Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:42 - ព្រះគម្ពីរខ្មែរសាកល

42 ប៉ុន្តែ​មាន​គេ​ជម្រាប​ពាក្យ​របស់​អេសាវ​កូនប្រុស​ច្បង​របស់​រេបិកា​ដល់​នាង នាង​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​យ៉ាកុប​កូនប្រុស​ពៅ​របស់នាង​មក ហើយ​ប្រាប់​គាត់​ថា​៖ “មើល៍! អេសាវ​បងប្រុស​របស់ឯង​កំពុង​លួង​ខ្លួនឯង ដោយរៀបគម្រោង​សម្លាប់​ឯង​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ប៉ុន្ដែ មាន​គេ​នាំ​ពាក្យ​របស់​អេសាវ​ជា​កូន​ច្បង ទៅ​ជម្រាប​លោក​ស្រី​រេបិកា ដូច្នេះ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប​កូន​ពៅ​មក ហើយ​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន​ចោល ដើម្បី​រំសាយ​កំហឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 មាន​គេ​ជម្រាប​លោក​ស្រី​រេបិកា​អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប ជា​កូន​ពៅ មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 មាន​គេ​នាំ​យក​ពាក្យ​នោះ​ទៅ​ជំរាប​ដល់​រេបិកា រេបិកា​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ាកុប ជា​កូន​ពៅ​មក ប្រាប់​ថា មើល អេសាវ​បង​ឯង​បាន​កំសាន្ត​ចិត្ត​ពី​ដំណើរ​ឯង​ហើយ ដោយ​សង្ឃឹម​ថា នឹង​សំឡាប់​ឯង​ចោល

សូមមើលជំពូក ចម្លង

អាល់គីតាប

42 មាន​គេ​ជម្រាប​រ៉ហ្វ៊ីកា អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​យ៉ាកកូប ជា​កូន​ពៅ​មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:42
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​ក៏​ចងគំនុំ​នឹង​យ៉ាកុប ព្រោះតែ​ពរ​ដែល​ឪពុក​របស់គាត់​បាន​ឲ្យពរ​យ៉ាកុប​។ អេសាវ​និយាយ​នឹង​ខ្លួនឯង​ថា​៖ “ថ្ងៃ​នៃ​ការកាន់ទុក្ខ​របស់​ឪពុក​អញ​ជិតមកដល់​ហើយ ពេលនោះ​អញ​នឹង​សម្លាប់​យ៉ាកុប​ប្អូនប្រុស​របស់អញ”។


ដូច្នេះ​កូន​អើយ ឥឡូវនេះ​ចូរ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ​ចុះ​។ ចូរ​ក្រោកឡើង រត់គេច​ទៅឯ​ឡាបាន់​បងប្រុស​របស់ម្ដាយ​នៅ​ហារ៉ាន


សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​អេសាវ គឺ​ពី​កណ្ដាប់ដៃ​របស់​បងប្រុស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្លាច​គាត់ ក្រែងលោ​គាត់​មក​វាយសម្លាប់​ទូលបង្គំ ព្រមទាំង​ពួក​ម្ដាយ និង​ពួក​កូនក្មេង​ផង​។


យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ


ពួកគេ​ជំរុញ​គ្នា​ឲ្យធ្វើ​ការអាក្រក់ ហើយ​ពិភាក្សា​គ្នា​ដើម្បី​បង្កប់​អន្ទាក់ ទាំង​និយាយថា​៖ “តើ​នរណា​នឹង​ឃើញ​ការនេះ​?”។


ពួកគេ​អរសប្បាយ​នឹង​ធ្វើ​អាក្រក់ ទាំង​ត្រេកអរ​ក្នុង​សេចក្ដីកំហូច​របស់​មនុស្ស​អាក្រក់​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម