លុះអរុណរះឡើង ពួកទូតសួគ៌ក៏តឿនឡុតថា៖ “ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅទីនេះចេញទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះ”។
លោកុប្បត្តិ 19:16 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឡុតបានបង្អែបង្អង់ នោះពួកទូតសួគ៌ក៏ចាប់ដៃរបស់គាត់ ព្រមទាំងដៃរបស់ប្រពន្ធគាត់ និងដៃរបស់កូនស្រីទាំងពីរ ហើយដោយសារតែព្រះហឫទ័យអាណិតអាសូររបស់ព្រះយេហូវ៉ាដល់គាត់ ពួកគេក៏នាំគាត់ចេញទៅ ហើយដាក់គាត់នៅខាងក្រៅទីក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ដោយសារគាត់នៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ ហើយកូនស្រីគាត់ទាំងពីរ នាំចេញទៅទុកឲ្យនៅក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាអាណិតអាសូរដល់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ដោយលោកឡុតនៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យគាត់បានរួចជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់នៅបង្អែបង្អង់ នោះទេវតាក៏ចាប់ដៃគាត់ នឹងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់ អាល់គីតាប ប៉ុន្តែ ដោយឡូតនៅបង្អែរបង្អង់ ម៉ាឡាអ៊ីកាត់ក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិតអុលឡោះតាអាឡាពេញចិត្តឲ្យគាត់បានរួចជីវិត។ |
លុះអរុណរះឡើង ពួកទូតសួគ៌ក៏តឿនឡុតថា៖ “ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅទីនេះចេញទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះ”។
តាមពិត ប្រសិនបើពួកយើងមិនបានបង្អែបង្អង់ទេ ម្ល៉េះសមពេលនេះពួកយើងបានត្រឡប់មកទីនេះវិញពីរដងហើយ”។
ដូចដែលឪពុកអាណិតមេត្តាកូនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតមេត្តាអ្នកដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
ហាលេលូយ៉ា! ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
យ៉ាងណាមិញ ព្រះអង្គបានសង្គ្រោះពួកគាត់ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដើម្បីសម្ដែងព្រះចេស្ដារបស់ព្រះអង្គ។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច——
ព្រះអង្គបានធ្វើឲ្យមានការនឹកចាំអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ; ព្រះយេហូវ៉ាមានព្រះគុណ ហើយមានសេចក្ដីមេត្តាករុណា។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ទុក្ខសោករបស់មនុស្សអាក្រក់មានច្រើន ប៉ុន្តែចំពោះអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងព័ទ្ធជុំវិញគេ។
មើល៍! ព្រះនេត្ររបស់ព្រះយេហូវ៉ានៅលើអ្នកដែលកោតខ្លាចព្រះអង្គ គឺនៅលើអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ដើម្បីរំដោះព្រលឹងរបស់ពួកគេពីសេចក្ដីស្លាប់ និងដើម្បីរក្សាជីវិតរបស់ពួកគេនៅពេលមានទុរ្ភិក្ស។
ប៉ុន្តែព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏មានសេចក្ដីមេត្តាករុណា និងមានព្រះគុណ ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ដ៏លើសលប់!
ដ្បិតព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គទ្រង់ល្អ ហើយប្រុងនឹងលើកលែងទោស; ព្រះអង្គទ្រង់មានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់ដល់អស់អ្នកដែលស្រែកហៅព្រះអង្គ!
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
“រីឯអ្នកទារពន្ធនោះក៏ឈរពីចម្ងាយ សូម្បីតែងើបភ្នែកឡើងទៅមេឃក៏មិនហ៊ានផង ប៉ុន្តែចេះតែគក់ទ្រូងខ្លួនឯងវិញ ទាំងនិយាយថា: ‘ព្រះអើយ សូមប្រោសប្រណីទូលបង្គំដែលជាមនុស្សបាបផង!’។
គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លុះត្រាតែព្រះបិតាដែលចាត់ខ្ញុំឲ្យមក ទាញអ្នកនោះមកប៉ុណ្ណោះ ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់។
ពោលគឺ ព្រះចង់មេត្តាករុណាដល់អ្នកណា ក៏មេត្តាករុណាដល់អ្នកនោះ ហើយព្រះអង្គចង់ធ្វើឲ្យអ្នកណាមានចិត្តរឹងរូស ក៏ធ្វើឲ្យអ្នកនោះមានចិត្តរឹងរូសដែរ។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះបិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការកម្សាន្តចិត្តគ្រប់បែបយ៉ាង——ព្រះអង្គសមនឹងទទួលការលើកតម្កើង!
ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
ហើយប្រសិនបើព្រះអង្គបានស្រោចស្រង់ឡុតដែលជាមនុស្សសុចរិត ដែលតែងតែព្រួយចិត្តដោយព្រោះអំពើល្មោភកាមរបស់ពួកឥតច្បាប់
នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច