Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:21 - ព្រះគម្ពីរខ្មែរសាកល

21 សេចក្ដីអាក្រក់​ធ្វើឲ្យ​មនុស្ស​អាក្រក់​ត្រូវបាន​សម្លាប់ ហើយ​ពួកដែល​ស្អប់​មនុស្ស​សុចរិត នឹង​ត្រូវ​ទទួលទោស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អំពើ​អាក្រក់​នឹង​សម្លាប់​មនុស្ស​ពាល ហើយ​អស់​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត នឹង​ត្រូវទទួល​ទោស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាល ហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត តែងតែ​ទទួល​ទោស​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 សេចក្ដី​អាក្រក់​នឹង​សំឡាប់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ពួក​អ្នក​ដែល​ស្អប់​ដល់​មនុស្ស​សុចរិត នឹង​ត្រូវ​មាន​ទោស

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាល ហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត តែងតែ​ទទួល​ទោស​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:21
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​លុតចុះ ហើយ​ដួល រីឯ​យើង​វិញ យើង​បាន​ក្រោកឡើង ហើយ​ឈរត្រង់​។


សូមឲ្យ​ពួកដែល​និយាយ​ដាក់​ទូលបង្គំ​ថា​៖ “ហាសហា​! ហាសហា​!” បាន​តក់ស្លុត ដោយសារតែ​សេចក្ដីអាម៉ាស់​របស់ពួកគេ​។


យើង​នឹង​វាយកម្ទេច​បច្ចាមិត្ត​របស់គាត់​នៅមុខ​គាត់ ហើយ​ប្រហារ​អ្នកដែល​ស្អប់​គាត់​។


ព្រះអង្គ​នឹង​តបសង​ដល់​ពួកគេ​តាម​អំពើទុច្ចរិត​របស់ពួកគេ ហើយ​បំផ្លាញជីវិត​ពួកគេ ដោយសារតែ​ការអាក្រក់​របស់ពួកគេ​; ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង នឹង​បំផ្លាញជីវិត​ពួកគេ​!​៕


ដ្បិត​ទោះបីជា​មនុស្ស​សុចរិត​ដួល​ប្រាំពីរដង​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើងវិញ រីឯ​មនុស្ស​អាក្រក់​នឹង​ជំពប់​ទៅក្នុង​មហន្តរាយ​។


វេទនា​ដល់​មនុស្ស​អាក្រក់​ហើយ ពួកគេ​នឹង​រងទុក្ខ ដ្បិត​ទង្វើ​នៃ​ដៃ​របស់ពួកគេ នឹង​ត្រូវបាន​ធ្វើ​ដល់​ពួកគេ​វិញ​។


“ប៉ុន្តែ​អ្នកស្រុក​របស់​លោក​ស្អប់​លោក ពួកគេ​ក៏​ចាត់​ទូត​ម្នាក់​ឲ្យទៅ​តាមក្រោយ​លោក ទូលថា​: ‘យើងខ្ញុំ​មិន​ចង់ឲ្យ​ម្នាក់នេះ​សោយរាជ្យ​លើ​យើងខ្ញុំ​ទេ’។


រីឯ​ពួក​ខ្មាំងសត្រូវ​ទាំងនេះ​របស់យើង ដែល​មិន​ចង់ឲ្យ​យើង​សោយរាជ្យ​លើ​ពួកគេ ចូរ​នាំមក​ទីនេះ ហើយសម្លាប់ចោល​នៅមុខ​យើង​ទៅ!’”។


ពិភពលោក​មិនអាច​ស្អប់​អ្នករាល់គ្នា​បានឡើយ ប៉ុន្តែ​គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ពិភពលោក​ថា ការប្រព្រឹត្ត​របស់​គេ​គឺ​អាក្រក់​។


ដ្បិត​ជា​សេចក្ដីសុចរិតយុត្តិធម៌​សម្រាប់​ព្រះ ដែល​សង​ទុក្ខវេទនា​ដល់​ពួក​ដែល​ធ្វើទុក្ខ​អ្នករាល់គ្នា


ពួកគេ​នឹង​ទទួលទោស គឺ​សេចក្ដីវិនាស​ដ៏អស់កល្បជានិច្ច ដោយឃ្លាតឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ និង​ពី​សិរីរុងរឿង​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម