងមក ហើយថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំដ៏វិសុទ្ធនៅយេរូសាឡិម៕
ដ្បិតមនុស្សឆោតល្ងង់និយាយសេចក្ដីឆោតល្ងង់ ហើយចិត្តរបស់គេប្រព្រឹត្តអំពើទុច្ចរិត គឺដើម្បីប្រព្រឹត្តអំពើមិនគោរពព្រះ ដើម្បីពោលសេចក្ដីខុសឆ្គងទាស់នឹងព្រះយេហូវ៉ា និងដើម្បីបង្អត់ចំណង់អាហាររបស់មនុស្សអត់ឃ្លាន ហើយទុកឲ្យមនុស្សស្រេកខ្វះទឹកផឹក។
មនុស្សអប្រិយ មធ្យោបាយរបស់គេគឺអាក្រក់ គេគិតគូរគម្រោងអាក្រក់ដើម្បីបំផ្លាញមនុស្សទ័លក្រដោយពាក្យភូតភរ សូម្បីតែនៅពេលមនុស្សខ្វះខាតនិយាយត្រឹមត្រូវ។
ពួកគេមានពិណហាប និងពិណបុរាណ ក្រាប់ និងខ្លុយ ព្រមទាំងស្រាទំពាំងបាយជូរក្នុងពិធីជប់លៀងរបស់ពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ក៏មិនពិចារណាអំពីស្នាព្រះហស្តរបស់ព្រះអង្គដែរ។
យើងបានទុកពេលឲ្យនាងកែប្រែចិត្ត ប៉ុន្តែនាងមិនព្រមកែប្រែចិត្តពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។