Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 142:3 - ព្រះគម្ពីរខ្មែរសាកល

3 កាលណា​វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ នោះ​ព្រះអង្គ​ទ្រង់​ជ្រាប​ផ្លូវ​របស់ទូលបង្គំ​; នៅក្នុង​គន្លង​ដែល​ទូលបង្គំ​ដើរ ពួកគេ​បាន​បង្កប់​អង្គប់​ដើម្បី​ចាប់​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កាល​វិញ្ញាណ​ទូល‌បង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន ព្រះ‌អង្គ​ជ្រាប​ពី​ផ្លូវ​របស់​ទូល‌បង្គំ តាម​ផ្លូវ​ច្រក​ដែល​ទូល‌បង្គំ​ដើរ គេ​បាន​បង្កប់​អន្ទាក់​ចាំ​ចាប់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​ទូលបង្គំ​បាក់​ទឹក​ចិត្ត ព្រះអង្គ​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ទូលបង្គំ។ ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ ដែល​ទូលបង្គំ​ដើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កាល​វិញ្ញាណ​ទូលបង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន នោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូលបង្គំ គេ​បាន​ដាក់​អន្ទាក់​លាក់​កំបាំង​ក្នុង​ផ្លូវ​ដែល​ទូលបង្គំ​ដើរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​ខ្ញុំ​បាក់​ទឹក​ចិត្ត ទ្រង់​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ខ្ញុំ។ ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ ដែល​ខ្ញុំ​ដើរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 142:3
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​៕


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង សូមឲ្យ​សម្រែក​របស់ទូលបង្គំ​បាន​ទៅ​ដល់​ព្រះអង្គ​ផង​!


ចិត្ត​របស់ទូលបង្គំ​ត្រូវបាន​វាយ ហើយ​ក្រៀមស្វិត​ដូចជា​ស្មៅ រហូតដល់​ទូលបង្គំ​ភ្លេច​ហូប​អាហារ​របស់ទូលបង្គំ​ផង​។


មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


សូម​រក្សា​ទូលបង្គំ​ពី​អង្គប់​ដែល​ពួកគេ​បាន​ដាក់​ដើម្បី​ចាប់​ទូលបង្គំ និង​ពី​អន្ទាក់​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ផង​!


ដោយហេតុនេះ វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ ចិត្ត​របស់ទូលបង្គំ​តក់ស្លុត​នៅក្នុង​ទូលបង្គំ​។


ព្រះអង្គ​បាន​ពិសោធ​ចិត្ត​របស់ទូលបង្គំ ព្រះអង្គ​បាន​ពិនិត្យមើល​ទូលបង្គំ​នៅ​ពេលយប់​; ព្រះអង្គ​បាន​បន្សុទ្ធ​ទូលបង្គំ ក៏​រក​មិន​ឃើញ​ការល្មើស​អ្វីឡើយ​; ទូលបង្គំ​បាន​សម្រេចចិត្ត​ថា​នឹង​មិន​ធ្វើខុស​ដោយ​មាត់​របស់ទូលបង្គំ​ឡើយ​។


ទូលបង្គំ​ត្រូវបាន​ច្រូចចេញ​ដូចជា​ទឹក ហើយ​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​ក៏​សណ្ដកចេញ​; ចិត្ត​របស់ទូលបង្គំ​ដូច​ក្រមួន វា​រលាយ​នៅក្នុង​ខ្លួន​ទូលបង្គំ​។


ព្រះអង្គ​នឹង​យក​ទូលបង្គំ​ចេញ​ពី​សំណាញ់​ដែល​គេ​បាន​បង្កប់​ដើម្បី​ចាប់​ទូលបង្គំ ដ្បិត​ព្រះអង្គ​ជា​បន្ទាយ​នៃទូលបង្គំ​។


ពួកគេ​បង្កជម្លោះ ក៏​ពួនស្ទាក់ ហើយ​ឃ្លាំមើល​ជំហាន​របស់ខ្ញុំ ខណៈដែល​ចាំស្ទាក់​ព្រលឹង​របស់ខ្ញុំ​។


កាលណា​ចិត្ត​ទូលបង្គំ​ខ្សោយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​; សូម​ព្រះអង្គ​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ​ផង


អ្នកតូច​គ្រាន់តែ​ជា​សេចក្ដីឥតន័យ ហើយ​អ្នកធំ​គ្រាន់តែ​ជា​សេចក្ដីឥតខ្លឹមសារ​ប៉ុណ្ណោះ​; នៅលើ​ត្រាជូ ពួកគេ​ស្រាល​ជាង​ចំហាយ​ដូចៗគ្នា​។


ខ្ញុំ​នឹកចាំ​ព្រះ ក៏​ស្រែកថ្ងូរ ខ្ញុំ​សញ្ជឹងគិត ហើយ​វិញ្ញាណ​របស់ខ្ញុំ​ក៏​ចុះខ្សោយ​។ សេឡា


បន្ទាប់មក ពួកផារិស៊ី​ក៏​ចេញទៅ​ពិគ្រោះគ្នា ដើម្បី​ដាក់អន្ទាក់​ចាប់​ព្រះយេស៊ូវ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម