Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:19 - ព្រះគម្ពីរខ្មែរសាកល

19 នៅ​ថ្ងៃ​នោះ នឹង​មាន​អាសនា​មួយ​សម្រាប់​ព្រះយេហូវ៉ា នៅកណ្ដាល​ដែនដី​អេហ្ស៊ីប ក៏​នឹង​មាន​បង្គោល​មួយ​សម្រាប់​ព្រះយេហូវ៉ា​នៅ​ព្រំដែន​នៃ​ដែនដីអេហ្ស៊ីប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 នៅ​គ្រា​នោះ នឹង​មាន​អាស‌នា​មួយ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ សម្រាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​មួយ សម្រាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 គ្រា​នោះ គេ​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំ​កណ្ដាល​ស្រុក​អេស៊ីប ហើយ​គេ​នឹង​ដំឡើង​ស្តូប​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្បែរ​ព្រំ‌ដែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នៅ​គ្រា​នោះ នឹង​មាន​អាសនា​១​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ សំរាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​១ សំរាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

19 គ្រា​នោះ គេ​នឹង​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា នៅ​ចំ​កណ្ដាល​ស្រុក​អេស៊ីប ហើយ​គេ​នឹង​ដំឡើង​ស្ដូប​មួយ​ជូនអុលឡោះ‌តាអាឡា​នៅ​ក្បែរ​ព្រំ‌ដែន

សូមមើលជំពូក ចម្លង




អេសាយ 19:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូលថា​៖ “យើង​នឹង​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក”។ អាប់រ៉ាម​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ដល់​ព្រះយេហូវ៉ា​ដែល​លេចមក​ដល់​គាត់​។


យ៉ាកុប​ក្រោកឡើង​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​គាត់​បាន​កើយ​ក្បាល​នោះ បញ្ឈរ​វា​ជា​បង្គោល រួច​ចាក់​ប្រេង​លើ​ក្បាល​បង្គោលនោះ​។


រាជទូត​នឹង​មក​ពី​អេហ្ស៊ីប​; អេត្យូពី​នឹង​ប្រញាប់​លាត​ដៃ​របស់ខ្លួន​ទៅ​ព្រះ​។


យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។


អស់ទាំង​ហ្វូងចៀម​នៃ​កេដារ​នឹង​មូលគ្នា​មករក​អ្នក ពួក​ចៀមឈ្មោល​នៃ​នេបាយ៉ូត​នឹង​បម្រើ​អ្នក ពួកវា​នឹង​ឡើងមក​លើ​អាសនា​របស់យើង​ជា​តង្វាយ​ដ៏គាប់ចិត្ត​។ យើង​នឹង​លើកតម្កើង​ដំណាក់​ដ៏រុងរឿង​របស់យើង​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: រាល់​ថ្ងៃចូលខែ និង​រាល់​ថ្ងៃសប្ប័ទ គ្រប់ទាំង​សាច់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​យើង​។


ចំណែកឯ​ពួកអ្នកដែល​នៅឆ្ងាយ​នឹង​មក ហើយ​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា​ដែរ’។ នោះ​អ្នករាល់គ្នា​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នករាល់គ្នា ហើយ​ការនេះ​នឹង​កើតឡើង ប្រសិនបើ​អ្នករាល់គ្នា​ស្ដាប់ដោយប្រុងប្រយ័ត្ន​តាម​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នករាល់គ្នា”៕


យើង​មាន​អាសនា​មួយ ដែល​អ្នក​បម្រើ​នៅ​ព្រះពន្លា​គ្មាន​សិទ្ធិ​ហូប​ពី​អាសនានោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម