Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:24 - ព្រះគម្ពីរខ្មែរសាកល

24 ទោះបីជា​គេ​ដួល​ក៏ដោយ ក៏​គេ​មិន​ត្រូវបាន​បោះបង់ចោល​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រទ្រង់​ដៃ​របស់គេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ទោះ​បើ​គេ ជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ដៃ​គេ​ជាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​អុលឡោះ‌តាអាឡា​កាន់​ដៃ​គេ​ជាប់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រទ្រង់​អស់អ្នក​ដែល​ដួល ហើយ​លើក​អស់អ្នក​ដែល​ត្រូវបាន​បង្អោនចុះ ឲ្យងើបឡើងវិញ​។


ព្រះយេហូវ៉ា​ទ្រទ្រង់​មនុស្ស​តូចទាប ហើយ​បន្ទាប​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​។


ដ្បិត​ដើមដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​បំបាក់ ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រទ្រង់​មនុស្ស​សុចរិត​។


ព្រះអង្គ​បាន​យក​ខ្ញុំ​ឡើង​ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស ពី​ភក់ជ្រាំ ហើយ​ដាក់​ជើង​របស់ខ្ញុំ​នៅលើ​ថ្មដា ក៏​ធ្វើឲ្យ​ជំហាន​របស់ខ្ញុំ​ស្ថិតស្ថេរ​។


ពួកគេ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ដើម្បីកុំឲ្យ​ជើង​របស់អ្នក​ទង្គិច​នឹង​ថ្ម​។


ប្រសិនបើ​ទូលបង្គំ​ពោលថា​៖ “ជើង​របស់ខ្ញុំ​រអិល​ហើយ” នោះ​ព្រះយេហូវ៉ា​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នឹង​ទ្រទ្រង់​ទូលបង្គំ​!


ដ្បិត​ទោះបីជា​មនុស្ស​សុចរិត​ដួល​ប្រាំពីរដង​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើងវិញ រីឯ​មនុស្ស​អាក្រក់​នឹង​ជំពប់​ទៅក្នុង​មហន្តរាយ​។


ស៊ីម្មាន​ឲ្យពរ​ពួកគេ ព្រមទាំង​និយាយ​នឹង​ម៉ារា​ម្ដាយ​របស់​បុត្រតូច​ថា​៖ “មើល៍! កូននេះ​ត្រូវបាន​តាំងឡើង​សម្រាប់​ការដួលរលំ​និង​ការងើបឡើង​របស់​មនុស្ស​ជាច្រើន​ក្នុងចំណោម​អ៊ីស្រាអែល និង​សម្រាប់​ជា​ទីសម្គាល់​ដែល​ត្រូវគេ​ប្រឆាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម