Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:13 - ព្រះគម្ពីរខ្មែរសាកល

13 “រីឯអ្នកទារពន្ធ​នោះ​ក៏​ឈរ​ពីចម្ងាយ សូម្បីតែ​ងើបភ្នែកឡើង​ទៅ​មេឃ​ក៏​មិន​ហ៊ាន​ផង ប៉ុន្តែ​ចេះតែ​គក់​ទ្រូង​ខ្លួនឯង​វិញ ទាំង​និយាយថា​: ‘ព្រះ​អើយ សូម​ប្រោសប្រណី​ទូលបង្គំ​ដែល​ជា​មនុស្សបាប​ផង!’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ឯ​អ្នក​ទារ​ពន្ធដារ​វិញ​បាន​ឈរ​ពី​ចម្ងាយ​ សូម្បី​តែ​ភ្នែក​ក៏​មិន​ហ៊ាន​ងើយ​ទៅ​ឯ​ស្ថានសួគ៌​ដែរ​ គាត់​និយាយ​ទាំង​គក់​ទ្រូង​ថា​ ព្រះជាម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​បាប​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា "ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​មនុស្ស​បាប​ផង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រីឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង ទូល​ថា “ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ជា​មនុស្ស​បាប​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​អ្នក​មាន​បាប​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រីឯ​អ្នក​ទារ​ពន្ធ​គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង​និយាយ​ថា “ឱ​អុលឡោះ​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ជា​មនុស្ស​បាប​ផង”។

សូមមើលជំពូក ចម្លង




លូកា 18:13
45 ការដាក់ឲ្យឆ្លើយតបគ្នា  

យើងខ្ញុំ​បាន​ប្រព្រឹត្តបាប ដូច​ដូនតា​របស់យើងខ្ញុំ យើងខ្ញុំ​បាន​ប្រព្រឹត្តអំពើទុច្ចរិត ហើយ​ប្រព្រឹត្តអាក្រក់​។


ព្រះយេហូវ៉ា​អើយ សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ គឺ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ មកដល់​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!


អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នៅនឹង​ព្រះយេហូវ៉ា ហើយ​សេចក្ដីប្រោសលោះ​ដ៏បរិបូរ​ក៏​នៅនឹង​ព្រះអង្គ​ដែរ​!


ព្រះយេហូវ៉ា​អើយ សូម​លើកលែងទោស​អំពើទុច្ចរិត​របស់ទូលបង្គំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​អំពើទុច្ចរិតរបស់ទូលបង្គំ​ធំក្រៃលែង​។


សូម​កុំ​នឹកចាំ​បាប​កាលពីនៅ​យុវវ័យ​របស់ទូលបង្គំ និង​ការបំពាន​របស់ទូលបង្គំ​ឡើយ​! ព្រះយេហូវ៉ា​អើយ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ដោយព្រោះ​សេចក្ដីល្អ​របស់ព្រះអង្គ​ផង​!


ដ្បិត​ការអាក្រក់​ច្រើនឥតគណនា​បាន​រុំព័ទ្ធ​ជុំវិញ​ទូលបង្គំ អំពើទុច្ចរិត​របស់ទូលបង្គំ​បាន​តាម​ទូលបង្គំ​ទាន់​ហើយ បានជា​ទូលបង្គំ​មិនអាច​មើលឃើញ​ឡើយ​; វា​ច្រើន​ជាង​សក់​ក្បាល​ទូលបង្គំ​ទៅទៀត ហើយ​ស្មារតី​ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល​ហើយ​។


ខ្ញុំ​បាន​ទូលថា​៖ “ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! សូម​ប្រោស​ព្រលឹង​របស់ទូលបង្គំ​ឲ្យជា​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ”។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ឥឡូវនេះ​មក៍! ឲ្យ​ពួកយើង​ជជែកវែកញែក​គ្នា​។ ទោះបីជា​បាប​របស់អ្នករាល់គ្នា​បាន​ដូចជា​ពណ៌ក្រហមឆ្អៅ​ក៏ដោយ ក៏​វា​នឹង​បានស​ដូច​ហិមៈ ទោះបីជា​វា​ក្រហម​ដូចជា​ពណ៌ក្រហមជាំ​ក៏ដោយ ក៏​វា​នឹង​បាន​ស​ដូច​រោមចៀម​។


ពេលនោះ ខ្ញុំ​ពោលថា​៖ “វេទនា​ដល់​ខ្ញុំ​ហើយ​! ខ្ញុំ​ត្រូវ​វិនាស ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​សៅហ្មង ហើយ​ខ្ញុំ​រស់នៅ​ក្នុងចំណោម​ប្រជាជន​ដែល​មាន​បបូរមាត់​សៅហ្មង​ដែរ និង​ដោយសារ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​!”។


ដ្បិត​ដៃ​របស់យើង​បាន​បង្កើត​របស់សព្វសារពើ​ទាំងនេះ នោះ​របស់សព្វសារពើ​ទាំងនេះ​ក៏​កើតមាន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។ “ប៉ុន្តែ​មនុស្ស​បែបនេះ​វិញ ដែល​យើង​យកចិត្តទុកដាក់ គឺ​អ្នកដែល​រាបទាប ហើយ​មានវិប្បដិសារី​ខាងឯ​វិញ្ញាណ ព្រមទាំង​ញាប់ញ័រ​ចំពោះ​ពាក្យ​របស់យើង​។


យើងខ្ញុំ​បាន​ប្រព្រឹត្តបាប បាន​ប្រព្រឹត្តអំពើទុច្ចរិត បាន​ប្រព្រឹត្តអាក្រក់ បាន​បះបោរ ព្រមទាំង​បាន​បែរចេញ​ពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ និង​ច្បាប់​របស់ព្រះអង្គ​ផង​។


ភីលីព និង​បារថូឡូមេ​; ម៉ាថាយ​អ្នកទារពន្ធ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​;


“កាលណា​អ្នករាល់គ្នា​អធិស្ឋាន កុំ​ធ្វើ​ដូច​ពួក​មនុស្សមានពុត​ឡើយ ដ្បិត​ពួកគេ​ចូលចិត្ត​ឈរ​អធិស្ឋាន​នៅក្នុង​សាលាប្រជុំ និង​នៅតាម​កែង​ផ្លូវ ដើម្បីឲ្យ​គេ​ឃើញ។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។


ចូរ​អ្នករាល់គ្នា​ទៅ​រៀន​ចុះ ថា​តើ​ពាក្យដែលថា‘យើង​ចង់បាន​សេចក្ដីមេត្តា មិនមែន​យញ្ញបូជា​ទេ’​មានន័យ​ដូចម្ដេច​! ដ្បិត​ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាបវិញ”។


ម្យ៉ាងទៀត នៅពេល​អ្នករាល់គ្នា​ឈរ​អធិស្ឋាន ប្រសិនបើ​អ្នករាល់គ្នា​មាន​រឿង​អ្វី​ទាស់នឹង​អ្នកណា ចូរ​លើកលែងទោស​ឲ្យ​អ្នកនោះ​ទៅ ដើម្បីឲ្យ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។


ខណៈដែល​ព្រះអង្គ​កំពុង​យាង​ចូលទៅ​ក្នុង​ភូមិ​មួយ មាន​មនុស្សឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះអង្គ​។ ពួកគេ​ឈរ​ពីចម្ងាយ


បន្ទាប់មក ព្រះអង្គ​យាង​ចេញ​ពី​ពួកគេ ចម្ងាយ​ប្រមាណ​ចោល​មួយ​ដុំថ្ម ហើយ​លុតជង្គង់​អធិស្ឋាន


រីឯ​ហ្វូងមនុស្ស​ទាំងអស់​ដែល​ជួបជុំគ្នា​ដើម្បី​មើល​ទិដ្ឋភាព​នោះ​បាន​ឃើញ​ហេតុការណ៍​ដែល​កើតឡើង ក៏​ត្រឡប់ទៅវិញ​ទាំង​គក់​ទ្រូង​។


នៅពេល​ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​យាង​ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ជា​មនុស្សបាប​!”។


នៅពេល​ប្រជាជន​បាន​ឮ​ដូច្នេះ ពួកគេ​ក៏​ត្រូវបាន​ចាក់ទម្លុះ​ដល់​ចិត្ត ហើយ​សួរ​ពេត្រុស និង​សាវ័ក​ឯទៀត​ថា​៖ “បងប្អូន​អើយ តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​?”។


ប៉ុន្តែ​ព្រះ​បាន​សម្ដែង​ដល់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គផ្ទាល់ ដោយ​ការដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង កាល​យើង​នៅ​ជា​មនុស្សបាប​នៅឡើយ​។


ដ្បិត​មើល៍! ការ​ដែល​អ្នករាល់គ្នា​ព្រួយចិត្ត​ស្របតាម​ព្រះ​ដូច្នេះ​ឯង បាន​បង្កើត​ចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និង​ការដាក់ទោស​ក្នុង​អ្នករាល់គ្នា​ដល់ម្ល៉េះ​! ក្នុង​គ្រប់ជំពូក អ្នករាល់គ្នា​បាន​បញ្ជាក់​ថា​ខ្លួនឯង​បរិសុទ្ធ​ចំពោះ​រឿង​នេះ​។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង គឺថា​: “ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភពលោក ដើម្បី​សង្គ្រោះ​មនុស្សបាប” ដែល​ក្នុងចំណោម​មនុស្សបាប​នោះ ខ្ញុំ​ជា​មេ​។


ដោយហេតុនេះ ចូរឲ្យ​យើង​ចូលទៅជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ភាពក្លាហាន ដើម្បី​អាច​ទទួល​សេចក្ដីមេត្តា និង​ដើម្បី​អាច​រកបាន​ព្រះគុណ​ជា​ជំនួយ​នៅ​ពេលត្រូវការ​៕


និង​ដោយព្រោះ​យើង​នឹង​ប្រោសប្រណី​ដល់​សេចក្ដីទុច្ចរិត​របស់​ពួកគេ ហើយ​យើង​នឹង​មិន​នឹកចាំ​បាប របស់​ពួកគេ​ទៀត​ជាដាច់ខាត”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម