Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:14 - ព្រះគម្ពីរខ្មែរសាកល

14 គ្រាប់ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​បាន​ឮ ប៉ុន្តែ​ក្នុង​ដំណើរ​ជីវិត​ពួកគេ​ត្រូវបាន​រួបរឹត​ដោយ​កង្វល់ ទ្រព្យសម្បត្តិ និង​ការសប្បាយ​នៃ​ការរស់នៅ ដូច្នេះ​ពួកគេ​មិន​បង្កើតផលពេញលក្ខណៈ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 គ្រាប់​ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ព​បន្លា​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ ប៉ុន្ដែ​ដោយសារ​តែ​សេចក្ដី​ខ្វល់ខ្វាយ​ ទ្រព្យ​សម្បត្ដិ​ ព្រមទាំង​តណ្ហា​នៃ​ជីវិត​តាម​មក​រួបរិត​ នោះ​មិន​បាន​បង្កើត​ផល​ផ្លែ​ដ៏​ល្អ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 រីឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ តែ​ពេល​គេ​ចេញ​ទៅ នោះ​សេចក្តី​ខ្វល់‌ខ្វាយ​នឹង​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល​នៃ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ពេញ‌លេញ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​ចិត្ត​ខ្វល់​ខ្វាយ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល មក​រួប​រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​ចេញ​ទៅ នោះ​សេចក្ដី​ខ្វល់‌ខ្វាយ នឹង​ទ្រព្យ​សម្បត្តិ ហើយ​នឹង​សេចក្ដី​ស្រើប‌ស្រាល​នៅ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញ‌លេញ​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​បន្ទូល​របស់​អុលឡោះ​តែ​ចិត្ដ​ខ្វល់​ខ្វាយ ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ដ​ស្រើប​ស្រាល មក​រួប​រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 8:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។


ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ ព្រមទាំង​ចំណង់​ផ្សេង​ៗ​ចូលមក​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។


គ្មាន​អ្នកបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិផង​បានឡើយ”។


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


គ្រាប់ពូជ​ដែល​នៅលើ​ថ្ម គឺ​អ្នកដែល​នៅពេល​ឮ​ហើយ ក៏​ទទួលយក​ព្រះបន្ទូល​ដោយ​អំណរ ប៉ុន្តែ​ពួកគេ​គ្មាន​ឫស​ទេ ពួកគេ​ជឿ​តែ​មួយរយៈ​ប៉ុណ្ណោះ​ហើយ​កាលណា​មាន​ការសាកល្បង ពួកគេ​ក៏​ដកខ្លួនចេញ​។


គ្រាប់ពូជ​ដែល​នៅក្នុង​ដី​ល្អ គឺ​អ្នក​ដែល​នៅពេល​ឮ​ព្រះបន្ទូល​ដោយ​ចិត្ត​ល្អ​ទៀងត្រង់ ក៏​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នោះ ព្រមទាំង​បង្កើតផល​ដោយ​ការស៊ូទ្រាំ​។


គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​ក្នុង​កណ្ដាល​គុម្ពបន្លា មែកបន្លា​ក៏​លូតលាស់​ជាមួយ ហើយ​រួបរឹត​វា។


ប្រសិនបើ​អ្នកណា​មិន​ស្ថិតនៅ​ក្នុង​ខ្ញុំ​ទេ អ្នកនោះ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ​ដូចជា​មែក ហើយ​ក្រៀមស្វិត​ទៅ​។ គេ​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅក្នុង​ភ្លើង ហើយ​វា​ក៏​ឆេះ​។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


ដ្បិត​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ដោយ​ស្រឡាញ់​លោកីយ៍​បច្ចុប្បន្ននេះ ក៏​ចេញទៅ​ថែស្សាឡូនីច​ហើយ​។ ក្រេសេន​បាន​ទៅ​កាឡាទី ហើយ​ទីតុស​ទៅ​ដាល់ម៉ាទា


ដូច្នេះ ចូរឲ្យ​យើង​ចាកចេញ​ពី​គោលការណ៍បឋម​របស់​ព្រះ​គ្រីស្ទ ហើយ​ឈាន​ទៅរក​ភាពពេញវ័យ គឺ​មិនមែន​ចាក់​គ្រឹះ​សាជាថ្មី​នៃ​ការកែប្រែចិត្ត​ពី​អំពើ​ដែលនាំឲ្យស្លាប់ ជំនឿ​លើ​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម