វិវរណៈ 21:2 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមថ្មី ចុះមកពីលើមេឃមកពីព្រះ ទាំងរៀបចំជាស្រេច ដូចកូនក្រមុំតុបតែងខ្លួនទទួលស្វាមី។ Khmer Christian Bible ហើយខ្ញុំបានឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមថ្មីចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ ទាំងបានរៀបចំរួចជាស្រេចដូចកូនក្រមុំតុបតែងខ្លួនទទួលប្ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ*ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី អាល់គីតាប បន្ទាប់មក ខ្ញុំឃើញក្រុងបរិសុទ្ធជាក្រុងយេរូសាឡឹមថ្មី ចុះពីសូរ៉កា គឺចុះមកពីអុលឡោះ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ |
ទីក្រុងស្មោះត្រង់បានត្រឡប់ដូចជាស្រីសំផឹងយ៉ាងដូចម្ដេចហ្ន៎! ពីមុននាងបានពេញដោយសេចក្ដីយុត្តិធម៌ ហើយសេចក្ដីសុចរិតបានស្នាក់នៅក្នុងនាង ប៉ុន្តែឥឡូវនេះ មានសុទ្ធតែឃាតករវិញ។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ; ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
អ្នកនឹងមិនត្រូវគេនិយាយទៀតថា “ត្រូវបានបោះបង់ចោល” ហើយទឹកដីរបស់អ្នកក៏នឹងមិនត្រូវគេនិយាយទៀតថា “ស្ងាត់ជ្រងំ” ដែរ គឺអ្នកនឹងត្រូវគេហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយទឹកដីរបស់អ្នកនឹងត្រូវគេហៅថា “មានប្ដី” វិញ ពីព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងមានប្ដី។
អ្នកដែលយកកូនក្រមុំ គឺកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្ដាប់គាត់ ក៏មានអំណរអរសប្បាយដោយសារតែសំឡេងរបស់កូនកំលោះ ដូច្នេះអំណររបស់ខ្ញុំនេះត្រូវបានបំពេញហើយ។
ខ្ញុំប្រច័ណ្ឌអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានភ្ជាប់ពាក្យឲ្យអ្នករាល់គ្នានឹងប្ដីតែមួយគត់ គឺទុកជាស្ត្រីព្រហ្មចារីបរិសុទ្ធថ្វាយដល់ព្រះគ្រីស្ទ។
ដ្បិតលោកបានរង់ចាំទីក្រុងមួយដែលមានគ្រឹះ ដែលព្រះជាអ្នកគូរប្លង់ និងជាអ្នកសាងសង់។
ប៉ុន្តែឥឡូវនេះ ពួកគេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង ជាស្រុកនៃមេឃ។ ដោយហេតុនេះ ព្រះមិនអៀនខ្មាសនឹងឲ្យពួកគេហៅព្រះអង្គថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់ពួកគេ។
ផ្ទុយទៅវិញ អ្នករាល់គ្នាបានចូលមកដល់ភ្នំស៊ីយ៉ូន និងទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺយេរូសាឡិមនៃមេឃ ហើយបានមកដល់ការជួបជុំរបស់បណ្ដាទូតសួគ៌ដ៏ច្រើនរាប់មិនអស់
ដ្បិតនៅទីនេះ យើងគ្មានទីក្រុងដែលនៅគង់វង្សទេ ប៉ុន្តែយើងកំពុងតែខំស្វែងរកទីក្រុងដែលរៀបនឹងមក។
ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញហេតុការណ៍ដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗឲ្យបាវបម្រើរបស់ព្រះអង្គឃើញ។ ព្រះគ្រីស្ទបានបញ្ជាក់សេចក្ដីទាំងនេះ ដោយបញ្ជូនសេចក្ដីទាំងនេះដល់យ៉ូហានបាវបម្រើរបស់ព្រះអង្គ តាមរយៈទូតសួគ៌របស់ព្រះអង្គ។
ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅអាស៊ី។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នា ពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណប្រាំពីរដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ
ខ្ញុំ យ៉ូហាន ដែលជាបងប្អូនរបស់អ្នករាល់គ្នា និងជាអ្នករួមចំណែកក្នុងទុក្ខវេទនា ក្នុងអាណាចក្រ និងក្នុងការស៊ូទ្រាំ ដែលមាននៅក្នុងព្រះយេស៊ូវ ខ្ញុំបាននៅលើកោះមួយដែលហៅថាប៉ាត់ម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះ និងទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
ប៉ុន្តែកុំវាស់ទីធ្លាខាងក្រៅព្រះវិហារឡើយ។ ចូរទុកវាដោយឡែក ដ្បិតទីនោះត្រូវបានប្រគល់ឲ្យសាសន៍ដទៃ ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។
ទូតសួគ៌នោះក៏នាំខ្ញុំដែលលង់ក្នុងវិញ្ញាណទៅលើភ្នំមួយដ៏ធំ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមដែលចុះមកពីលើមេឃមកពីព្រះ។
បន្ទាប់មក ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរដែលពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម”។
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ “សូមយាងមក!” អ្នកដែលឮ ក៏ចូរនិយាយថា៖ “សូមយាងមក!”។ អ្នកដែលស្រេក ចូរឲ្យអ្នកនោះចូលមក; អ្នកដែលចង់បាន ចូរឲ្យអ្នកនោះទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។
ប្រសិនបើអ្នកណាដកអ្វីចេញពីពាក្យព្យាកររបស់សៀវភៅនេះ ព្រះនឹងដកចំណែករបស់អ្នកនោះចេញពីដើមឈើនៃជីវិត និងពីក្រុងដ៏វិសុទ្ធ ដែលមានសរសេរទុកក្នុងសៀវភៅនេះ។
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។