មក៍! ចូរឲ្យយើងបំផឹកស្រាឪពុករបស់យើង ហើយរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានរក្សាពូជតាមរយៈឪពុករបស់យើង”។
លូកា 21:34 - ព្រះគម្ពីរខ្មែរសាកល “ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច Khmer Christian Bible ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្តរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម អាល់គីតាប «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្ដរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន |
មក៍! ចូរឲ្យយើងបំផឹកស្រាឪពុករបស់យើង ហើយរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានរក្សាពូជតាមរយៈឪពុករបស់យើង”។
ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួនទៀត រួចនាងប្អូនក្រោកឡើងទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
គាត់ក៏ចេញទៅ យកមកឲ្យម្ដាយរបស់គាត់ ហើយម្ដាយរបស់គាត់ក៏ធ្វើម្ហូបដ៏ឆ្ងាញ់តាមដែលឪពុករបស់គាត់ចូលចិត្ត។
សូមឲ្យការហិនវិនាសមកលើពួកគេដោយមិនដឹងខ្លួន សូមឲ្យសំណាញ់ដែលខ្លួនពួកគេបានបង្កប់ ចាប់ពួកគេជាប់ សូមឲ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់នោះរហូតដល់ហិនវិនាស។
កុំធ្វើជាម្នាក់ក្នុងចំណោមពួកប្រមឹកស្រា ឬធ្វើជាម្នាក់ក្នុងចំណោមពួកល្មោភស៊ីសាច់ឡើយ
ជាការពិត មនុស្សមិនដឹងពេលរបស់ខ្លួនឡើយ។ ដូចដែលត្រីជាប់ក្នុងសំណាញ់ដ៏សាហាវ ឬដូចដែលបក្សាបក្សីជាប់ក្នុងអង្គប់យ៉ាងណា មនុស្សលោកក៏ជាប់អន្ទាក់ក្នុងគ្រានៃមហន្តរាយយ៉ាងនោះដែរ នៅពេលវាធ្លាក់មកលើពួកគេក្នុងមួយរំពេច។
រីឯពួកអ្នកទាំងនោះដើរយោលយោកដោយស្រា ក៏ដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង; ពួកបូជាចារ្យ និងពួកព្យាការីដើរយោលយោកដោយគ្រឿងស្រវឹង ពួកគេភាន់ភាំងដោយស្រា ពួកគេដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង ពួកគេដើរយោលយោកក្នុងការឃើញនិមិត្ត ពួកគេជំពប់ដួលក្នុងការកាត់ក្ដី។
គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺអ្នកដែលឮព្រះបន្ទូល ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
“ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន។ គេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយអ្នករាល់គ្នានឹងត្រូវគេវាយក្នុងសាលាប្រជុំ។ ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវឈរនៅមុខបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ។
ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិ ព្រមទាំងចំណង់ផ្សេងៗចូលមករួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលតបនឹងនាងថា៖“ម៉ាថា ម៉ាថាអើយ នាងកំពុងបារម្ភ ហើយខ្វល់ខ្វាយអំពីកិច្ចការជាច្រើន
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវតែប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកក្នុងពេលវេលាដែលអ្នករាល់គ្នាមិននឹកស្មានដល់”។
ចូរប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនរបស់អ្នកប្រព្រឹត្តបាបចូរស្ដីប្រដៅគាត់; ប្រសិនបើគាត់កែប្រែចិត្ត ចូរលើកលែងទោសឲ្យគាត់ទៅ។
ដូចជាអន្ទាក់។ ដ្បិតថ្ងៃនោះនឹងមកលើមនុស្សទាំងអស់ដែលរស់នៅលើផ្ទៃផែនដីទាំងមូល។
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរប្រុងប្រយ័ត្ន កុំឲ្យគេបោកបញ្ឆោតអ្នករាល់គ្នាឡើយ ដ្បិតមានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ’ ឬ ‘ពេលកំណត់ជិតដល់ហើយ’។ កុំទៅតាមពួកគេឡើយ។
គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា គឺអ្នកដែលបានឮ ប៉ុន្តែក្នុងដំណើរជីវិតពួកគេត្រូវបានរួបរឹតដោយកង្វល់ ទ្រព្យសម្បត្តិ និងការសប្បាយនៃការរស់នៅ ដូច្នេះពួកគេមិនបង្កើតផលពេញលក្ខណៈឡើយ។
ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។
ពួកចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និងមនុស្សឆបោក មិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានឡើយ។
ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក
កុំបារម្ភនឹងអ្វីឡើយ ផ្ទុយទៅវិញ ចូរទូលទៅព្រះឲ្យជ្រាបសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ តាមរយៈសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរ ដោយអរព្រះគុណចុះ។
ចូរប្រយ័ត្នប្រយែង កុំឲ្យអ្នកណាខ្វះមិនដល់ព្រះគុណរបស់ព្រះឡើយ ក៏កុំឲ្យឫសនៃជាតិល្វីងណាដុះឡើង ហើយធ្វើទុក្ខគេ ដែលធ្វើឲ្យមនុស្សជាច្រើនសៅហ្មង ដោយសារតែការនេះ
យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង។
ដូច្នេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយព្រោះអ្នករាល់គ្នាកំពុងរង់ចាំការទាំងនេះ ចូរខំប្រឹងឲ្យព្រះបានទតឃើញថាអ្នករាល់គ្នាឥតប្រឡាក់ និងឥតសៅហ្មង ទាំងមានសេចក្ដីសុខសាន្ត
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។