Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:4 - ព្រះគម្ពីរខ្មែរសាកល

4 យើង​នឹង​ប្រគល់​ជនជាតិអេហ្ស៊ីប​ទៅក្នុង​កណ្ដាប់ដៃ​របស់​ចៅហ្វាយ​ដ៏ឃោរឃៅ ហើយ​ស្ដេច​ដ៏កាចសាហាវ​នឹង​គ្រងរាជ្យ​លើ​ពួកគេ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 យើង​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​ម្ចាស់​មួយ​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នោះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​នឹង​ប្រគល់​ស្រុក​អេស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​អ្នក​កាន់​អំណាច​ផ្ដាច់​ការ ហើយ​នឹង មាន​ស្ដេច​កំណាច​គ្រង​រាជ្យ​លើ​ពួក​គេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​អញ​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ម្ចាស់​១​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យើង​នឹង​ប្រគល់​ស្រុក​អេស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​អ្នក​កាន់​អំណាច​ផ្ដាច់​ការ ហើយ​នឹង មាន​ស្ដេច​កំណាច​គ្រង​រាជ្យ​លើ​ពួក​គេ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង




អេសាយ 19:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិនដែល​ប្រគល់​ទូលបង្គំ​ទៅក្នុង​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ​ឡើយ គឺ​ព្រះអង្គ​បាន​ឲ្យ​ជើង​ទូលបង្គំ​ឈរ​នៅ​ទីធំទូលាយ​។


“យើង​នឹង​ពន្យុះ​ជនជាតិអេហ្ស៊ីប​ឲ្យ​ទាស់នឹង​ជនជាតិអេហ្ស៊ីប ម្នាក់ៗ​នឹង​ច្បាំង​នឹង​បងប្អូន​របស់ខ្លួន ម្នាក់ៗ​នឹង​ប្រឆាំងនឹង​អ្នកជិតខាង​របស់ខ្លួន ទីក្រុង​មួយ​នឹង​តទល់នឹង​ទីក្រុង​មួយ​ទៀត អាណាចក្រ​មួយ​នឹង​តទល់នឹង​អាណាចក្រ​មួយ​ទៀត​។


នោះ​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដូចដែល​អេសាយ​អ្នកបម្រើ​របស់យើង​បាន​ដើរ​អាក្រាត ទាំង​ជើងទទេ​ក្នុង​បី​ឆ្នាំ ទុកជា​ទីសម្គាល់ និង​ជា​ប្រផ្នូល​ទាស់នឹង​អេហ្ស៊ីប និង​អេត្យូពី​យ៉ាងណា


ស្ដេច​អាស្ស៊ីរី​ក៏​នឹង​នាំ​ជនជាតិអេហ្ស៊ីប​ជា​ឈ្លើយសឹក និង​ជនជាតិអេត្យូពី​ជា​ជនជម្លៀស ចេញទៅ​យ៉ាងនោះដែរ គឺ​ទាំង​ក្មេង ទាំង​ចាស់ ដោយ​អាក្រាត​ទាំង​ជើងទទេ ព្រមទាំង​គូទ​បើកចំហ​ផង នេះជា​សេចក្ដីអាម៉ាស់​របស់​អេហ្ស៊ីប​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម