Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:27 - ព្រះគម្ពីរខ្មែរសាកល

27 សូម​បន្ថែម​សេចក្ដីទុច្ចរិត​លើ​សេចក្ដីទុច្ចរិត​របស់ពួកគេ ហើយ​កុំឲ្យ​ពួកគេ​បាន​ចូលមក​ក្នុង​សេចក្ដីសុចរិត​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 សូមដាក់​ទោស បន្ថែម​លើ​ទោស​គេថែម​ទៀត សូម​ព្រះ‌អង្គ​កុំ​ឲ្យ​គេ​រួច​ខ្លួន​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 សូម​ព្រះអង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 សូម​បន្ថែម​ទោស​ទៅ​លើ​ទោស​របស់​គេ ហើយ​កុំ​ឲ្យ​គេ​ចូល​មក​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 សូម​ទ្រង់​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:27
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​អំពើទុច្ចរិត​របស់​ដូនតា​គេ​ត្រូវបាន​នឹកចាំ​នៅចំពោះ​ព្រះយេហូវ៉ា ហើយ​កុំឲ្យ​បាប​របស់​ម្ដាយ​គេ​ត្រូវបាន​លុបចេញ​ឡើយ​។


អ្នកនោះ​នឹង​ទទួលបាន​ព្រះពរ​ពី​ព្រះយេហូវ៉ា ហើយ​ទទួលបាន​សេចក្ដីសុចរិត​ពី​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្លួន​។


ដូច្នេះ យើង​បាន​បណ្ដោយ​ពួកគេ​តាម​ភាពរឹងរូស​នៃ​ចិត្ត​របស់ខ្លួន ឲ្យ​ពួកគេ​ដើរ​តាម​គម្រោង​របស់ខ្លួន​។


ទោះបីជា​ព្រះអង្គ​មេត្តា​ដល់​មនុស្ស​អាក្រក់​ក៏ដោយ ក៏​គេ​មិន​រៀនចេះ​សេចក្ដីសុចរិត​ដែរ គេ​ប្រព្រឹត្តអំពើទុច្ចរិត​នៅក្នុង​ទឹកដី​នៃ​សេចក្ដី​ទៀងត្រង់ ហើយ​មិន​ឃើញ​ភាពឧត្ដុង្គឧត្ដម​របស់​ព្រះយេហូវ៉ា​ឡើយ​។


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


ពិតមែនហើយ លោក​បាន​ផ្ទុក​រោគា​របស់ពួកយើង ហើយ​បាន​ទទួលយក​ការឈឺចាប់​របស់ពួកយើង យ៉ាងណាមិញ ពួកយើង​បាន​ចាត់ទុកថា លោក​ត្រូវបាន​ដាក់ទោស ត្រូវ​ព្រះ​វាយ និង​ត្រូវបាន​ធ្វើទុក្ខ​។


ព្រះអង្គ​ទត​ឃើញ​ដើមល្វា​មួយ​ដើម​នៅក្បែរផ្លូវ ក៏​យាង​ទៅរក​ដើមល្វានោះ ប៉ុន្តែ​ព្រះអង្គ​មិន​ឃើញ​អ្វីសោះ លើកលែងតែ​ស្លឹក​ប៉ុណ្ណោះ​។ ព្រះអង្គ​មានបន្ទូល​នឹង​ដើមល្វានោះ​ថា​៖“កុំឲ្យ​មាន​ផ្លែ​ចេញពី​ឯង​ទៀតឡើយ គឺ​ជារៀងរហូត​!”។ ដើមល្វា​នោះ​ក៏​ក្រៀមស្វិត​ភ្លាម​។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


ពោលគឺ ព្រះ​ចង់​មេត្តាករុណា​ដល់​អ្នកណា ក៏​មេត្តាករុណា​ដល់​អ្នកនោះ ហើយ​ព្រះអង្គ​ចង់​ធ្វើឲ្យ​អ្នកណា​មានចិត្តរឹងរូស ក៏​ធ្វើឲ្យ​អ្នកនោះ​មានចិត្តរឹងរូស​ដែរ​។


រីឯ​អ៊ីស្រាអែល​វិញ គេ​ដេញតាម​ក្រឹត្យវិន័យ​នៃ​សេចក្ដីសុចរិត ប៉ុន្តែ​មិន​បាន​ដល់​ក្រឹត្យវិន័យ​នោះ​ឡើយ​។


អ័លេក្សានត្រុស​ជាងទង់ដែង​ធ្វើបាប​ខ្ញុំ​យ៉ាងច្រើន​; ព្រះអម្ចាស់​នឹង​តបសង​គាត់​តាម​អំពើ​របស់​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម