Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 20 - ព្រះគម្ពីរខ្មែរសាកល


ប្រផ្នូលទាស់នឹងអេហ្ស៊ីប និងអេត្យូពី

1 នៅ​ឆ្នាំ​ដែល​សេនាប្រមុខ​ដែល​ត្រូវបាន​ចាត់មក​ពី​សើកុន​ស្ដេច​នៃ​អាស្ស៊ីរី បាន​មក​ដល់​អាសដូឌ ហើយ​ច្បាំង​នឹង​អាសដូឌ ក៏​ចាប់យក​ទីក្រុងនោះ

2 នៅ​គ្រា​នោះ ព្រះយេហូវ៉ា​មានបន្ទូល​តាមរយៈ​អេសាយ​កូន​របស់​អ័ម៉ូស​ថា​៖ “ចូរ​ទៅ ហើយ​ដោះ​ក្រណាត់ធ្មៃ​ចេញពី​ចង្កេះ​របស់អ្នក ព្រមទាំង​ដោះ​ស្បែកជើង​របស់អ្នក​ចេញ​ពី​ជើង​អ្នក​ចុះ”។ គាត់​ក៏​ធ្វើ​ដូច្នោះ គឺ​ដើរ​អាក្រាត ទាំង​ជើងទទេ​។

3 នោះ​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដូចដែល​អេសាយ​អ្នកបម្រើ​របស់យើង​បាន​ដើរ​អាក្រាត ទាំង​ជើងទទេ​ក្នុង​បី​ឆ្នាំ ទុកជា​ទីសម្គាល់ និង​ជា​ប្រផ្នូល​ទាស់នឹង​អេហ្ស៊ីប និង​អេត្យូពី​យ៉ាងណា

4 ស្ដេច​អាស្ស៊ីរី​ក៏​នឹង​នាំ​ជនជាតិអេហ្ស៊ីប​ជា​ឈ្លើយសឹក និង​ជនជាតិអេត្យូពី​ជា​ជនជម្លៀស ចេញទៅ​យ៉ាងនោះដែរ គឺ​ទាំង​ក្មេង ទាំង​ចាស់ ដោយ​អាក្រាត​ទាំង​ជើងទទេ ព្រមទាំង​គូទ​បើកចំហ​ផង នេះជា​សេចក្ដីអាម៉ាស់​របស់​អេហ្ស៊ីប​។

5 ពេលនោះ គេ​នឹង​ធ្លាក់ទឹកចិត្ត ហើយ​អាម៉ាស់មុខ ដោយព្រោះ​អេត្យូពី​ជា​ទីសង្ឃឹម​របស់គេ និង​ដោយព្រោះ​អេហ្ស៊ីប​ជា​ទីអួតអាង​របស់គេ​។

6 នៅ​ថ្ងៃ​នោះ អ្នកដែល​រស់នៅ​តាម​ឆ្នេរសមុទ្រ​នេះ​នឹង​ពោលថា​: ‘មើល៍! ទីសង្ឃឹម​របស់ពួកយើង​ដែល​ពួកយើង​បាន​រត់គេច​ទៅ​ទីនោះ​សម្រាប់​ជា​ជំនួយ ដើម្បីឲ្យ​បាន​រំដោះឲ្យរួច​ពី​ស្ដេច​អាស្ស៊ីរី ជា​ដូច្នេះ​ទៅវិញ ចុះ​ពួកយើង តើ​អាច​រួចផុត​យ៉ាងដូចម្ដេច​បាន​?’”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម