Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:8 - ព្រះគម្ពីរខ្មែរសាកល

8 ពួក​បងប្រុស​របស់គាត់​ក៏​និយាយ​នឹង​គាត់​ថា​៖ “តើ​ឯង​ពិតជា​នឹង​ធ្វើជាស្ដេច​លើ​ពួកយើង ឬ​ពិតជា​នឹង​គ្រប់គ្រង​លើ​ពួកយើង​ឬ​?”។ ដូច្នេះ ពួកគេ​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត ព្រោះតែ​យល់សប្តិ​របស់គាត់ និង​ពាក្យសម្ដី​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 បងៗ​ពោល​មក​គាត់​ថា៖ «តើ​ឯង​ចង់​សោយ​រាជ្យ​លើ​យើង​មែន​ឬ? តើ​ឯង​ចង់​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​មែន​ឬ?» ដូច្នេះ គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ និង​ពាក្យ​សម្ដី​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​បងៗ​ឆ្លើយ​ឡើង​ថា បើ​ដូច្នេះ ឯង​នឹង​គ្រប់‌គ្រង​លើ​យើង​ឬ ឯង​នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​យើង​មែន​ឬ ហើយ​គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ នឹង​ពាក្យ​សំដី​របស់​គាត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់​គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់ ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​ក៏​ចងគំនុំ​នឹង​យ៉ាកុប ព្រោះតែ​ពរ​ដែល​ឪពុក​របស់គាត់​បាន​ឲ្យពរ​យ៉ាកុប​។ អេសាវ​និយាយ​នឹង​ខ្លួនឯង​ថា​៖ “ថ្ងៃ​នៃ​ការកាន់ទុក្ខ​របស់​ឪពុក​អញ​ជិតមកដល់​ហើយ ពេលនោះ​អញ​នឹង​សម្លាប់​យ៉ាកុប​ប្អូនប្រុស​របស់អញ”។


នៅពេល​ពួក​បងប្រុស​របស់គាត់​ឃើញ​ថា​ឪពុក​ស្រឡាញ់​គាត់​ជាង​បងប្អូន​ទាំងអស់ ពួកគេ​ក៏​ស្អប់​គាត់ ហើយ​មិនអាច​និយាយ​ស្រួលបួល​នឹង​គាត់​បានឡើយ​។


ក្រោយមក គាត់​យល់សប្តិឃើញ​យល់សប្តិ​មួយទៀត ក៏​រៀបរាប់ប្រាប់​ពួក​បងប្រុស​របស់គាត់​ថា​៖ “មើល៍! ខ្ញុំ​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយទៀត ហើយ​មើល៍! ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ដប់មួយ​ក្រាបចុះ​នៅចំពោះ​ខ្ញុំ​!”។


ពួកគេ​តប​នឹង​យ៉ូសែប​ថា​៖ “ទេ​! លោកម្ចាស់​នៃខ្ញុំ​អើយ​! បាវបម្រើ​របស់លោក​បាន​មក ដើម្បី​ទិញ​ស្បៀងអាហារ​ទេ​។


យូដា​ក៏​ចូលទៅជិត​យ៉ូសែប ហើយ​និយាយថា​៖ “ឱ​លោកម្ចាស់​នៃខ្ញុំ​អើយ! សូមឲ្យ​បាវបម្រើ​របស់លោក​និយាយ​ពាក្យ​មួយ​ម៉ាត់​នឹង​ត្រចៀក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង ហើយ​សូម​កុំឲ្យ​កំហឹង​របស់​លោកម្ចាស់​ឆេះឡើង​ទាស់នឹង​បាវបម្រើ​របស់លោក​ឡើយ ដ្បិត​លោកម្ចាស់​ក៏​ដូចជា​ផារ៉ោន​ដែរ​។


ពរ​របស់យើង​ជា​ឪពុក​ឯង លើស​ជាង​ពរ​របស់​ដូនតា​យើង រហូតដល់​ចុងបំផុត​នៃ​ទីទួល​នានា​ដ៏អស់កល្បជានិច្ច​។ សូមឲ្យ​ពរទាំងនោះ​នៅលើ​ក្បាល​របស់​យ៉ូសែប និង​នៅលើ​ក្រយៅក្បាល​របស់​អ្នកដែលត្រូវបានញែកចេញ​ពី​ពួក​បងប្អូន​វា​។


បន្ទាប់មក ពួក​បងប្រុស​របស់គាត់​ក៏​ចូលមក ក្រាបចុះ​នៅចំពោះ​គាត់ ហើយ​និយាយថា​៖ “មើល៍! ពួកយើង​ជា​បាវបម្រើ​របស់​ប្អូន​!”។


ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។


“ប៉ុន្តែ​អ្នកស្រុក​របស់​លោក​ស្អប់​លោក ពួកគេ​ក៏​ចាត់​ទូត​ម្នាក់​ឲ្យទៅ​តាមក្រោយ​លោក ទូលថា​: ‘យើងខ្ញុំ​មិន​ចង់ឲ្យ​ម្នាក់នេះ​សោយរាជ្យ​លើ​យើងខ្ញុំ​ទេ’។


ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖“បើដូច្នេះ តើ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​:‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ’​មានន័យ​ដូចម្ដេច​?


“ម៉ូសេ​នេះ​ឯង ដែល​គេ​បាន​បដិសេធ​ថា​:‘តើ​នរណា​បាន​តែងតាំង​អ្នក​ឲ្យធ្វើជា​មេ និង​ជា​ចៅក្រម​?’ គឺ​ម្នាក់នេះ ដែល​ព្រះ​បាន​ចាត់ឲ្យមក​ធ្វើជា​មេ និង​ជា​អ្នករំដោះ តាមរយៈ​ដៃ​របស់​ទូតសួគ៌​ដែល​បាន​លេចមក​ដល់​លោក​ក្នុង​គុម្ពបន្លា​។


ចុះ​អ្នករាល់គ្នា​គិតថា អ្នក​ដែល​ជាន់ឈ្លី​ព្រះបុត្រារបស់ព្រះ ហើយ​ចាត់ទុក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដែល​ខ្លួន​ត្រូវបាន​ញែកជាវិសុទ្ធ​នោះ​ថា​មិនបរិសុទ្ធ ថែមទាំង​បង្អាប់បង្អោន​ព្រះវិញ្ញាណ​នៃ​ព្រះគុណ តើ​អ្នកនោះ​សមតែ​ទទួល​ទោស​ធ្ងន់ជាង​ជា​យ៉ាងណាទៅ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម