ព្រះអង្គជាទីលាក់កំបាំងរបស់ទូលបង្គំ និងជាខែលរបស់ទូលបង្គំ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ទំនុកតម្កើង 32:7 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គជាទីលាក់កំបាំងសម្រាប់ទូលបង្គំ ព្រះអង្គរក្សាទូលបង្គំឲ្យរួចពីទុក្ខវេទនា ហើយព័ទ្ធជុំវិញទូលបង្គំដោយចម្រៀងនៃការរំដោះ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងជ័យជម្នះ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជាជម្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំឲ្យរួចពីអាសន្ន ព្រះអង្គឲ្យទូលបង្គំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ ឲ្យរួចពីសេចក្ដីទុក្ខលំបាក ទ្រង់នឹងព័ទ្ធទូលបង្គំជុំវិញ ដោយទំនុកនៃសេចក្ដីសង្គ្រោះ។ –បង្អង់ អាល់គីតាប ទ្រង់ជាជំរកសម្រាប់ខ្ញុំ ទ្រង់ការពារខ្ញុំឲ្យរួចពីអាសន្ន ទ្រង់ឲ្យខ្ញុំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះទ្រង់រំដោះខ្ញុំ។ - សម្រាក |
ព្រះអង្គជាទីលាក់កំបាំងរបស់ទូលបង្គំ និងជាខែលរបស់ទូលបង្គំ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីសត្រូវរបស់ទូលបង្គំផង ទូលបង្គំបានរត់មកលាក់ខ្លួននៅក្នុងព្រះអង្គហើយ!
ចំណងនៃស្ថានមនុស្សស្លាប់បានព័ទ្ធជុំវិញខ្ញុំ អន្ទាក់នៃសេចក្ដីស្លាប់បានប្រឈមមុខនឹងខ្ញុំ។
ដ្បិតនៅថ្ងៃនៃមហន្តរាយ ព្រះអង្គនឹងលាក់ខ្ញុំទុកក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីលាក់កំបាំងនៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំឡើងលើថ្មដា។
ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
ទុក្ខសោករបស់មនុស្សអាក្រក់មានច្រើន ប៉ុន្តែចំពោះអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងព័ទ្ធជុំវិញគេ។
ព្រះអង្គបានដាក់ចម្រៀងថ្មីក្នុងមាត់ខ្ញុំ ជាចម្រៀងសរសើរតម្កើងដល់ព្រះរបស់យើង; មនុស្សជាច្រើននឹងបានឃើញ ក៏កោតខ្លាច ហើយជឿទុកចិត្តលើព្រះយេហូវ៉ា។
ព្រះយេហូវ៉ាអើយ ដ្បិតព្រះអង្គតែងតែប្រទានពរមនុស្សសុចរិត ព្រះអង្គហ៊ុមព័ទ្ធពួកគេដោយសេចក្ដីសន្ដោសដូចជាខែល៕
ព្រះយេហូវ៉ាជាទីពឹងជ្រកដល់អ្នកដែលត្រូវគេសង្កត់សង្កិន ជាទីពឹងជ្រកនៅពេលមានទុក្ខលំបាក។
អ្នកដែលរស់នៅក្នុងទីលាក់កំបាំងរបស់ព្រះដ៏ខ្ពស់បំផុត គឺស្នាក់នៅក្រោមម្លប់របស់ព្រះដ៏មានព្រះចេស្ដា។
ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ; ព្រះហស្តស្ដាំ និងព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះសម្រាប់ព្រះអង្គ។
ដ្បិតអ្នករាល់គ្នាបានស្លាប់ ហើយជីវិតរបស់អ្នករាល់គ្នាត្រូវបានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះ។
ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “សេចក្ដីសង្គ្រោះមកពីព្រះនៃយើងដែលគង់លើបល្ល័ង្ក និងពីកូនចៀម!”។