Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:6 - ព្រះគម្ពីរខ្មែរសាកល

6 ពួក​អ្នកនាំសារ​ក៏​ត្រឡប់មក​រក​យ៉ាកុប​វិញ ហើយ​ជម្រាបថា​៖ “ពួកយើង​បាន​ទៅ​ជួប​អេសាវ​បងប្រុស​របស់លោក​ហើយ​។ គាត់​កំពុង​មក​ទទួល​លោក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពួក​អ្នក​នាំ​សារ​ក៏​ត្រឡប់​មក​ជម្រាប​លោក​យ៉ាកុប​វិញ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ​ជា​បង​របស់​លោក​ហើយ ហើយ​លោក​ក៏​អញ្ជើញ​មក​ជួប​លោក​ដែរ ទាំង​មាន​មនុស្ស​បួនរយ​នាក់​មក​ជា‌មួយ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​នាំ​សារ​បាន​វិល​មក​ជួប​លោក​យ៉ាកុប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ ជា​បង​របស់​លោក​ហើយ។ លោក​អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​លោក​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​នាំ​សារ​បាន​វិល​មក​ជួប​យ៉ាកកូប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​អេសាវ ជា​បង​របស់​ចៅ‌ហ្វាយ​ហើយ។ អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​ចៅ‌ហ្វាយ​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​នាំ​ហ្វូងសត្វ​ទាំងអស់​របស់គាត់ និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់គាត់​ដែល​រកបាន គឺ​ហ្វូងសត្វ​ជា​កម្មសិទ្ធិ​របស់គាត់ ដែល​គាត់​រកបាន​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ជួប​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ដែនដី​កាណាន​។


សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​អេសាវ គឺ​ពី​កណ្ដាប់ដៃ​របស់​បងប្រុស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្លាច​គាត់ ក្រែងលោ​គាត់​មក​វាយសម្លាប់​ទូលបង្គំ ព្រមទាំង​ពួក​ម្ដាយ និង​ពួក​កូនក្មេង​ផង​។


នោះ​យ៉ាកុប​ភ័យខ្លាច ហើយ​ថប់បារម្ភ​យ៉ាងខ្លាំង​។ គាត់​ក៏​ចែក​មនុស្ស​ដែល​នៅជាមួយ​គាត់ ព្រមទាំង​ហ្វូងចៀម ហ្វូងគោ និង​ហ្វូង​អូដ្ឋ ជា​ពីរ​ជំរំ​។


គាត់​គិតថា​៖ “ប្រសិនបើ​អេសាវ​មក​វាយ​ជំរំ​ទីមួយ យ៉ាងហោចណាស់​ជំរំ​ដែល​នៅសល់​អាច​គេចរួច​បាន”។


យ៉ាកុប​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! អេសាវ​កំពុង​មក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់​! យ៉ាកុប​ក៏​ចែក​កូន​ៗ​ឲ្យ​លេអា រ៉ាជែល និង​បាវបម្រើស្រី​ទាំង​ពីរ​នាក់​។


អេសាវ​ក៏​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទុក​មនុស្ស​ខ្លះ​ដែល​នៅជាមួយ​ខ្ញុំ ឲ្យ​នៅជាមួយ​ឯង​ដែរ”។ ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ហេតុអ្វី​ត្រូវធ្វើ​ដូច្នេះ​? សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង”។


អេសាវ​សួរ​ទៀត​ថា​៖ “តើ​ក្បួនដង្ហែ​ទាំងអស់​នេះ​ដែល​ខ្ញុំ​បាន​ជួប មានន័យ​ដូចម្ដេច​?”។ យ៉ាកុប​តបថា​៖ “គឺ​ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ”។


ស៊ីគែម​ក៏​និយាយ​នឹង​ឪពុក និង​ពួក​បងប្រុស​របស់នាង​ដែរ​ថា​៖ “សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ពួកលោក​ផង ហើយ​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ជូន​។


ពួកគេ​តបថា​៖ “លោក​បាន​សង្គ្រោះជីវិត​យើងខ្ញុំ​; សូមឲ្យ​យើងខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ផង នោះ​យើងខ្ញុំ​នឹង​ធ្វើជា​បាវបម្រើ​របស់​ផារ៉ោន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម