ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួនទៀត រួចនាងប្អូនក្រោកឡើងទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
សុភាសិត 24:16 - ព្រះគម្ពីរខ្មែរសាកល ដ្បិតទោះបីជាមនុស្សសុចរិតដួលប្រាំពីរដងក៏ដោយ ក៏គង់តែនឹងក្រោកឡើងវិញ រីឯមនុស្សអាក្រក់នឹងជំពប់ទៅក្នុងមហន្តរាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់ប្រាំពីរដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទម្លាក់ ទៅក្នុងសេចក្ដីអន្តរាយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទំលាក់ ទៅក្នុងសេចក្ដីអន្តរាយវិញ។ អាល់គីតាប ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។ |
ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួនទៀត រួចនាងប្អូនក្រោកឡើងទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
សេចក្ដីអាក្រក់ធ្វើឲ្យមនុស្សអាក្រក់ត្រូវបានសម្លាប់ ហើយពួកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។
ទោះបីជាគេដួលក៏ដោយ ក៏គេមិនត្រូវបានបោះបង់ចោលឡើយ ពីព្រោះព្រះយេហូវ៉ាទ្រទ្រង់ដៃរបស់គេ។
ដោយហេតុនេះ ព្រះនឹងផ្ដួលរំលំអ្នកជាដរាប ព្រះអង្គនឹងចាប់អ្នក ហើយកន្ត្រាក់អ្នកចេញពីរោង ព្រះអង្គនឹងរម្លើងអ្នកពីស្ថានមនុស្សរស់។ សេឡា
សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។
ព្រះអម្ចាស់អើយ ចំពោះការត្មះតិះដៀលដែលអ្នកជិតខាងរបស់យើងខ្ញុំបានត្មះតិះដៀលព្រះអង្គ សូមតបសងដល់ពួកគេ គឺមួយជាប្រាំពីរទៅលើទ្រូងរបស់ពួកគេផង!
មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។
ដ្បិតសេចក្ដីអន្តរាយពីព្រះយេហូវ៉ា និងស្ដេច នឹងកើតឡើងក្នុងមួយរំពេច តើនរណាអាចស្គាល់ភយន្តរាយដែលមកពីព្រះយេហូវ៉ា និងស្ដេចបាន?
ដូច្នេះ សេចក្ដីអន្តរាយរបស់គេនឹងមកដល់ក្នុងមួយរំពេច; គេនឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
រំពេចនោះ ទូតសួគ៌របស់ព្រះអម្ចាស់បានប្រហារហេរ៉ូឌ ពីព្រោះទ្រង់មិនថ្វាយសិរីរុងរឿងដល់ព្រះ។ ទ្រង់ដាច់ខ្យល់ទៅ ដោយត្រូវដង្កូវស៊ី។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។