Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:35 - ព្រះគម្ពីរខ្មែរសាកល

35 ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន​ទៀត រួច​នាង​ប្អូន​ក្រោកឡើងទៅ​រួមដំណេក​ជាមួយ​ឪពុករបស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដូច្នេះ គេ​ក៏​បង្អក​ស្រា​ឪពុក​នៅ​យប់​នោះ​ទៀត ហើយ​នាង​ប្អូន​ក៏​ក្រោក​ទៅ​ដេក​ជា‌មួយ​ឪពុក តែ​គាត់​ឥត​ដឹង​ថា​នាង​ចូល​ដេក​ពេល​ណា ឬ​ក្រោក​ពេល​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឲ្យ​ឪពុក​សា​ជា​ថ្មី ហើយ​នាង​ពៅ​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 គេ​ក៏​បំផឹក​ស្រា​ឪពុក​នៅ​យប់​នោះ​ទៀត នោះ​នាង​ប្អូន​ក៏​ក្រោក​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ទៅ តែ​គាត់​ឥត​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឲ្យ​ឪពុក​សា​ជា​ថ្មី ហើយ​នាង​ពៅ​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ឪពុក​តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:35
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃបន្ទាប់ នាង​បង​និយាយ​នឹង​ប្អូន​ថា​៖ “មើល៍! យប់មិញ​បង​បាន​រួមដំណេក​ជាមួយ​ឪពុក​ហើយ​។ យប់​នេះ ចូរឲ្យ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឯង​ចូលទៅ​រួមដំណេក​ជាមួយ​គាត់​ចុះ ដើម្បីឲ្យ​យើង​បាន​រក្សា​ពូជ​តាមរយៈ​ឪពុក​របស់យើង”។


គឺយ៉ាងនេះឯង​ដែល​កូនស្រី​ទាំង​ពីរ​របស់​ឡុត​មានផ្ទៃពោះ​ជាមួយ​ឪពុក​របស់ខ្លួន​។


នោះ​តើ​មនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​យកចិត្តទុកដាក់​នឹង​គេ​? តើ​កូនមនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​មើលថែ​គេ​?


ដ្បិត​ទោះបីជា​មនុស្ស​សុចរិត​ដួល​ប្រាំពីរដង​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើងវិញ រីឯ​មនុស្ស​អាក្រក់​នឹង​ជំពប់​ទៅក្នុង​មហន្តរាយ​។


ខ្ញុំ​បាន​រកឃើញ​អ្វីដែល​ល្វីងជូរចត់​ជាង​សេចក្ដីស្លាប់​ទៅទៀត គឺ​មនុស្សស្រី​ដែល​ចិត្ត​របស់នាង​ជា​អន្ទាក់ និង​ជា​សំណាញ់ ហើយ​ដៃ​របស់នាង​ជា​ខ្នោះ​។ អ្នកដែល​ផ្គាប់ព្រះហឫទ័យ​ព្រះ នឹង​រួចផុត​ពី​នាង ប៉ុន្តែ​មនុស្សបាប​នឹង​ត្រូវ​នាង​ចាប់​វិញ​។


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


ទីបញ្ចប់​នៃ​របស់​សព្វសារពើ​មកជិតដល់​ហើយ ដូច្នេះ​ចូរ​ដឹងស្មារតី ហើយ​មានគំនិតមធ្យ័ត​ក្នុង​ការអធិស្ឋាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម