ប៉ុន្តែមានគេជម្រាបពាក្យរបស់អេសាវកូនប្រុសច្បងរបស់រេបិកាដល់នាង នាងក៏ចាត់គេឲ្យទៅហៅយ៉ាកុបកូនប្រុសពៅរបស់នាងមក ហើយប្រាប់គាត់ថា៖ “មើល៍! អេសាវបងប្រុសរបស់ឯងកំពុងលួងខ្លួនឯង ដោយរៀបគម្រោងសម្លាប់ឯងហើយ!
លោកុប្បត្តិ 27:41 - ព្រះគម្ពីរខ្មែរសាកល អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សំរេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសំឡាប់យ៉ាកុបជាប្អូនចោល អាល់គីតាប អេសាវចងគំនុំយ៉ាកកូបយ៉ាងខ្លាំង ព្រោះយ៉ាកកូបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកខ្ញុំនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមខ្ញុំសម្លាប់យ៉ាកកូបចោល»។ |
ប៉ុន្តែមានគេជម្រាបពាក្យរបស់អេសាវកូនប្រុសច្បងរបស់រេបិកាដល់នាង នាងក៏ចាត់គេឲ្យទៅហៅយ៉ាកុបកូនប្រុសពៅរបស់នាងមក ហើយប្រាប់គាត់ថា៖ “មើល៍! អេសាវបងប្រុសរបស់ឯងកំពុងលួងខ្លួនឯង ដោយរៀបគម្រោងសម្លាប់ឯងហើយ!
សូមរំដោះទូលបង្គំពីកណ្ដាប់ដៃរបស់អេសាវ គឺពីកណ្ដាប់ដៃរបស់បងប្រុសទូលបង្គំផង ដ្បិតទូលបង្គំខ្លាចគាត់ ក្រែងលោគាត់មកវាយសម្លាប់ទូលបង្គំ ព្រមទាំងពួកម្ដាយ និងពួកកូនក្មេងផង។
យ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុនគាត់ ទៅឯអេសាវបងប្រុសរបស់គាត់ ដែលនៅស្រុកសៀរក្នុងដែនដីអេដំ
ពួកអ្នកនាំសារក៏ត្រឡប់មករកយ៉ាកុបវិញ ហើយជម្រាបថា៖ “ពួកយើងបានទៅជួបអេសាវបងប្រុសរបស់លោកហើយ។ គាត់កំពុងមកទទួលលោក ហើយមានមនុស្សបួនរយនាក់នៅជាមួយគាត់”។
អ៊ីសាកបានផុតដង្ហើម ហើយស្លាប់ទៅពេលមានអាយុច្រើន និងស្កប់ចិត្តនឹងអាយុរបស់ខ្លួន ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់ នោះអេសាវ និងយ៉ាកុបកូនប្រុសរបស់គាត់ក៏បញ្ចុះសពគាត់៕
ពួកគេឃើញគាត់ពីចម្ងាយ ហើយមុនគាត់ចូលទៅជិតពួកគេ ពួកគេក៏រៀបឧបាយកលដើម្បីសម្លាប់គាត់។
នៅពេលពួកបងប្រុសរបស់គាត់ឃើញថាឪពុកស្រឡាញ់គាត់ជាងបងប្អូនទាំងអស់ ពួកគេក៏ស្អប់គាត់ ហើយមិនអាចនិយាយស្រួលបួលនឹងគាត់បានឡើយ។
ពួកបងប្រុសរបស់គាត់ក៏និយាយនឹងគាត់ថា៖ “តើឯងពិតជានឹងធ្វើជាស្ដេចលើពួកយើង ឬពិតជានឹងគ្រប់គ្រងលើពួកយើងឬ?”។ ដូច្នេះ ពួកគេស្អប់គាត់រឹតតែខ្លាំងឡើងទៀត ព្រោះតែយល់សប្តិរបស់គាត់ និងពាក្យសម្ដីរបស់គាត់។
កាលបងប្អូនរបស់យ៉ូសែបឃើញថាឪពុករបស់ពួកគេបានស្លាប់ហើយ ពួកគេក៏និយាយថា៖ “ប្រហែលជាយ៉ូសែបចងគំនុំនឹងពួកយើង ហើយមុខជាសងសឹកពួកយើងចំពោះអស់ទាំងការអាក្រក់ដែលពួកយើងបានប្រព្រឹត្តដល់វាមិនខាន”។
រួចយ៉ូសែបបញ្ជាពួកបាវបម្រើរបស់គាត់ដែលជាគ្រូពេទ្យឲ្យអប់សពឪពុកគាត់ ពួកគ្រូពេទ្យក៏អប់សពអ៊ីស្រាអែល។
កាលណាវិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ នោះព្រះអង្គទ្រង់ជ្រាបផ្លូវរបស់ទូលបង្គំ; នៅក្នុងគន្លងដែលទូលបង្គំដើរ ពួកគេបានបង្កប់អង្គប់ដើម្បីចាប់ទូលបង្គំ។
ខ្ញុំបានទៅណេះទៅណោះដើម្បីពួកគេ ហាក់ដូចជាពួកគេជាមិត្តសម្លាញ់ ឬបងប្អូនរបស់ខ្ញុំ; ខ្ញុំបានឱនចុះដោយយំសោក ដូចជាកាន់ទុក្ខចំពោះម្ដាយ។
បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
បងប្អូនដែលអាក់អន់ចិត្ត ពិបាកចូលទៅជិតជាងទីក្រុងដ៏រឹងមាំទៅទៀត ហើយជម្លោះក៏ប្រៀបដូចជារនុកបន្ទាយ។
គេប៉ងធ្វើអាក្រក់ដោយមានសេចក្ដីកំហូចនៅក្នុងចិត្ត ព្រមទាំងសាបព្រោះជម្លោះគ្រប់ពេល;
កុំឲ្យចិត្តរបស់អ្នកឆាប់ខឹងឡើយ ដ្បិតកំហឹងរមែងតែងតែស្ថិតនៅក្នុងទ្រូងមនុស្សល្ងង់។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។