Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:15 - ព្រះគម្ពីរខ្មែរសាកល

15 លុះ​អរុណរះឡើង ពួក​ទូតសួគ៌​ក៏​តឿន​ឡុត​ថា​៖ “ចូរ​ក្រោកឡើង យក​ប្រពន្ធ និង​កូនស្រី​ទាំង​ពីរ​របស់អ្នក​ដែល​នៅទីនេះ​ចេញទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​ក្នុង​អំពើទុច្ចរិត​របស់​ទីក្រុង​នេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លុះ​ព្រលឹម​ស្រាងៗ ទេវតា​ក៏​បង្ខំ​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង យក​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ចេញ​ទៅ ក្រែង​អ្នក​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពេល​ភ្លឺ​ស្រាងៗ​ទេវតា​នាំ​គ្នា​បង្ខំ​លោក​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 លុះ​ពេល​ភ្លឺ​ឡើង នោះ​ទេវតា​បង្ខំ​ឡុត​ថា ចូរ​ក្រោក​ឡើង យក​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​ទាំង​២​នាក់​ដែល​នៅ​ឯ​ណេះ​ទៅ ក្រែង​ឯង​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពេល​ភ្លឺ​ស្រាងៗ ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​បង្ខំ​ឡូត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡុត​ក៏​ចេញទៅ​ប្រាប់​ពួក​កូនប្រសាប្រុស​របស់គាត់​ដែល​នឹង​យក​កូនស្រី​គាត់​ថា​៖ “ចូរ​ក្រោកឡើង​ចេញ​ពី​កន្លែង​នេះ​ទៅ ដ្បិត​ព្រះយេហូវ៉ា​នឹង​បំផ្លាញ​ទីក្រុង​នេះ​ហើយ”។ ប៉ុន្តែ​ក្នុង​ភ្នែក​របស់​ពួក​កូនប្រសាប្រុស​របស់គាត់ ហាក់ដូចជា​គាត់​និយាយលេង​។


ប៉ុន្តែ​ឡុត​បាន​បង្អែបង្អង់ នោះ​ពួកទូតសួគ៌​ក៏​ចាប់​ដៃ​របស់គាត់ ព្រមទាំង​ដៃ​របស់​ប្រពន្ធ​គាត់ និង​ដៃ​របស់​កូនស្រី​ទាំង​ពីរ ហើយ​ដោយសារតែ​ព្រះហឫទ័យអាណិតអាសូរ​របស់​ព្រះយេហូវ៉ា​ដល់​គាត់ ពួកគេ​ក៏​នាំ​គាត់​ចេញទៅ ហើយ​ដាក់​គាត់​នៅ​ខាងក្រៅ​ទីក្រុង​។


កាល​ទូតសួគ៌ទាំងនោះ​បាន​នាំ​ពួកគេ​មក​ខាងក្រៅ ទូតសួគ៌មួយរូប​ក៏​និយាយថា​៖ “ចូរ​រត់គេច​ឲ្យរួច​ជីវិត​ទៅ​! កុំ​មើល​ក្រោយ ហើយ​កុំ​ឈប់​នៅ​កន្លែង​ណាមួយ​ក្នុង​វាលទំនាប​ឡើយ​។ ចូរ​រត់គេច​ទៅ​តំបន់ភ្នំ​ទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​!”។


ចូរ​ប្រញាប់​រត់គេច​ទៅ​ទីនោះ​ទៅ ដ្បិត​យើង​មិនអាច​ធ្វើ​អ្វី​បានទេ ទាល់តែ​អ្នក​ទៅ​ដល់​ទីនោះ​សិន”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុង​នោះ​ថា សូអារ​។


ព្រះអង្គ​នឹង​តបសង​ដល់​ពួកគេ​តាម​អំពើទុច្ចរិត​របស់ពួកគេ ហើយ​បំផ្លាញជីវិត​ពួកគេ ដោយសារតែ​ការអាក្រក់​របស់ពួកគេ​; ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង នឹង​បំផ្លាញជីវិត​ពួកគេ​!​៕


ដ្បិត​ព្រះអង្គ​មានបន្ទូលថា​៖ “ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ស្ដាប់​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក”។ មើល៍! ឥឡូវនេះ​ជា​វេលា​នៃ​ការសន្ដោស​; មើល៍! ឥឡូវនេះ​ជា​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ​។


បន្ទាប់មក ខ្ញុំ​ឮ​សំឡេង​មួយទៀត​ពី​លើមេឃ ពោលថា​៖ “ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ចេញ​ពី​នាង​មក ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ចូលរួម​ក្នុង​បាប​ទាំងឡាយ​របស់​នាង ហើយ​កុំឲ្យ​អ្នករាល់គ្នា​បាន​ជួប​គ្រោះកាច​របស់​នាង​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម