នោះស្ដេចនឹងប្រាថ្នាចង់បានសម្រស់របស់អ្នក! ដ្បិតទ្រង់ជាចៅហ្វាយរបស់អ្នក ដូច្នេះចូរថ្វាយបង្គំទ្រង់ចុះ!
វិវរណៈ 19:10 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។ Khmer Christian Bible ពេលនោះ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតានោះដើម្បីថ្វាយបង្គំ ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយបងប្អូនរបស់អ្នកដែលមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ ជាវិញ្ញាណនៃការថ្លែងព្រះបន្ទូល។» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ បម្រុងនឹងថ្វាយបង្គំលោក ប៉ុន្តែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោក ដែលជឿលើសក្ខីភាពរបស់ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំទំលាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនឹងបងប្អូនអ្នក ដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ។ អាល់គីតាប ខ្ញុំក៏ក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់នោះបម្រុងនឹងថ្វាយបង្គំគាត់ ប៉ុន្ដែ គាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនអ្នកដែលជឿលើសក្ខីភាពរបស់អ៊ីសាដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ! ដ្បិតសក្ខីភាពរបស់អ៊ីសា គឺវិញ្ញាណដែលថ្លែងបន្ទូលក្នុងនាមអុលឡោះ»។ |
នោះស្ដេចនឹងប្រាថ្នាចង់បានសម្រស់របស់អ្នក! ដ្បិតទ្រង់ជាចៅហ្វាយរបស់អ្នក ដូច្នេះចូរថ្វាយបង្គំទ្រង់ចុះ!
ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ក្រាបព្រះភក្ត្រដល់ដីថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យថ្វាយតង្វាយ និងគ្រឿងក្រអូបដល់គាត់។
ទន្លេភ្លើងបានហូរចេញមកពីចំពោះព្រះអង្គ មនុស្សរាប់ពាន់រាប់ម៉ឺននាក់បម្រើព្រះអង្គ មនុស្សរាប់លានរាប់កោដិនាក់ឈរនៅចំពោះព្រះអង្គ។ ការជំនុំជម្រះបានចាប់ផ្ដើម ហើយក្រាំងទាំងឡាយក៏ត្រូវបានបើកឡើង។
ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
ពេលនោះ មានម្នាក់ក្នុងពួកអ្នកគ្រប់គ្រងសាលាប្រជុំឈ្មោះយ៉ៃរ៉ុសបានមក។ គាត់ឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ
មានស្ត្រីម្នាក់ដែលកូនស្រីរបស់នាងមានវិញ្ញាណអសោចចូលបានឮអំពីព្រះអង្គ នាងក៏មកក្រាបចុះទៀបព្រះបាទារបស់ព្រះអង្គភ្លាម។
ទូតសួគ៌តបនឹងលោកថា៖ “ខ្ញុំគឺកាព្រីយ៉ែល ដែលឈរនៅមុខព្រះ ហើយខ្ញុំត្រូវបានចាត់ឲ្យមកដើម្បីនិយាយនឹងអ្នក និងដើម្បីនាំដំណឹងល្អនេះដល់អ្នក។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ទាំងនេះជាពាក្យរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺថាសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីខ្ញុំ ក្នុងក្រឹត្យវិន័យរបស់ម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើង ត្រូវតែបានបំពេញឲ្យសម្រេច”។
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។
ជាការពិត ពួកអ្នកដែលរស់នៅយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់ពួកគេ មិនស្គាល់ព្រះអង្គនេះទេ ហើយក៏មិនយល់ពាក្យរបស់បណ្ដាព្យាការីដែលត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទដែរ ពួកគេបានបំពេញសេចក្ដីទាំងនោះឲ្យសម្រេចដោយកាត់ទោសព្រះអង្គ។
រីឯអ្នករាល់គ្នាវិញ សូមឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការងារសប្បុរសធម៌នេះ ដូចដែលអ្នករាល់គ្នាកំពុងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ដែរ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង ចិត្តខ្នះខ្នែងគ្រប់ជំពូក និងក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះយើង។
ដូច្នេះ ចូរប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាដើរ កុំឲ្យដូចមនុស្សគ្មានប្រាជ្ញាឡើយ គឺឲ្យដូចមនុស្សមានប្រាជ្ញាវិញ
ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយចូរឲ្យប្រពន្ធកោតខ្លាចប្ដីរបស់ខ្លួនដែរ៕
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។
ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕
ចូរប្រុងប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតប្រសិនបើអ្នកទាំងនោះគេចផុតមិនបាន កាលពួកគេបដិសេធអ្នកដែលបានដាស់តឿនពួកគេនៅលើផែនដីទៅហើយ ចុះព្រះអង្គដែលដាស់តឿនយើងពីស្ថានសួគ៌វិញ តើយើងរឹតតែបែរចេញពីព្រះអង្គមិនបានអម្បាលម៉ានទៅទៀត!
អ្នកដែលជឿលើព្រះបុត្រារបស់ព្រះ មានទីបន្ទាល់នេះនៅក្នុងខ្លួន រីឯអ្នកដែលមិនជឿព្រះ បានធ្វើឲ្យព្រះអង្គទៅជាអ្នកភូតភរ ពីព្រោះអ្នកនោះមិនបានជឿលើទីបន្ទាល់ដែលព្រះបានធ្វើបន្ទាល់អំពីព្រះបុត្រារបស់ព្រះអង្គ។
ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញហេតុការណ៍ដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗឲ្យបាវបម្រើរបស់ព្រះអង្គឃើញ។ ព្រះគ្រីស្ទបានបញ្ជាក់សេចក្ដីទាំងនេះ ដោយបញ្ជូនសេចក្ដីទាំងនេះដល់យ៉ូហានបាវបម្រើរបស់ព្រះអង្គ តាមរយៈទូតសួគ៌របស់ព្រះអង្គ។
ខ្ញុំ យ៉ូហាន ដែលជាបងប្អូនរបស់អ្នករាល់គ្នា និងជាអ្នករួមចំណែកក្នុងទុក្ខវេទនា ក្នុងអាណាចក្រ និងក្នុងការស៊ូទ្រាំ ដែលមាននៅក្នុងព្រះយេស៊ូវ ខ្ញុំបាននៅលើកោះមួយដែលហៅថាប៉ាត់ម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះ និងទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
ពួកគេបានឈ្នះវាដោយព្រះលោហិតរបស់កូនចៀម និងដោយពាក្យនៃទីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនឡើយ ទោះបីជាត្រូវស្លាប់ក៏ដោយ។
ដូច្នេះ នាគខឹងនឹងស្ត្រីនោះ ក៏ចេញទៅធ្វើសង្គ្រាមទាស់នឹងពូជពង្សឯទៀតៗរបស់នាង ជាអ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះ និងរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
ទូតនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ចូរកោតខ្លាចព្រះ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គមកដល់ហើយ។ ចូរថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកនានាចុះ”។
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។
ក្រោយមក ទូតសួគ៌នោះក៏និយាយនឹងខ្ញុំថា៖ “ចូរសរសេរដូច្នេះថា មានពរហើយ អ្នកដែលត្រូវបានហៅឲ្យមកក្នុងពិធីជប់លៀងនៃមង្គលការរបស់កូនចៀម!” ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះ”។
ពួកចាស់ទុំទាំងម្ភៃបួននាក់ក៏នឹងក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងបោះមកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