Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:7 - ព្រះគម្ពីរខ្មែរសាកល

7 រីឯ​ពួក​អ្នកទាំងនោះ​ដើរយោលយោក​ដោយ​ស្រា ក៏​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង​; ពួក​បូជាចារ្យ និង​ពួក​ព្យាការី​ដើរយោលយោក​ដោយ​គ្រឿងស្រវឹង ពួកគេ​ភាន់ភាំង​ដោយ​ស្រា ពួកគេ​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង ពួកគេ​ដើរយោលយោក​ក្នុង​ការឃើញនិមិត្ត ពួកគេ​ជំពប់ដួល​ក្នុង​ការកាត់ក្ដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​វិល​ទៅ​មក ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃ និង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​និមិត្ត​គេ​យល់​ខុស​ទទេ ក៏​រមិល​ក្នុង​ការ​ជំនុំ‌ជម្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 រីឯ​អ្នក​ទាំង​នេះ ​ក៏​ត្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង‌វង្វាន់​ដែរ។ ពួក​បូជា‌ចារ្យ និង​ព្យាការី ត្រូវ​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង។ សុរា​នាំ​ឲ្យ​ពួក​គេ​ស្រវឹង​ទ្រេត‌ទ្រោត ស្រា​ខ្លាំង​នាំ​ឲ្យ​គេ​វង្វេង‌វង្វាន់ បណ្ដាល​ឲ្យ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្តេស‌ផ្តាស ហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាស ក៏​មិន​ច្បាស់​លាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​វិល​ទៅ​មក ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃនឹង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​ការ​ជាក់‌ស្តែង​គេ​យល់​ខុស​ទទេ ក៏​រមឹល​ក្នុង​ការ​ជំនុំ‌ជំរះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 រីឯ​អ្នក​ទាំង​នេះ​ក៏​ត្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង‌វង្វាន់​ដែរ។ ពួក​អ៊ីមុាំ និង​ណាពី ត្រូវ​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង។ សុរា​នាំ​ឲ្យ​ពួក​គេ​ស្រវឹង​ទ្រេត‌ទ្រោត ស្រា​ខ្លាំង​នាំ​ឲ្យ​គេ​វង្វេង‌វង្វាន់ បណ្តាល​ឲ្យ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្តេស‌ផ្តាស ហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាស ក៏​មិន​ច្បាស់​លាស់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 28:7
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​យោលយោកចុះឡើង ហើយ​ដើរទ្រេតទ្រោត​ដូច​មនុស្ស​ស្រវឹង រីឯ​អស់ទាំង​ប្រាជ្ញា​របស់ពួកគេ​ក៏​អស់ទៅ​។


ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។


គឺជា​ពួកអ្នកដែល​នៅត្រាំត្រែង​ជាមួយ​ស្រា ជា​ពួកអ្នកដែល​ទៅ​រក​ស្រាលាយ​។


មានពរ​ដល់​អ្នក​ហើយ ស្រុក​អើយ​! នៅពេល​ស្ដេច​របស់អ្នក​ជា​កូន​អភិជន ហើយ​ពួក​មេដឹកនាំ​របស់អ្នក​ហូប​តាម​ពេល​ដើម្បី​មាន​កម្លាំង គឺ​មិនមែន​ដើម្បី​ស្រវឹង​ឡើយ​!


ព្រះយេហូវ៉ា​បាន​លាយ​វិញ្ញាណ​នៃ​ការវៀចវេរ​ទៅ​ក្នុង​អេហ្ស៊ីប ដូច្នេះ​ពួកគេ​នាំ​អេហ្ស៊ីប​ឲ្យ​វង្វេង​ក្នុង​គ្រប់ទាំង​កិច្ចការ​របស់គេ ដូចជា​មនុស្ស​ស្រវឹង​ដើរទ្រេតទ្រោត​ក្នុង​កម្អួត​របស់ខ្លួន​។


ផ្ទុយទៅវិញ មើល៍! មាន​ការសប្បាយរីករាយ ការ​សម្លាប់​គោ និង​ការ​សម្លាប់​ចៀម ការ​ស៊ី​សាច់ និង​ការ​ផឹក​ស្រា ទាំងពោលថា​៖ “ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


នៅគ្រានោះ​នឹង​មានកើតឡើងដូច្នេះ​: ដូចដែល​ជនសាមញ្ញ​ជា​យ៉ាងណា បូជាចារ្យ​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើប្រុស​ជា​យ៉ាងណា ចៅហ្វាយប្រុស​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើស្រី​ជា​យ៉ាងណា ចៅហ្វាយស្រី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកទិញ​ជា​យ៉ាងណា អ្នកលក់​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកឲ្យខ្ចី​ជា​យ៉ាងណា អ្នកខ្ចី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​ម្ចាស់បំណុល​ជា​យ៉ាងណា កូនបំណុល​ក៏​ជា​យ៉ាងនោះ​។


ផែនដី​នឹង​ទ្រេតទ្រោត​ដូច​មនុស្ស​ស្រវឹង ហើយ​យីកយោក​ដូច​ខ្ទម​។ ការបំពាន​របស់វា​នឹង​សង្កត់ធ្ងន់​លើ​វា ដូច្នេះ​វា​នឹង​ដួល​ឥត​ក្រោកឡើង​ទៀត​ឡើយ​។


វេទនា​ហើយ​! មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម និង​ផ្កា​ដ៏ស្រស់ស្អាត​នៃ​ភាពរុងរឿង​របស់ពួកគេ​ដែល​កំពុងតែ​ស្រពោន ដែល​នៅលើ​កំពូលភ្នំ​នៃ​ជ្រលង​ដ៏មានជីជាតិ​របស់​មនុស្ស​ប្រមឹក​!


ចំពោះ​អ្នករាល់គ្នា និមិត្ត​ទាំងអស់​បាន​ត្រឡប់​ដូចជា​ពាក្យ​ក្នុង​ក្រាំង​ដែល​បិទត្រា​ហើយ​។ នៅពេល​គេ​ឲ្យ​ក្រាំងនោះ​ដល់​អ្នកដែល​ចេះ​អក្សរ ដោយ​និយាយថា​៖ “សូម​អាន​ក្រាំងនេះ​មើល៍” អ្នកនោះ​នឹង​តបថា​៖ “មិន​បាន​ទេ ពីព្រោះ​វា​ត្រូវបាន​បិទត្រា”


ប្រជារាស្ត្រ​របស់យើង​អើយ កូនក្មេង​ជា​អ្នក​សង្កត់សង្កិន​ពួកគេ ហើយ​មនុស្សស្រី​គ្រប់គ្រង​លើ​ពួកគេ​។ ប្រជារាស្ត្រ​របស់យើង​អើយ ពួកអ្នក​នាំផ្លូវ​របស់អ្នក​បាន​នាំ​អ្នក​ឲ្យ​វង្វេង ពួកគេ​បាន​បំភាន់​គន្លង​ផ្លូវ​របស់អ្នក​ហើយ​!


ឪពុក​ដើម​របស់អ្នក​បាន​ប្រព្រឹត្តបាប ពួក​អ្នកកណ្ដាល​របស់អ្នក​បាន​បះបោរ​ទាស់នឹង​យើង​។


វេទនា​ហើយ​! ពួកអ្នកដែល​ក្រោកឡើង​ពី​ព្រលឹម​ដើម្បី​រត់តាម​គ្រឿងស្រវឹង ហើយ​បង្អង់នៅ​រហូតដល់​យប់ជ្រៅ ទាំង​ស្រវឹងងងុល​ដោយ​ស្រា​!


វេទនា​ហើយ​! មនុស្ស​ខ្លាំងពូកែ​ខាង​ផឹក​ស្រា និង​មនុស្ស​អង់អាច​ខាង​លាយ​គ្រឿងស្រវឹង​។


ពួកគេ​រាប់​មនុស្ស​អាក្រក់​ថាឥតទោស​ដើម្បី​បាន​សំណូក ហើយ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត​។


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


ដូច្នេះ ប្ដី​ត្រូវតែ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​រូបកាយ​ខ្លួនឯង​ដែរ​។ អ្នក​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន គឺ​ស្រឡាញ់​ខ្លួនឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម