Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 1:20 - ព្រះគម្ពីរខ្មែរសាកល

20 តើ​មនុស្ស​មានប្រាជ្ញា​នៅ​ឯណា​? តើ​បណ្ឌិត​នៅ​ឯណា​? តើ​អ្នកដេញដោល​នា​សម័យ​នេះ​នៅ​ឯណា​? តើ​ព្រះ​មិន​បាន​ធ្វើឲ្យ​ប្រាជ្ញា​របស់​ពិភពលោក​ទៅជាសេចក្ដីល្ងង់​ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា?​ តើ​គ្រូ​វិន័យ​នៅ​ឯ​ណា?​ តើ​អ្នក​ដេញដោល​សម័យ​នេះ​នៅ​ឯ​ណា?​ តើ​ព្រះជាម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកិយ​នេះ​ត្រលប់​ជា​ល្ងង់ខ្លៅ​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា? តើ​អាចារ្យ​នៅ​ឯ​ណា? តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា? តើ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​ល្ងី‌ល្ងើ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា តើ​អាចារ្យ​នៅ​ឯ​ណា តើ​អ្នក​ដេញ‌ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ​នេះ ទៅ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​វិញ​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​អុលឡោះ​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 1:20
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​របស់អ្នក​នឹង​ជញ្ជឹងគិត​អំពី​ការគួរឲ្យភ័យរន្ធត់​នោះ​ថា​៖ “តើ​អ្នក​រាប់​នៅ​ឯណា​? តើ​អ្នក​ថ្លឹង​នៅ​ឯណា​? តើ​អ្នក​រាប់​ប៉ម​នៅ​ឯណា​?”។


យើងជា​អ្នកដែល​បញ្ឈប់​ទីសម្គាល់​របស់​ព្យាការីក្លែងក្លាយ ហើយ​ធ្វើឲ្យ​គ្រូទាយ​ទៅជាឆ្កួត​; យើងជា​អ្នកដែល​បង្វែរ​មនុស្ស​មានបញ្ញា ហើយ​ធ្វើឲ្យ​ចំណេះដឹង​របស់ពួកគេ​ទៅជាល្ងីល្ងើ​;


តើ​នរណា​បាន​ជឿ​ដំណឹង​របស់ពួកយើង​? តើ​ព្រះពាហុ​របស់​ព្រះយេហូវ៉ា​ត្រូវបាន​សម្ដែង​ដល់​នរណា​?


គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។


ឥឡូវនេះ ជា​ការជំនុំជម្រះ​ពិភពលោកនេះ​; ឥឡូវនេះ មេគ្រប់គ្រង​របស់​ពិភពលោកនេះ​នឹង​ត្រូវបាន​បណ្ដេញ​ចេញ​។


មាន​ពួក​ទស្សនវិទូ​ខ្លះ​ពី​ក្រុមអេពីគួរ និង​ក្រុមស្តូអ៊ីក តែងតែ​និយាយដេញដោល​ជាមួយ​គាត់​ដែរ​។ អ្នកខ្លះ​និយាយថា​៖ “អ្នកប៉ប៉ាច់ប៉ប៉ោច​នេះ​ចង់​និយាយ​អ្វី?” អ្នកខ្លះទៀត​ថា​៖ “មើលទៅ​គាត់​ដូចជា​អ្នកឃោសនា​ព្រះ​បរទេស”។ ព្រោះថា​ប៉ូល​កំពុង​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ និង​ការរស់ឡើងវិញ​។


ពោលគឺ តាំងពី​ការនិម្មិតបង្កើតពិភពលោក​មកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះ​ដែល​យើង​មើលមិនឃើញ គឺ​ព្រះចេស្ដា​ដ៏អស់កល្ប​របស់​ព្រះអង្គ និង​លក្ខណៈជាព្រះ ត្រូវគេ​ឃើញច្បាស់ ហើយ​ត្រូវគេ​យល់ តាមរយៈ​អ្វីៗ​ដែល​បាន​បង្កើតមក ធ្វើឲ្យ​គេ​មិនអាចដោះសាបានឡើយ​។


ពួកគេ​អះអាងថា​ខ្លួនឯង​ជា​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​បែរជា​លេលា​ទៅវិញ


ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “យើង​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​មនុស្ស​មានប្រាជ្ញា ហើយ​បោះបង់ចោល​បញ្ញា​របស់​មនុស្ស​ឈ្លាសវៃ”។


