Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:19 - ព្រះគម្ពីរខ្មែរសាកល

19 ទូតសួគ៌​តប​នឹង​លោក​ថា​៖ “ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ទេវតា​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល​ ជា​អ្នក​ឈរ​នៅ​ក្នុង​ព្រះវត្ដមាន​ព្រះជាម្ចាស់​ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ទេវតា​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រី‌យ៉ែល ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ​មក​ប្រាប់​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ទេវតា​ឆ្លើយ​តប​នឹង​លោក​ថា ខ្ញុំ​នេះ ឈ្មោះ​កាព្រី‌យ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ម៉ាឡា‌អ៊ីកាត់​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​ជីព្រ‌អេល ជា​អ្នក​បម្រើ​អុលឡោះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ មក​ប្រាប់​អ្នក

សូមមើលជំពូក ចម្លង




លូកា 1:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ខ្ញុំ​ឮ​សំឡេង​មនុស្ស​នៅកណ្ដាល​ទន្លេអ៊ូឡាយ ស្រែកហៅ​ថា​៖ “កាពី្រយ៉ែល​អើយ ចូរឲ្យ​ម្នាក់នេះ​យល់​និមិត្ត​នេះ​ចុះ​!”។


“ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។


មើល៍! អ្នក​នឹង​គ ហើយ​មិនអាច​និយាយ​បាន​រហូតដល់​ថ្ងៃ​ដែល​ការទាំងនេះ​កើតឡើង ពីព្រោះ​អ្នក​មិន​បាន​ជឿ​ពាក្យ​របស់ខ្ញុំ​ដែល​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​នៅ​ពេលកំណត់”។


នៅ​ខែ​ទីប្រាំមួយ ទូតសួគ៌​កាព្រីយ៉ែល​ត្រូវបាន​ចាត់​ពី​ព្រះ ឲ្យទៅ​ទីក្រុង​មួយ​ក្នុង​កាលីឡេ ដែល​មាន​ឈ្មោះ​ថា​ណាសារ៉ែត


ទូតសួគ៌​នោះ​និយាយ​នឹង​ពួកគេ​ថា​៖ “កុំ​ខ្លាច​ឡើយ​! ដ្បិត​មើល៍! ខ្ញុំ​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ដំណឹងល្អ​នៃ​អំណរ​ដ៏លើសលប់ ដែល​នឹង​មាន​ដល់​មនុស្ស​ទាំងអស់​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។


ដូច្នេះ ដោយ​យើង​មាន​មហាបូជាចារ្យ​ដ៏ធំឧត្ដម​ដែល​បាន​យាងកាត់​មេឃ​រួចហើយ គឺ​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ នោះ​ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាពជំនឿ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម