Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 33:18 - ព្រះគម្ពីរខ្មែរសាកល

18 មើល៍! ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​អ្នកដែល​កោតខ្លាច​ព្រះអង្គ គឺ​នៅលើ​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌អម្ចាស់​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 មើល ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ទត​មក​លើ​អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គឺ​មក​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អុលឡោះ‌តាអាឡា​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 33:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ប្រទាន​អាហារ​ដល់​ពួកអ្នកដែល​កោតខ្លាច​ព្រះអង្គ​; ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​។


រីឯ​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ចិត្ត​របស់ទូលបង្គំ​នឹង​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​។


គឺ​ព្រះយេហូវ៉ា​ទ្រង់​រីករាយ​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ និង​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​វិញ​។


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ដូចជា​ដើមអូលីវ​ខៀវខ្ចី​នៅក្នុង​ដំណាក់​របស់​ព្រះ ទូលបង្គំ​បាន​ជឿទុកចិត្តលើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ ជារៀងរហូតអស់កល្បជានិច្ច​។


ដើម្បីឲ្យ​យើង​ដែល​រត់មកជ្រកកោន អាច​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ដោយ​កាន់ខ្ជាប់​នូវ​សេចក្ដីសង្ឃឹម​ដែល​ត្រូវបាន​ដាក់នៅមុខ​យើង តាមរយៈ​សេចក្ដី​ពីរ​នោះ​ដែល​ឥតប្រែប្រួល​; អំពី​សេចក្ដីទាំងនោះ ព្រះ​មិនចេះ​ភូតភរ​ឡើយ​។


ដ្បិត​ព្រះនេត្រ​របស់​ព្រះអម្ចាស់​នៅលើ​មនុស្ស​សុចរិត ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៅនឹង​សេចក្ដីអធិស្ឋាន​របស់​ពួកគេ ប៉ុន្តែ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់​ទាស់នឹង​មនុស្ស​ដែល​ប្រព្រឹត្ត​ការ​អាក្រក់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម