Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:15 - ព្រះគម្ពីរខ្មែរសាកល

15 កាល​បងប្អូន​របស់​យ៉ូសែប​ឃើញ​ថា​ឪពុក​របស់ពួកគេ​បាន​ស្លាប់​ហើយ ពួកគេ​ក៏​និយាយថា​៖ “ប្រហែលជា​យ៉ូសែប​ចងគំនុំ​នឹង​ពួកយើង ហើយ​មុខជាសងសឹក​ពួកយើង​ចំពោះ​អស់ទាំង​ការអាក្រក់​ដែល​ពួកយើង​បាន​ប្រព្រឹត្ត​ដល់​វា​មិនខាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ថា ឪពុក​របស់​គេ​បាន​ស្លាប់​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង ហើយ​សង‌សឹក​យើង ព្រោះ​តែ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ឪពុក​របស់​គេ​ទទួល​មរណ‌ភាព​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​ស្អប់​យើង ព្រម​ទាំង​សង‌សឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ​មើល​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​ពួក​បង​របស់​យ៉ូសែប​ឃើញ​ថា ឪពុក​បាន​ស្លាប់​ហើយ នោះ​គេ​ជំនុំ​គ្នា​ថា ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង​ហើយ មុខ​ជា​វា​នឹង​សង‌សឹក​ចំពោះ​យើង​ជា​មិន​ខាន ដោយ​ព្រោះ​គ្រប់​ទាំង​ការ​អាក្រក់​ដែល​យើង​បាន​ធ្វើ​ដល់​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កាល​បងៗ​របស់​យូសុះ​ឃើញ​ឪពុក​របស់​គេ​ស្លាប់​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យូសុះ​ស្អប់​យើង ព្រម​ទាំង​សង​សឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ មើល​ទៅ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ឃើញ​គាត់​ពី​ចម្ងាយ ហើយ​មុន​គាត់​ចូលទៅជិត​ពួកគេ ពួកគេ​ក៏​រៀបឧបាយកល​ដើម្បី​សម្លាប់​គាត់​។


ដូច្នេះ នៅពេល​ពួក​ឈ្មួញ​ជនជាតិម៉ាឌាន​ឆ្លងកាត់ ពួកគេ​ក៏​ទាញ​យ៉ូសែប​ឡើង​ពី​រណ្ដៅ ហើយ​លក់​យ៉ូសែប​ទៅ​ជនជាតិអ៊ីសម៉ាអែល​ក្នុងតម្លៃ​ម្ភៃ​កាក់ប្រាក់​; ពួកឈ្មួញទាំងនោះ​ក៏​យក​យ៉ូសែប​ទៅ​អេហ្ស៊ីប​។


ដូច្នេះ យ៉ូសែប​ក៏​ដាក់​ពួកគេ​នៅក្នុង​ទីឃុំឃាំង​ជាមួយគ្នា​បី​ថ្ងៃ​។


ក្រោយពី​បញ្ចុះ​ឪពុក​របស់គាត់​ហើយ យ៉ូសែប​ក៏​ត្រឡប់​ទៅ​អេហ្ស៊ីប​វិញ ជាមួយ​បងប្អូន​របស់គាត់ និង​អស់អ្នក​ដែល​មក​ជាមួយ​គាត់​ដើម្បី​បញ្ចុះ​ឪពុក​របស់គាត់​។


ពួកគេ​ក៏​ចាត់សារ​ទៅ​យ៉ូសែប​ថា​៖ “មុន​ឪពុក​របស់ប្អូន​ស្លាប់ គាត់​បាន​បង្គាប់​ថា​:


នៅ​ទីនោះ ពួកគេ​តក់ស្លុតយ៉ាងខ្លាំង ដ្បិត​ព្រះ​គង់នៅ​ជាមួយ​ជំនាន់​នៃ​មនុស្ស​សុចរិត​។


នៅ​ទីនោះ គេ​តក់ស្លុតយ៉ាងខ្លាំង​នៅកន្លែងដែល​គ្មាន​ការតក់ស្លុត ពីព្រោះ​ព្រះ​បាន​កម្ចាត់កម្ចាយ​ឆ្អឹង​អ្នកដែល​បោះទ័ព​ទាស់នឹង​អ្នក​។ អ្នក​បាន​ធ្វើឲ្យ​គេ​អាម៉ាស់មុខ ដោយព្រោះ​ព្រះ​បាន​បោះបង់​គេ​ចោល​។


មនុស្ស​អាក្រក់​រត់គេច ទោះបីជា​គ្មានអ្នកណា​ដេញតាម រីឯ​មនុស្ស​សុចរិត​ក្លាហាន​ដូច​សិង្ហស្ទាវ​។


ពួកគេ​កំពុង​អនុវត្តឲ្យឃើញ​នូវ​ការទាមទារ​របស់​ក្រឹត្យវិន័យ​ដែល​មាន​ចារឹក​នៅក្នុង​ចិត្ត​របស់​ពួកគេ ហើយ​សតិសម្បជញ្ញៈ​របស់​ពួកគេ​ក៏​ធ្វើបន្ទាល់ជាមួយ​ដែរ​។ គំនិត​ក្នុង​ខ្លួនគេ​ក៏​ចោទ​គ្នាទៅវិញទៅមក ថែមទាំង​ដោះសា​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម