Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:3 - ព្រះគម្ពីរខ្មែរសាកល

3 យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​យ៉ាកុប​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ដើម្បី​ជួប​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​ទឹក​ដី​អេដុម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​យ៉ាកុប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​លោក ដើម្បី​ជួប​នឹង​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 យ៉ាកុប​ចាត់​អ្នក​បំរើ​ទៅ​មុន ឲ្យ​ទៅ​ឯ​អេសាវ​ជា​បង​នៅ​វាល​អេដំម​ក្នុង​ស្រុក​សៀរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យ៉ាកកូប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​គាត់ ដើម្បី​ជួប​នឹង​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ជនជាតិហូរី​នៅ​តំបន់ភ្នំ​សៀរ រហូតដល់​អែល-ប៉ារ៉ាន​ដែល​នៅជិត​ទីរហោស្ថាន​។


អេសាវ​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​ហូប​សម្លក្រហម​ខ្លះ​ផង គឺ​សម្លក្រហម​នេះ ពីព្រោះ​ខ្ញុំ​អស់កម្លាំង​!”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គាត់​ថា​អេដំ​។


សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​អេសាវ គឺ​ពី​កណ្ដាប់ដៃ​របស់​បងប្រុស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្លាច​គាត់ ក្រែងលោ​គាត់​មក​វាយសម្លាប់​ទូលបង្គំ ព្រមទាំង​ពួក​ម្ដាយ និង​ពួក​កូនក្មេង​ផង​។


នោះ​យ៉ាកុប​ភ័យខ្លាច ហើយ​ថប់បារម្ភ​យ៉ាងខ្លាំង​។ គាត់​ក៏​ចែក​មនុស្ស​ដែល​នៅជាមួយ​គាត់ ព្រមទាំង​ហ្វូងចៀម ហ្វូងគោ និង​ហ្វូង​អូដ្ឋ ជា​ពីរ​ជំរំ​។


សូម​លោកម្ចាស់​នៃខ្ញុំ​អញ្ជើញទៅ​ខាងមុខ​បាវបម្រើ​របស់លោក​ចុះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​នាំ​ពួកវា​ទៅ​យឺតៗ​តាម​ដំណើរ​របស់​ហ្វូងសត្វ​ដែល​នៅមុខ​ខ្ញុំ និង​តាម​ដំណើរ​របស់​កូនក្មេង រហូតដល់​ខ្ញុំ​ទៅ​ដល់​លោកម្ចាស់​នៃខ្ញុំ​នៅ​សៀរ”។


ដូច្នេះ​នៅ​ថ្ងៃ​នោះ អេសាវ​ក៏​ត្រឡប់ទៅវិញ​តាម​ផ្លូវ​របស់គាត់​ទៅ​សៀរ​។


នេះជា​ទំនាយ​ស្ដីអំពី​ពួក​ឌូម៉ា​: មាន​ម្នាក់​ស្រែក​មក​ខ្ញុំ​ពី​សៀរ​ថា​៖ “អ្នកយាម​អើយ យប់​ថ្មើរណាហើយ​? អ្នកយាម​អើយ យប់​ថ្មើរណាហើយ​?”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។


ព្រះអង្គ​ទ្រង់​ចាត់​អ្នកនាំសារ​ឲ្យទៅ​ខាងមុខ​ព្រះអង្គ ពួកគេ​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ភូមិ​មួយ​របស់​ជនជាតិសាម៉ារី ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម