Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 21:1 - ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃមេឃ​មុន និង​ផែនដី​មុន​បាន​កន្លងផុតទៅ ហើយ​សមុទ្រ​ក៏​គ្មាន​ទៀត​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃ​ថ្មី​ និង​ផែនដី​ថ្មី​ ដ្បិត​ផ្ទៃ​មេឃ​មុន​ និង​ផែនដី​មុន​បាន​បាត់​ទៅ​ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​នោះ ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​ពី​មុន និង​ផែនដី​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន នឹង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​នោះ ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​ពី​មុន និង​ផែនដី​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 21:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​សត្វ​ឡេវីអាថាន​ជា​ពស់​ដែល​រត់គេច គឺ​សត្វ​ឡេវីអាថាន​ជា​ពស់​ក្ងិចក្ងក់ ដោយ​ដាវ​របស់ព្រះអង្គ ជាដាវ​ដ៏សាហាវ ដ៏មហិមា និង​ដ៏ខ្លាំងពូកែ ហើយ​ព្រះអង្គ​នឹង​សម្លាប់​សត្វធំសម្បើម​នោះ​ដែល​នៅក្នុង​សមុទ្រ​។


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​។


ប៉ុន្តែ​មនុស្ស​អាក្រក់ ប្រៀបដូចជា​សមុទ្រ​ដែល​រំជួលចុះឡើង គឺ​មិនអាច​នៅស្ងៀម​បានឡើយ ទឹក​របស់វា​កូរ​ល្បាប់ និង​ភក់​ឡើង​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “ដូចដែល​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី​ដែល​យើង​នឹង​បង្កើត​នោះ ស្ថិតស្ថេរ​នៅចំពោះ​យើង​យ៉ាងណា ពូជពង្ស និង​ឈ្មោះ​របស់អ្នករាល់គ្នា​ក៏​នឹង​ស្ថិតស្ថេរ​យ៉ាងនោះដែរ”។


មាន​សត្វធំសម្បើម​បួន​ក្បាល​ឡើង​ពី​សមុទ្រ​មក សត្វនីមួយៗ​ខុសពីគ្នា​។


ថា​របស់សព្វសារពើដែលត្រូវបានបង្កើត​នោះឯង ក៏​នឹង​បាន​រំដោះ​ចេញពី​ភាពជាទាសករ​នៃ​ការសាបសូន្យ ចូល​ទៅក្នុង​សេរីភាព​នៃ​សិរីរុងរឿង​របស់​កូន​ៗ​ព្រះ​ដែរ​។


យ៉ាងណាមិញ ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មកដល់​ដូចជា​ចោរ​។ នៅ​ថ្ងៃនោះ ផ្ទៃមេឃ​នឹង​ផុតទៅ​ដោយសន្ធឹកខ្ទរខ្ទារ ធាតុ​នានា​នឹង​ត្រូវ​ដុត​បំផ្លាញ ហើយ​ផែនដី និង​កិច្ចការ​នានា​នៅលើ​ផែនដី នឹង​ត្រូវបាន​លាតត្រដាង​។


ក៏ប៉ុន្តែ​ស្របតាម​សេចក្ដីសន្យា​របស់​ព្រះអង្គ យើង​រង់ចាំ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សេចក្ដីសុចរិតយុត្តិធម៌​ស្ថិតនៅ​ទីនោះ​។


បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយ​ឡើងមក​ពី​សមុទ្រ​។ វា​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ មាន​មកុដរាជ្យ​ដប់​នៅលើ​ស្នែង​របស់​វា ហើយ​នៅលើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យប្រមាថព្រះ​។


បន្ទាប់មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​ដ៏ធំ​មួយ ព្រមទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​។ ផែនដី និង​ផ្ទៃមេឃ​ក៏​រត់គេច​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​លែងមាន​កន្លែង​សម្រាប់​ផែនដី និងផ្ទៃមេឃ​ទៀតឡើយ​។


ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មានបន្ទូលថា​៖ “មើល៍! យើង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ថ្មីឡើងវិញ​!”។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖ “ចូរ​កត់ទុក​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ”។


ផ្ទៃមេឃ​បាន​រហែក ហើយ​ត្រូវបាន​មូរ​ទុក​ដូចជា​ក្រាំង រីឯ​គ្រប់ទាំង​ភ្នំ និង​កោះ​ក៏​ត្រូវបាន​យកចេញ​ពី​កន្លែងដើម​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម