Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:14 - ព្រះគម្ពីរខ្មែរសាកល

14 គាត់​ក៏​ចេញទៅ យក​មក​ឲ្យ​ម្ដាយ​របស់គាត់ ហើយ​ម្ដាយ​របស់គាត់​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​តាមដែល​ឪពុក​របស់គាត់​ចូលចិត្ត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ គាត់​ក៏​ទៅ​យក​កូន​ពពែ​មក រួច​ម្តាយ​រៀប​ចំ​ចាត់​ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​លោក​អ៊ីសាក​ចូល​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យ៉ាកុប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្ដាយ ហើយ​ម្ដាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គាត់​ក៏​ទៅ​យក​មក រួច​ម្តាយ​តាំង​រៀប​ចាត់‌ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​អ៊ីសាក​ធ្លាប់​ចូល​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យ៉ាកកូប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្តាយ ហើយ​ម្តាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​ស្រឡាញ់​អេសាវ ពីព្រោះ​ចូលចិត្តហូប​សាច់សត្វដែល​គាត់​បរបាញ់បាន រីឯ​រេបិកា​ស្រឡាញ់​យ៉ាកុប​។


ម្ដាយ​ក៏​និយាយ​នឹង​គាត់​ថា​៖ “កូន​អើយ សូមឲ្យ​បណ្ដាសា​របស់ឯង​ធ្លាក់​មកលើ​ម្ដាយ​ចុះ​! គ្រាន់តែ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ ហើយ​ទៅ​យក​ឲ្យ​ម្ដាយ​មក”។


រេបិកា​ក៏​យក​សម្លៀកបំពាក់​ដ៏ល្អ​របស់​អេសាវ​កូនប្រុស​ច្បង​របស់នាង ដែល​នៅនឹង​នាង​នៅក្នុង​ផ្ទះ មក​ស្លៀកពាក់ឲ្យ​យ៉ាកុប​កូនប្រុស​ពៅ​របស់នាង


រួច​ប្រគល់​ម្ហូបដ៏ឆ្ងាញ់ និង​នំប៉័ង​ដែល​នាង​បាន​ធ្វើ ទៅក្នុង​ដៃ​យ៉ាកុប​កូនប្រុស​របស់នាង​។


អេសាវ​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់ យកមក​ឲ្យ​ឪពុក​របស់គាត់​ដែរ ហើយ​និយាយ​នឹង​ឪពុក​ថា​៖ “សូម​លោកឪពុក​ក្រោកឡើង​ពិសា​សាច់សត្វដែល​កូន​របស់លោកឪពុក​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។


ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។


‘ចូរ​យក​សាច់សត្វដែលបរបាញ់បាន​នោះ​មក ហើយ​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​ចុះ ដើម្បីឲ្យ​ឪពុក​បាន​ហូប ហើយ​ឲ្យពរ​ឯង​នៅចំពោះ​ព្រះយេហូវ៉ា មុនពេល​ឪពុក​ស្លាប់’។


ចូរ​ទៅ​ឯ​ហ្វូងសត្វ ហើយ​យក​កូន​ពពែ​ពីរ​យ៉ាងល្អ​មក​ឲ្យ​ម្ដាយ ដើម្បីឲ្យ​ម្ដាយ​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​ឯង​តាមដែល​គាត់​ចូលចិត្ត​។


សូម​កុំឲ្យ​ចិត្ត​របស់ទូលបង្គំ​ល្អៀង​ទៅរក​សេចក្ដីអាក្រក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាមួយ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ ហើយក៏​កុំឲ្យ​ទូលបង្គំ​ហូប​ម្ហូបដ៏ឆ្ងាញ់​របស់ពួកគេ​ដែរ​។


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម