Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:22 - ព្រះគម្ពីរខ្មែរសាកល

22 ដ្បិត​សេចក្ដីអន្តរាយ​ពី​ព្រះយេហូវ៉ា និងស្ដេច នឹង​កើតឡើង​ក្នុងមួយរំពេច តើ​នរណា​អាច​ស្គាល់​ភយន្តរាយ​ដែលមកពី​ព្រះយេហូវ៉ា និងស្ដេច​បាន​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដ្បិត​សេចក្ដី​អន្ត‌រាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដ្បិត​សេចក្ដី​អន្តរាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើអុលឡោះ‌តាអាឡា ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 24:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​ស្គាល់​អំណាច​នៃ​ព្រះពិរោធ​របស់ព្រះអង្គ​? តើ​នរណា​ស្គាល់​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ ស្របតាម​ការកោតខ្លាច​ដែល​ព្រះអង្គ​សមនឹងទទួល​?


សេចក្ដីខ្ញាល់​របស់​ស្ដេច​ជា​ទូត​នៃ​សេចក្ដីស្លាប់ ប៉ុន្តែ​មនុស្ស​មានប្រាជ្ញា​នឹង​រម្ងាប់​សេចក្ដីខ្ញាល់នោះ​។


សេចក្ដីគំរាមកំហែង​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ អ្នកដែល​ធ្វើឲ្យ​ទ្រង់​ខ្ញាល់ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រលឹង​របស់ខ្លួន​។


ដ្បិត​ទោះបីជា​មនុស្ស​សុចរិត​ដួល​ប្រាំពីរដង​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើងវិញ រីឯ​មនុស្ស​អាក្រក់​នឹង​ជំពប់​ទៅក្នុង​មហន្តរាយ​។


ដូច្នេះ សេចក្ដីអន្តរាយ​របស់គេ​នឹង​មកដល់​ក្នុងមួយរំពេច​; គេ​នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


ជាការពិត មនុស្ស​មិន​ដឹង​ពេល​របស់ខ្លួន​ឡើយ​។ ដូចដែល​ត្រី​ជាប់​ក្នុង​សំណាញ់​ដ៏សាហាវ ឬ​ដូចដែល​បក្សាបក្សី​ជាប់​ក្នុង​អង្គប់​យ៉ាងណា មនុស្សលោក​ក៏​ជាប់អន្ទាក់​ក្នុង​គ្រានៃមហន្តរាយ​យ៉ាងនោះដែរ នៅពេល​វា​ធ្លាក់​មកលើ​ពួកគេ​ក្នុងមួយរំពេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម