Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:19 - ព្រះគម្ពីរខ្មែរសាកល

19 មនុស្ស​សុចរិត​រង​ការធ្វើទុក្ខ​ជាច្រើន ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រង់​រំដោះ​គេ​ពី​គ្រប់​សេចក្ដីទាំងនោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​រំដោះ​គេ​ឲ្យ​រួច ពី​ទុក្ខ​លំបាក​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ ព្រះ‌អម្ចាស់​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មនុស្ស​សុចរិត​តែង‌តែ​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ អុលឡោះ‌តាអាឡា​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:19
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ប្រោស​អ្នកដែល​បែកខ្ទេច​ក្នុង​ចិត្ត​ឲ្យជា ហើយ​រុំ​របួស​របស់ពួកគេ​។


នៅពេល​មនុស្សសុចរិត​ស្រែកឡើង ព្រះយេហូវ៉ា​ក៏​សណ្ដាប់ ហើយ​រំដោះ​ពួកគេ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ពួកគេ​។


ខ្ញុំ​បាន​ស្វែងរក​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​នឹង​ខ្ញុំ ហើយ​រំដោះ​ខ្ញុំ​ពី​អស់ទាំង​ការភិតភ័យ​របស់ខ្ញុំ​។


ខ្ញុំដែលជា​មនុស្ស​រងទុក្ខ​ម្នាក់​នេះ បាន​ស្រែកហៅ នោះ​ព្រះយេហូវ៉ា​ក៏​បាន​សណ្ដាប់ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ខ្ញុំ​។


យ៉ាងនោះឯង ព្រះអង្គ​នឹង​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា​នៃ​សេចក្ដីសុចរិត តង្វាយដុត និង​តង្វាយដុតទាំងមូល នោះ​គេ​នឹង​ថ្វាយ​គោឈ្មោល​នៅលើ​អាសនា​របស់ព្រះអង្គ​៕


ព្រះអង្គដែល​ធ្វើឲ្យ​ទូលបង្គំ​ឃើញ​ទុក្ខវេទនា និង​មហន្តរាយ​ជាច្រើន គឺ​ព្រះអង្គ​ហើយ ធ្វើឲ្យ​ទូលបង្គំ​មានជីវិតឡើងវិញ​ម្ដងទៀត​; ព្រះអង្គ​នឹង​នាំ​ទូលបង្គំ​ឡើង​ពី​ជម្រៅ​នៃ​ផែនដី​ម្ដងទៀត​។


ដ្បិត​ទោះបីជា​មនុស្ស​សុចរិត​ដួល​ប្រាំពីរដង​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើងវិញ រីឯ​មនុស្ស​អាក្រក់​នឹង​ជំពប់​ទៅក្នុង​មហន្តរាយ​។


ចូរ​ស្វែងរក​ព្រះយេហូវ៉ា​ខណៈដែល​អាច​រក​ព្រះអង្គ​ឃើញ ចូរ​ស្រែកហៅ​ព្រះអង្គ​ខណៈដែល​ព្រះអង្គ​គង់នៅ​ជិត​!


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


ដ្បិត​ទុក្ខវេទនា​ដ៏ស្រាលៗ​តែមួយភ្លែត​របស់យើង​នេះ កំពុង​នាំមក​ដល់​យើង​នូវ​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម