Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 21:35 - ព្រះគម្ពីរខ្មែរសាកល

35 ដូចជា​អន្ទាក់​។ ដ្បិត​ថ្ងៃនោះ​នឹង​មក​លើ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ដ្បិត​ថ្ងៃ​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ទាំង​អស់​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​ផែន​ដី​ទាំង​មូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ដ្បិត​ថ្ងៃ​នោះ​មក​ដល់​ប្រៀប​បាន​នឹង​សំណាញ់ ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ដ្បិត​ថ្ងៃ​នោះ​មក​ដល់ ប្រៀប​បាន​នឹង​សំណាញ់ ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន‌ដី​ទាំង​មូល។

សូមមើលជំពូក ចម្លង




លូកា 21:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរភ្លៀង​មកលើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​លុប​អ្វីៗដែលមានជីវិត​ទាំងអស់​ដែល​យើង​បាន​បង្កើត ចេញ​ពីលើ​ផ្ទៃ​ផែនដី”។


ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។


ជាការពិត មនុស្ស​មិន​ដឹង​ពេល​របស់ខ្លួន​ឡើយ​។ ដូចដែល​ត្រី​ជាប់​ក្នុង​សំណាញ់​ដ៏សាហាវ ឬ​ដូចដែល​បក្សាបក្សី​ជាប់​ក្នុង​អង្គប់​យ៉ាងណា មនុស្សលោក​ក៏​ជាប់អន្ទាក់​ក្នុង​គ្រានៃមហន្តរាយ​យ៉ាងនោះដែរ នៅពេល​វា​ធ្លាក់​មកលើ​ពួកគេ​ក្នុងមួយរំពេច​។


ពួកសិស្ស​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “ព្រះអម្ចាស់​អើយ តើ​នៅ​ឯណា​?”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មាន​សាកសព​នៅ​កន្លែងណា ត្មាត​នឹង​ផ្ដុំគ្នា​នៅ​កន្លែងនោះ​ដែរ”៕


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។


ព្រះអង្គ​បាន​បង្កើត​ប្រជាជាតិ​នីមួយៗ​ពី​មនុស្ស​ម្នាក់ ឲ្យ​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល ហើយ​តាំងឲ្យមាន​សម័យកាល​ដែល​បាន​កំណត់ទុកមុន​សម្រាប់​ពួកគេ និង​ព្រំដែន​នៃ​លំនៅ​របស់​ពួកគេ


“មើល៍! យើង​នឹង​មក​ដូចជា​ចោរ​! មានពរ​ហើយ អ្នក​ដែល​ប្រុងស្មារតី ហើយ​រក្សា​សម្លៀកបំពាក់​របស់​ខ្លួន ដើម្បីកុំឲ្យ​ដើរ​អាក្រាត ហើយ​ត្រូវគេ​ឃើញ​កេរ្តិ៍ខ្មាស​របស់​ខ្លួន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម