ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 19:20 - ព្រះគម្ពីរខ្មែរសាកល

បង្គោលនោះ​នឹង​ទៅជា​ទីសម្គាល់ និង​ជា​បន្ទាល់​អំពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ នៅក្នុង​ដែនដី​អេហ្ស៊ីប​។ នៅពេល​ពួកគេ​ស្រែកឡើង​ទៅកាន់​ព្រះយេហូវ៉ា​ដោយព្រោះ​អ្នក​សង្កត់សង្កិន ព្រះអង្គ​នឹង​ចាត់​អ្នកសង្គ្រោះ និង​អ្នក​ការពារ​ម្នាក់​ឲ្យទៅ​រក​ពួកគេ ដើម្បី​រំដោះ​ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​បង្គោល​នោះ​នឹង​ជា​ទី​សម្គាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ហើយ​ព្រះ‌អង្គ​នឹង​ចាត់​ម្នាក់​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​គេ ជា​អ្នក​មាន​សក្តិ​ធំ ដែល​នឹង​ជួយ​ឲ្យ​គេ​រួច​បាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទុក​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន‌ជាតិ​អេស៊ីប​អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ ព្រះអង្គ​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បង្គោល​នោះ​នឹង​ជា​ទី​សំគាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ហើយ​ទ្រង់​នឹង​ចាត់​ម្នាក់​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​គេ ជា​អ្នក​មាន​សក្តិ​ធំ ដែល​នឹង​ជួយ​ឲ្យ​គេ​រួច​បាន

សូមមើលជំពូក

អាល់គីតាប

ទុក​ជា​សញ្ញា​បញ្ជាក់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន‌ជាតិ​អេស៊ីប​ទូរអា​សូមអុលឡោះ‌តាអាឡា​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ ទ្រង់​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។

សូមមើលជំពូក



អេសាយ 19:20
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ស្រែកហៅ​យើង​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​ចុះ នោះ​យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង”។


យើង​នឹង​ប្រគល់​ជនជាតិអេហ្ស៊ីប​ទៅក្នុង​កណ្ដាប់ដៃ​របស់​ចៅហ្វាយ​ដ៏ឃោរឃៅ ហើយ​ស្ដេច​ដ៏កាចសាហាវ​នឹង​គ្រងរាជ្យ​លើ​ពួកគេ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​។


ស្ដេច​អាស្ស៊ីរី​ក៏​នឹង​នាំ​ជនជាតិអេហ្ស៊ីប​ជា​ឈ្លើយសឹក និង​ជនជាតិអេត្យូពី​ជា​ជនជម្លៀស ចេញទៅ​យ៉ាងនោះដែរ គឺ​ទាំង​ក្មេង ទាំង​ចាស់ ដោយ​អាក្រាត​ទាំង​ជើងទទេ ព្រមទាំង​គូទ​បើកចំហ​ផង នេះជា​សេចក្ដីអាម៉ាស់​របស់​អេហ្ស៊ីប​។


បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!


យើង គឺ​យើង​ហ្នឹងហើយ ជា​យេហូវ៉ា​; គ្មាន​ព្រះសង្គ្រោះ​ណា​ក្រៅពី​យើង​ឡើយ​។


ដ្បិត​យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក យើងជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល គឺជា​ព្រះសង្គ្រោះ​របស់អ្នក​។ យើង​ប្រគល់​អេហ្ស៊ីប​ជា​ថ្លៃលោះ​របស់អ្នក ព្រមទាំង​ប្រគល់​អេត្យូពី និង​សាបា​ជំនួស​អ្នក​ផង​។


ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះសង្គ្រោះ​អើយ ព្រះអង្គ​ពិតជា​ព្រះ​ដែល​លាក់អង្គទ្រង់​!


ដូច្នេះ​ឥឡូវនេះ តើ​យើង​ត្រូវធើ្វ​អ្វី​នៅ​ទីនេះ​?”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។ “ដែល​ប្រជារាស្ត្រ​របស់យើង​ត្រូវបាន​យកទៅ​ដោយ​ឥតគិតថ្លៃ ពួក​មេគ្រប់គ្រង​របស់ពួកគេ​ក៏​ធ្វើឲ្យ​ពួកគេ​ទ្រហោយំ ហើយ​នាម​របស់យើង​ត្រូវបាន​ប្រមាថ​ឥតឈប់ឈរ​វាល់ព្រឹកវាល់ល្ងាច”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


ដើមស្រល់​នឹង​ដុះឡើង​ជំនួស​គុម្ពបន្លា ដើមមឺថល​នឹង​ដុះឡើង​ជំនួស​អញ្ចាញ ការនេះ​នឹង​បាន​សម្រាប់​ជា​កេរ្តិ៍ឈ្មោះ​ដល់​ព្រះយេហូវ៉ា និង​សម្រាប់​ជា​សញ្ញាសម្គាល់​ដ៏អស់កល្ប ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ”៕


អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។


ព្រះអង្គ​បាន​មានបន្ទូលថា​៖ “ពួកគេ​ពិតជា​ប្រជារាស្ត្រ​របស់យើង ជា​កូនចៅ​ដែល​មិន​ក្បត់​ឡើយ” ដូច្នេះ​ព្រះអង្គ​បាន​ធ្វើជា​ព្រះសង្គ្រោះ​ដល់​ពួកគេ​។


ថ្ងៃនេះ ព្រះសង្គ្រោះ​ដែល​ជា​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់​បាន​ប្រសូត​ដល់​អ្នករាល់គ្នា នៅ​ទីក្រុង​របស់​ដាវីឌ​ហើយ​។


ហើយ​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​ដ៏មានពរ និង​ការលេចមក​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏ធំឧត្ដម និង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង​។


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។