បងប្អូន​អើយ ចូរ​ពិចារណា​អំពី​ការត្រាស់ហៅ​របស់អ្នករាល់គ្នា​មើល៍ គឺ​បើ​គិត​តាមសាច់ឈាម មិនសូវ​មាន​អ្នកប្រាជ្ញ មិនសូវ​មាន​អ្នក​មានអំណាច ហើយក៏​មិនសូវ​មាន​មនុស្ស​ត្រកូលខ្ពស់​ដែរ​។


ផ្ទុយទៅវិញ ព្រះ​បាន​ជ្រើសរើស​មនុស្ស​ល្ងង់​ក្នុង​ពិភពលោក ដើម្បី​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា​អាម៉ាស់មុខ​; ព្រះ​បាន​ជ្រើសរើស​មនុស្ស​ខ្សោយ​ក្នុង​ពិភពលោក ដើម្បី​ធ្វើឲ្យ​មនុស្ស​ខ្លាំងពូកែ​អាម៉ាស់មុខ​;


ព្រះ​បាន​ជ្រើសរើស​អ្វី​ដែល​ទាបថោក និង​អ្វី​ដែល​ត្រូវគេ​មើលងាយ​ក្នុង​ពិភពលោក គឺ​អ្វី​ដែល​ត្រូវបានរាប់ថា​គ្មាន ដើម្បី​បំបាត់​អ្វី​ដែល​សំខាន់


ទោះបីជា​យើង​ត្រូវបាន​ដាក់ទោស​ក៏ដោយ ក៏​តាមពិត​យើង​ត្រូវ​ព្រះអម្ចាស់​ប្រៀនប្រដៅ ដើម្បីកុំឲ្យ​យើង​ត្រូវបាន​ផ្ដន្ទាទោស​ជាមួយ​ពិភពលោក​ឡើយ​។


យ៉ាងណាមិញ នៅក្នុងចំណោម​មនុស្ស​ពេញវ័យ យើង​ថ្លែង​ប្រាជ្ញា ប៉ុន្តែ​មិនមែន​ប្រាជ្ញា​របស់​សម័យ​នេះ​ទេ ហើយក៏មិនមែន​ប្រាជ្ញា​របស់​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​ដែល​រមែងតែងតែ​សាបសូន្យ​នោះ​ដែរ


គ្មានអ្នកណា​ក្នុងចំណោម​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​បាន​ស្គាល់​ព្រះប្រាជ្ញាញាណនេះ​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​បាន​ស្គាល់ ម្ល៉េះសម​ពួកគេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​សិរីរុងរឿង​ឡើយ​។


កុំឲ្យអ្នកណា​បោកបញ្ឆោត​ខ្លួនឯង​ឡើយ​! ប្រសិនបើ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​គិតថា ខ្លួនឯង​មានប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ចូរឲ្យ​អ្នកនោះ​ត្រឡប់ជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​គាត់​បានជា​មនុស្ស​មានប្រាជ្ញា​វិញ


ដ្បិត​ប្រាជ្ញា​របស់​ពិភពលោកនេះ​ជា​សេចក្ដីល្ងង់ខ្លៅ​នៅចំពោះ​ព្រះ​។ ជាការពិត មាន​សរសេរ​ទុកមក​ថា​:“ព្រះអង្គ​ចាប់​មនុស្ស​មានប្រាជ្ញា​ដោយ​ល្បិចកល​របស់​ខ្លួនពួកគេ”


ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា​វិសុទ្ធជន​នឹង​ជំនុំជម្រះ​ពិភពលោក​ទេ​ឬ​? ដូច្នេះ ប្រសិនបើ​ពិភពលោក​នឹង​ត្រូវ​អ្នករាល់គ្នា​ជំនុំជម្រះ​ទៅហើយ តើ​អ្នករាល់គ្នា​គ្មានសមត្ថភាព​វិនិច្ឆ័យ​រឿង​តូចបំផុត​ទេឬ​?


ពួក​ផិតក្បត់​អើយ​! តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ‍ឬ​ថា ភាពជាមិត្ត​នឹង​ពិភពលោក គឺ​ភាពជាសត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មិត្ត​នឹង​ពិភពលោក អ្នកនោះ​តាំងខ្លួន​ជា​សត្រូវ​នឹង​ព្រះ​ហើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម