Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:36 - ព្រះគម្ពីរខ្មែរសាកល

36 បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាស‌ស៊ើរ សម្លាប់​មនុស្ស​អស់​មួយ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​គេ​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាសស៊ើរ សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​គេ​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។

សូមមើលជំពូក ចម្លង




អេសាយ 37:36
29 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​ព្រះអម្ចាស់​បាន​បង្ហើយ​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅលើ​យេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា​៖ “យើង​នឹង​ដាក់ទោស​ដល់​ផលផ្លែ​ពី​ការអួតបំប៉ោង​នៃ​ចិត្ត​របស់​ស្ដេច​អាស្ស៊ីរី និង​ភាពអួតអាង​នៃ​ភ្នែក​ឆ្មើងឆ្មៃ​របស់គេ”។


ដ្បិត​នៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធ​នឹង​បញ្ចប់ ហើយ​កំហឹង​របស់យើង​នឹង​ឆ្ពោះទៅ​ការបំផ្លាញ​ពួកគេ​វិញ”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​គ្រវី​ខ្សែតី​ទាស់នឹង​ពួកគេ ដូច​ការប្រហារ​ជនជាតិម៉ាឌាន​នៅត្រង់​ថ្ម​អូរិប ហើយ​ព្រះអង្គ​នឹង​លើក​ដំបង​របស់ព្រះអង្គ​ទៅលើ​សមុទ្រ ដូច​របៀប​នៅ​អេហ្ស៊ីប​ដែរ​។


តើ​ព្រះអង្គ​បាន​វាយ​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​វាយ​អ្នកដែល​វាយ​ពួកគេ​ឬ​? តើ​ព្រះអង្គ​បាន​ពិឃាត​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​ពិឃាត​អ្នកដែល​ពិឃាត​ពួកគេ​ឬ​?


យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវ​ដ៏ច្រើនសន្ធឹក​របស់អ្នក នឹង​បាន​ដូចជា​ធូលី​ដ៏ម៉ដ្ដ មនុស្ស​កាចសាហាវ​ដ៏ច្រើនសន្ធឹក​នឹងបាន​ដូចជា​អង្កាម​ដែល​បក់កាត់មក គឺ​ការនោះ​នឹង​កើតឡើង​ភ្លាមៗ​ក្នុងមួយរំពេច​។


“ជនជាតិអាស្ស៊ីរី​នឹង​ដួល​ដោយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស ហើយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស នឹង​ស៊ីបំផ្លាញ​ពួកគេ​។ ពួកគេ​នឹង​រត់គេច​ពីចំពោះ​ដាវ​មិនបានឡើយ ហើយ​ពួក​មនុស្សកំលោះ​របស់ពួកគេ​នឹង​ត្រូវបានធ្វើឲ្យទៅជា​ទាសករបម្រើ​។


នេប៊ូក្នេសា​មានរាជឱង្ការ​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​! ព្រះអង្គ​បាន​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យមក​រំដោះ​ពួក​អ្នកបម្រើ​របស់ព្រះអង្គ​។ ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះអង្គ ហើយ​ប្រឆាំង​នឹង​សេចក្ដីបង្គាប់​របស់​ស្ដេច ព្រមទាំង​លះបង់​រូបកាយ​របស់ខ្លួន ដើម្បី​មិន​គោរពបម្រើ និង​មិន​ថ្វាយបង្គំ​ព្រះ​ណា​ឡើយ លើកលែងតែ​ព្រះ​របស់ពួកគេ​ប៉ុណ្ណោះ​។


រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម