Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:12 - ព្រះគម្ពីរខ្មែរសាកល

12 តើ​មនុស្ស​ណា​ចង់បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​វែង ដើម្បីឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 តើ​មាន​អ្នក​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​ឬទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 តើ​មាន​នរណា​ចង់​បាន​អាយុ​វែង និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តើ​មាន​អ្នក​ឯ​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់ អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​បាន​ឃើញ​សេចក្ដី​ល្អ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 តើ​មាន​នរណា​ចង់​បាន​អាយុ​វែង និង​រស់​នៅ​ប្រកប​ដោយ​សុភ‌មង្គល​ឬ​ទេ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូនប្រុស​របស់​យ៉ាកុប​អើយ ចូរ​ផ្ដុំគ្នា​ស្ដាប់ ចូរ​ស្ដាប់​អ៊ីស្រាអែល​ឪពុក​របស់ពួកឯង​ចុះ​!


ព្រះរាជា​បាន​ទូល​សុំ​ជីវិត​ពី​ព្រះអង្គ នោះ​ព្រះអង្គ​បាន​ប្រទាន​អាយុវែង​ជារៀងរហូតអស់កល្បជានិច្ច​ដល់​ព្រះរាជា​។


មាន​មនុស្ស​ជាច្រើន​និយាយថា​៖ “តើ​នរណា​អាច​បង្ហាញឲ្យ​យើង​ឃើញ​ការ​ល្អ​?”។ ព្រះយេហូវ៉ា​អើយ សូមឲ្យ​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​ភ្លឺ​មកលើ​យើងខ្ញុំ​ផង​។


យើង​នឹង​ឲ្យ​គេ​ស្កប់ចិត្ត​ដោយ​អាយុវែង ហើយ​ឲ្យ​គេ​ឃើញ​សេចក្ដីសង្គ្រោះ​របស់យើង”៕


កូន​របស់ខ្ញុំ​អើយ ចូរ​ប្រុងស្ដាប់​ពាក្យ​របស់ខ្ញុំ ចូរ​ផ្ទៀងត្រចៀក​របស់អ្នក​នឹង​ពាក្យទំនៀម​របស់ខ្ញុំ​ចុះ​!


ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ ហើយ​ប្រុងស្ដាប់​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ចុះ​!


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា ហើយ​ការស្គាល់​អង្គ​ដ៏វិសុទ្ធ​ជា​ការយល់ដឹង


អ្វីៗ​ទាំងអស់​ត្រូវបាន​ឮ​ហើយ នេះជា​សរុប​សេចក្ដី​: ចូរ​កោតខ្លាច​ព្រះ ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ការនេះ​គឺសម្រាប់​មនុស្ស​ទាំងអស់​។


ដោយ​ចិត្ត​របស់ខ្ញុំ​នៅតែ​ដឹកនាំ​ដោយ​ប្រាជ្ញា ខ្ញុំ​បាន​សង្កេត​ក្នុង​ចិត្ត​ខ្ញុំ​ថា តើធ្វើឲ្យ​សាច់ឈាម​របស់ខ្ញុំ​ស្រួល​ដោយ​ស្រាទំពាំងបាយជូរ ព្រមទាំង​ចាប់​ភាពល្ងង់​ឲ្យ​ជាប់​យ៉ាងដូចម្ដេច រហូតទាល់តែ​បាន​ឃើញថា អ្វី​ជាការ​ល្អ​សម្រាប់ឲ្យ​មនុស្សលោក​ធ្វើ​នៅក្រោម​មេឃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ពួកគេ​។


ហើយក៏​បានយល់ឃើញ​ដែរ​ថា ការដែល​មនុស្ស​ទាំងអស់​បាន​ហូប និង​ផឹក ព្រមទាំង​រកឃើញ​ការ​សប្បាយរីករាយ​ក្នុង​អស់ទាំង​ការនឿយហត់​របស់ខ្លួន នោះ​ជា​អំណោយទាន​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម