Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:46 - ព្រះគម្ពីរខ្មែរសាកល

46 ពេលនោះ ព្រះបាទ​នេប៊ូក្នេសា​ក៏​ក្រាប​ព្រះភក្ត្រ​ដល់ដី​ថ្វាយបង្គំ​ដានីយ៉ែល ហើយ​បញ្ជា​ឲ្យ​ថ្វាយ​តង្វាយ និង​គ្រឿងក្រអូប​ដល់​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក្រាប​ព្រះ‌ភក្ត្រ​ចុះ ថ្វាយ​បង្គំ​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ថ្វាយ​យញ្ញ​បូជា និង​គ្រឿង​ក្រអូប ដើម្បី​គោ‌រព​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ក្រាប​ចុះ ឱន​ព្រះ‌ភ័ក្ត្រ​ដល់​ដី ថ្វាយ‌បង្គំ​លោក​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដើម្បី​គោរព​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ដូច្នេះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ក្រាប​ផ្កាប់​ព្រះ‌ភក្ត្រ​ថ្វាយ‌បង្គំ​ដល់​ដានី‌យ៉ែល ក៏​បង្គាប់​ឲ្យ​គេ​យក​គ្រឿង​បូជា នឹង​គ្រឿង​ក្រអូប​មក​គោរព​ដល់​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

46 ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដើម្បី​គោរព​ដានី‌យ៉ែល។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:46
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ដែល​អ្នករាល់គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ អ្នករាល់គ្នា​ត្រូវ​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​។


ដោយហេតុនេះ នៅ​ពេល​ដែល​ប្រជាជន​ទាំងអស់​នោះ​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ​ហើយ អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ក៏​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។


ដូច្នេះ គាត់​មក​ជិត​កន្លែងដែល​ខ្ញុំ​ឈរ​។ នៅពេល​គាត់​មកដល់ ខ្ញុំ​ក៏​ភ័យខ្លាច ហើយ​ក្រាបមុខដល់ដី ប៉ុន្តែ​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “កូនមនុស្ស​អើយ ចូរ​យល់ច្បាស់​ថា និមិត្ត​នេះ​គឺ​សម្រាប់​គ្រា​ចុងបញ្ចប់”។


ហើយ​ក្រាប​មុខ​នៅទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះអង្គ​។ អ្នកនោះ​ជា​ជនជាតិសាម៉ារី​។


លុះ​នៅពេល​ពេត្រុស​ចូលទៅ កូនេលាស​ក៏​ទទួល​គាត់ ទាំង​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់​គាត់​។


រីឯ​បូជាចារ្យ​របស់​សេយូស​ពី​វិហារ​នៅ​ទល់មុខ​ទីក្រុង ក៏​យក​គោឈ្មោល និង​កម្រងផ្កា​មក​ដល់​មាត់ទ្វារ​ក្រុង ដោយ​ចង់​ថ្វាយយញ្ញបូជា​ជាមួយ​ហ្វូងមនុស្ស​។


ពួកគេ​ស្មានថា​គាត់​រៀបនឹង​ហើមឡើង ឬ​ដួល​ស្លាប់​ភ្លាម ប៉ុន្តែ​ពេល​ពួកគេ​រង់ចាំ​យូរ ហើយ​ឃើញថា​គ្មានអ្វី​ប្លែក​កើតឡើង​ដល់​គាត់​សោះ ពួកគេ​ក៏​ដូរគំនិត ហើយ​ពោលថា​គាត់​ជា​ព្រះ​វិញ​។


បន្ទាប់មក ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​ដែល​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន​នៅចំពោះ​ព្រះ ក៏​ក្រាប​មុខ​ដល់ដី ហើយ​ថ្វាយបង្គំ​ព្រះ


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


ខ្ញុំ យ៉ូហាន ជា​អ្នក​ដែល​បាន​ឮ និង​បាន​ឃើញ​ការទាំងនេះ​។ នៅពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ ខ្ញុំ​ក៏​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់​ទូតសួគ៌​ដែល​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ការទាំងនេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម