វិវរណៈ 7:10 - ព្រះគម្ពីរខ្មែរសាកល10 ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “សេចក្ដីសង្គ្រោះមកពីព្រះនៃយើងដែលគង់លើបល្ល័ង្ក និងពីកូនចៀម!”។ សូមមើលជំពូកKhmer Christian Bible10 ពួកគេបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «សេចក្ដីសង្គ្រោះស្រេចលើព្រះជាម្ចាស់របស់យើងដែលគង់លើបល្ល័ង្ក និងស្រេចលើកូនចៀម» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 គេបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ការសង្គ្រោះស្រេចលើព្រះនៃយើង ដែលគង់លើបល្ល័ង្ក និងស្រេចលើកូនចៀម!»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេ ដែលសង្គ្រោះយើង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 គេបន្លឺសំឡេងថា សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង សូមមើលជំពូកអាល់គីតាប10 គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «មានតែអុលឡោះជាម្ចាស់នៃយើងដែលនៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេ ដែលសង្គ្រោះយើង»។ សូមមើលជំពូក |
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និងអាណាចក្ររបស់ព្រះនៃយើង ព្រមទាំងសិទ្ធិអំណាចនៃព្រះគ្រីស្ទរបស់ព្រះអង្គ បានមកដល់ហើយ! ដ្បិតអ្នកចោទប្រកាន់បងប្អូនយើង ជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានទម្លាក់ចោលហើយ។