Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:14 - ព្រះគម្ពីរខ្មែរសាកល

14 គេ​ប៉ងធ្វើ​អាក្រក់​ដោយ​មាន​សេចក្ដីកំហូច​នៅក្នុង​ចិត្ត ព្រមទាំង​សាបព្រោះ​ជម្លោះ​គ្រប់ពេល​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង​តែ​គិត​គូរ​បង្កើត​ការ​អា‌ក្រក់​ជា‌និច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 មាន​ចិត្ត​ពាល​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជម្លោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង‌តែ​គិត‌គូរ​បង្កើត​ការ​អាក្រក់​ជានិច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 មាន​ចិត្ត​ពាល​ហើយ​រិះ‌គិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជំលោះ។

សូមមើលជំពូក ចម្លង




សុភា‌សិត 6:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​គិតគូរ​ការអាក្រក់​នៅក្នុង​ចិត្ត​; រៀងរាល់ថ្ងៃ ពួកគេ​បង្ក​សង្គ្រាម​។


ពួកគេ​សំលៀង​អណ្ដាត​របស់ខ្លួន​ឲ្យដូច​អណ្ដាត​ពស់​; បបូរមាត់​របស់ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក​។ សេឡា


គេ​គិតគូរ​អំពើទុច្ចរិត​នៅលើ​គ្រែ​របស់ខ្លួន គេ​ឈរ​ក្នុង​ផ្លូវ​មិន​ល្អ គេ​មិន​បដិសេធ​ការ​អាក្រក់​ឡើយ”។


តើ​អ្នកដែល​ប៉ងធ្វើ​អាក្រក់ មិន​វង្វេង​ឬ​? រីឯ​អ្នកដែល​ប៉ងធ្វើ​ល្អ​នឹងទទួលបាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​។


មនុស្ស​អប្រិយ​បើកកកាយ​ការអាក្រក់ ហើយ​បបូរមាត់​គេ​ប្រៀបដូចជា​ភ្លើង​ឆេះរោល​។


អ្នកដែល​មាន​ចិត្ត​វៀចវេរ រក​មិន​ឃើញ​សេចក្ដី​ល្អ​ឡើយ ហើយ​អ្នកដែល​មាន​អណ្ដាត​ប្រែប្រួល នឹង​ធ្លាក់​ទៅក្នុង​មហន្តរាយ​។


ពួកគេ​អរសប្បាយ​នឹង​ធ្វើ​អាក្រក់ ទាំង​ត្រេកអរ​ក្នុង​សេចក្ដីកំហូច​របស់​មនុស្ស​អាក្រក់​;


ផ្លូវ​របស់​មនុស្ស​មានទោស​គឺ​វៀចវេរ ចំណែកឯ​មនុស្ស​បរិសុទ្ធ​វិញ ការប្រព្រឹត្ត​របស់គេ​គឺ​ទៀងត្រង់​។


អ្នកដែល​សាបព្រោះ​សេចក្ដីទុច្ចរិត នឹង​ច្រូត​បាន​សេចក្ដីអន្តរាយ ហើយ​ដំបង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់អ្នកនោះ នឹង​សាបសូន្យ​ទៅ​។


អ្នកដែល​គិតគូរ​ធ្វើអាក្រក់ នឹង​ត្រូវគេ​ហៅថា​មេ​កលល្បិច​។


កុំ​ប៉ងធ្វើ​ការអាក្រក់​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ឡើយ ពេល​គេ​រស់នៅ​ដោយ​សុខសាន្ត​នៅក្បែរ​អ្នក​;


ដ្បិត​មនុស្ស​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ស្និទ្ធស្នាល​នឹង​មនុស្ស​ទៀងត្រង់​វិញ​។


មនុស្សអប្រិយ មធ្យោបាយ​របស់គេ​គឺ​អាក្រក់ គេ​គិតគូរ​គម្រោងអាក្រក់​ដើម្បី​បំផ្លាញ​មនុស្ស​ទ័លក្រ​ដោយ​ពាក្យ​ភូតភរ សូម្បីតែ​នៅពេល​មនុស្ស​ខ្វះខាត​និយាយ​ត្រឹមត្រូវ​។


ប៉ុន្តែ​មនុស្ស​អាក្រក់ ប្រៀបដូចជា​សមុទ្រ​ដែល​រំជួលចុះឡើង គឺ​មិនអាច​នៅស្ងៀម​បានឡើយ ទឹក​របស់វា​កូរ​ល្បាប់ និង​ភក់​ឡើង​។


បងប្អូន​អើយ ខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ការបាក់បែក និង​បង្ក​ហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពី​សេចក្ដីបង្រៀន​ដែល​អ្នករាល់គ្នា​បាន​ទទួល​។ ចូរ​បែរចេញ​ពី​អ្នកទាំងនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម