Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:7 - ព្រះគម្ពីរខ្មែរសាកល

7 ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ស្រោចស្រង់​ឡុត​ដែលជា​មនុស្ស​សុចរិត ដែល​តែងតែ​ព្រួយចិត្ត​ដោយព្រោះ​អំពើ​ល្មោភកាម​របស់​ពួក​ឥតច្បាប់

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ហើយ​បើ​ព្រះអង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ដែល​ព្រួយ​ចិត្ត​ ដោយ​ព្រោះ​អំពើ​ល្មោភកាម​របស់​មនុស្ស​ថោកទាប​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហើយ​បើ​ព្រះ‌អង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ឲ្យ​រួច ដែល​លោក​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​សារ​អំពើ​ឧបាយ‌មុខ​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់‌វី​នឹង​កាម‌គុណ​ដ៏​ថោក​ទាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​បាន​ប្រោស​លោក​ឡុត ជា​អ្នក​សុចរិត​ឲ្យ​រួច​វិញ ដែល​លោក​មាន​ចិត្ត​ព្រួយ​លំបាក ដោយ​ព្រោះ​កិរិយា​ខូច​អាក្រក់​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទ្រង់​បាន​ដោះ​លែង​តែ​ណាពី​ឡូត​ជា​មនុស្ស​សុចរិត ព្រោះ​គាត់​ព្រួយ​ចិត្ដ​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់‌វី​នឹង​កាម​គុណ​ដ៏​ថោក​ទាប។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រជាជន​សូដុម​ជា​មនុស្សបាបដ៏អាក្រក់ក្រៃលែង​នៅចំពោះ​ព្រះយេហូវ៉ា​។


ប៉ុន្តែ​ឡុត​បាន​បង្អែបង្អង់ នោះ​ពួកទូតសួគ៌​ក៏​ចាប់​ដៃ​របស់គាត់ ព្រមទាំង​ដៃ​របស់​ប្រពន្ធ​គាត់ និង​ដៃ​របស់​កូនស្រី​ទាំង​ពីរ ហើយ​ដោយសារតែ​ព្រះហឫទ័យអាណិតអាសូរ​របស់​ព្រះយេហូវ៉ា​ដល់​គាត់ ពួកគេ​ក៏​នាំ​គាត់​ចេញទៅ ហើយ​ដាក់​គាត់​នៅ​ខាងក្រៅ​ទីក្រុង​។


ចូរ​ប្រញាប់​រត់គេច​ទៅ​ទីនោះ​ទៅ ដ្បិត​យើង​មិនអាច​ធ្វើ​អ្វី​បានទេ ទាល់តែ​អ្នក​ទៅ​ដល់​ទីនោះ​សិន”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុង​នោះ​ថា សូអារ​។


នៅពេល​ព្រះ​បំផ្លាញ​ទីក្រុង​នានា​នៃ​វាលទំនាប ព្រះ​បាន​នឹកចាំ​អំពី​អ័ប្រាហាំ ព្រះអង្គ​ក៏​នាំ​ឡុត​ចេញ​ពី​កណ្ដាល​មហន្តរាយ ពេល​រំលាយ​ទីក្រុង​នានា​ដែល​ឡុត​បាន​រស់នៅ​នោះ​។


ពួកគេ​ស្រែកហៅ​ឡុត​ដោយ​ថា​៖ “តើ​មនុស្ស​ដែល​មករក​អ្នកឯង​យប់​នេះ​នៅ​ឯណា​? ចូរ​នាំ​ពួកគេ​មក​ឯ​យើង ដើម្បីឲ្យ​យើង​រួមដំណេក​ជាមួយ​ពួកគេ​!”។


វេទនា​ដល់​ខ្ញុំ ដែល​ខ្ញុំ​ស្នាក់នៅ​មែសេក ដែល​ខ្ញុំ​រស់នៅ​កណ្ដាលចំណោម​រោង​របស់​កេដារ​!


គ្មាន​ការសាកល្បង​កើតឡើង​ដល់​អ្នករាល់គ្នា​ឡើយ លើកលែងតែ​ការសាកល្បង​ដែល​សាមញ្ញដល់មនុស្សលោក​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​មិន​បណ្ដាលឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល​ហួស​អ្វីដែល​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ព្រះអង្គ​នឹង​រៀបចំ​ផ្លូវចេញ​ជាមួយនឹង​ការសាកល្បង​ដែរ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​។


ពួកគេ​និយាយ​ពាក្យអួតអាង​ឥតខ្លឹមសារ ហើយ​ប្រើ​តណ្ហា​នៃ​សាច់ឈាម និង​ការល្មោភកាម លួងលោម​ពួក​អ្នក​ដែល​ទើបតែ​រួចផុត​ពី​ពួក​ដែល​រស់នៅ​ក្នុង​សេចក្ដីវង្វេង​។


មនុស្ស​ជាច្រើន​នឹង​ទៅតាម​ការល្មោភកាម​របស់​ពួកគេ ហើយ​មាគ៌ា​នៃ​សេចក្ដីពិត​នឹង​ត្រូវបាន​និយាយប្រមាថ​ដោយព្រោះ​ពួកគេ​។


ដោយហេតុនេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ ចូរ​ប្រុងប្រយ័ត្ន​ដោយ​អ្នករាល់គ្នា​ស្គាល់​ការនេះ​ជាមុន ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​អូសទាញ​ដោយ​ការបោកប្រាស់​របស់​ពួក​ឥតច្បាប់ ហើយ​ធ្លាក់ចេញ​ពី​ភាពមាំមួន​របស់ខ្លួន​។


ដ្បិត​មាន​អ្នកខ្លះ​លបចូលមក ជា​អ្នក​ដែល​មាន​កត់ទុក​តាំងពីយូរមកហើយ​អំពីពួកគេ សម្រាប់​ការជំនុំជម្រះ​។ ពួកគេ​ជា​មនុស្ស​មិនគោរពព្រះ ដែល​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះ​នៃយើង​ទៅជា​លេស​នៃ​ការល្មោភកាម​វិញ ព្រមទាំង​បដិសេធ​ចៅហ្វាយ​តែមួយអង្គ​គត់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម