“មើល៍! នេះជាមនុស្សដែលមិនយកព្រះធ្វើជាបន្ទាយរបស់ខ្លួន គឺទុកចិត្តលើភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន ហើយរកទីពឹងក្នុងសេចក្ដីអន្តរាយរបស់ខ្លួន”។
ម៉ាថាយ 13:22 - ព្រះគម្ពីរខ្មែរសាកល គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺអ្នកដែលឮព្រះបន្ទូល ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។ Khmer Christian Bible ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពូជដែលបានធ្លាក់ទៅក្នុងគុម្ពបន្លា នេះគឺជាអ្នកដែលឮព្រះបន្ទូល តែសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ និងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិ ខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យកើតផលបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ នឹងសេចក្ដីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ អាល់គីតាប អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮបន្ទូលនៃអុលឡោះ ប៉ុន្ដែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតបន្ទូលមិនឲ្យបង្កើតផលបានឡើយ។ |
“មើល៍! នេះជាមនុស្សដែលមិនយកព្រះធ្វើជាបន្ទាយរបស់ខ្លួន គឺទុកចិត្តលើភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន ហើយរកទីពឹងក្នុងសេចក្ដីអន្តរាយរបស់ខ្លួន”។
កុំទុកចិត្តលើការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមដោយឥតប្រយោជន៍លើការលួចប្លន់ដែរ; ទោះបីជាទ្រព្យសម្បត្តិកើនឡើងក៏ដោយ ក៏កុំផ្ចង់ចិត្តលើវាឡើយ។
អ្នកដែលទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួននឹងដួល រីឯមនុស្សសុចរិតនឹងលូតលាស់ដូចជាស្លឹកឈើខៀវខ្ចី។
កាលណាអ្នកចោលភ្នែកទៅលើទ្រព្យសម្បត្តិ វាក៏បាត់ទៅ ដ្បិតវាតែងតែដុះស្លាបហើរទៅលើមេឃដូចឥន្ទ្រី។
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ ក៏គ្មានកូន ឬបងប្អូនដែរ ប៉ុន្តែអស់ទាំងការនឿយហត់របស់គាត់គ្មានទីបញ្ចប់ឡើយ ហើយភ្នែករបស់គាត់ក៏មិនស្កប់ស្កល់នឹងទ្រព្យសម្បត្តិដែរ។ គាត់មិនដែលសួរថា៖ “តើអញប្រឹងប្រែងធ្វើការ ហើយបង្អត់ខ្លួនអញពីការសប្បាយរីករាយ ដើម្បីអ្នកណា?”។ នេះក៏ជាការឥតន័យ និងជាបន្ទុកដ៏ធ្ងន់ដែរ!
អ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងកូនមនុស្ស អ្នកនោះនឹងត្រូវបានលើកលែងទោស ប៉ុន្តែអ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះនឹងមិនត្រូវបានលើកលែងទោសឡើយ ទោះជានៅលោកបច្ចុប្បន្នក្ដី ឬនៅលោកខាងមុខក្ដី។
សត្រូវដែលសាបព្រោះស្រងែ គឺមារ ការច្រូតកាត់ គឺចុងបញ្ចប់នៃពិភពលោក ហើយពួកអ្នកច្រូត គឺទូតសួគ៌។
ដូច្នេះ ដូចដែលស្រងែត្រូវប្រមូល ហើយត្រូវដុតក្នុងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។
បន្ទាប់មកព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ដ្បិតជីវិតរបស់មនុស្សមិនស្ថិតនៅលើភាពសម្បូរហូរហៀរនៃធនធានរបស់ខ្លួនទេ”។
“អ្នកដែលប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង តែមិនមែនជាអ្នកមាននៅចំពោះព្រះ ក៏ដូច្នោះដែរ”។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា គឺអ្នកដែលបានឮ ប៉ុន្តែក្នុងដំណើរជីវិតពួកគេត្រូវបានរួបរឹតដោយកង្វល់ ទ្រព្យសម្បត្តិ និងការសប្បាយនៃការរស់នៅ ដូច្នេះពួកគេមិនបង្កើតផលពេញលក្ខណៈឡើយ។
កាលស៊ីម៉ូនឃើញថា ព្រះវិញ្ញាណត្រូវបានប្រទានមកតាមរយៈការដាក់ដៃរបស់សាវ័កទាំងពីរ គាត់ក៏យកប្រាក់មកឲ្យអ្នកទាំងពីរ
កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។
តើមនុស្សមានប្រាជ្ញានៅឯណា? តើបណ្ឌិតនៅឯណា? តើអ្នកដេញដោលនាសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់ពិភពលោកទៅជាសេចក្ដីល្ងង់ទេឬ?
យ៉ាងណាមិញ នៅក្នុងចំណោមមនុស្សពេញវ័យ យើងថ្លែងប្រាជ្ញា ប៉ុន្តែមិនមែនប្រាជ្ញារបស់សម័យនេះទេ ហើយក៏មិនមែនប្រាជ្ញារបស់ពួកមេគ្រប់គ្រងនៃសម័យនេះដែលរមែងតែងតែសាបសូន្យនោះដែរ
គ្មានអ្នកណាក្នុងចំណោមពួកមេគ្រប់គ្រងនៃសម័យនេះបានស្គាល់ព្រះប្រាជ្ញាញាណនេះទេ ដ្បិតប្រសិនបើពួកគេបានស្គាល់ ម្ល៉េះសមពួកគេមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ។
កុំឲ្យអ្នកណាបោកបញ្ឆោតខ្លួនឯងឡើយ! ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្លួនឯងមានប្រាជ្ញាក្នុងលោកីយ៍នេះ ចូរឲ្យអ្នកនោះត្រឡប់ជាមនុស្សល្ងង់ចុះ ដើម្បីឲ្យគាត់បានជាមនុស្សមានប្រាជ្ញាវិញ
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
ព្រះគ្រីស្ទបានថ្វាយអង្គទ្រង់ជំនួសបាបរបស់យើង ដើម្បីរំដោះយើងពីលោកីយ៍ដ៏អាក្រក់នាបច្ចុប្បន្ននេះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះដែលជាព្រះបិតារបស់យើង។
ពីមុនអ្នករាល់គ្នាដើរក្នុងការទាំងនោះ តាមដំណើររបស់ពិភពលោកនេះ តាមមេគ្រប់គ្រងនៃអំណាចលើអាកាស គឺវិញ្ញាណដែលធ្វើសកម្មភាពក្នុងកូននៃសេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ។
ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។
ដ្បិតដេម៉ាសបានបោះបង់ខ្ញុំចោលដោយស្រឡាញ់លោកីយ៍បច្ចុប្បន្ននេះ ក៏ចេញទៅថែស្សាឡូនីចហើយ។ ក្រេសេនបានទៅកាឡាទី ហើយទីតុសទៅដាល់ម៉ាទា