ទំនុកតម្កើង 31:18 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យបបូរមាត់ភូតភរបានទៅជាគ គឺបបូរមាត់ដែលនិយាយព្រហើនទាស់នឹងមនុស្សសុចរិត ដោយអំនួត និងសេចក្ដីមើលងាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ោង និងប្រមាថមាក់ងាយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យបបូរមាត់កំភូតបានទៅជាគ គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយឆ្មើងឆ្មៃ ចិត្តធំ នឹងសេចក្ដីមើលងាយ អាល់គីតាប សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។ |
ព្រះយេហូវ៉ាអើយ សូមរំដោះព្រលឹងរបស់ទូលបង្គំពីបបូរមាត់ភូតភរ និងពីអណ្ដាតនៃល្បិចកលផង!
ជាការពិត អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ នឹងមិនអាម៉ាស់មុខឡើយ គឺអ្នកដែលក្បត់ដោយគ្មានហេតុផលវិញ ដែលនឹងអាម៉ាស់មុខ។
សូមឲ្យបាបនៃមាត់ពួកគេ និងពាក្យនៃបបូរមាត់ពួកគេ ចាប់ពួកគេជាប់ក្នុងអំនួតរបស់ខ្លួន ដ្បិតពួកគេនិយាយពាក្យបណ្ដាសា និងពាក្យភូតភរ។
ប៉ុន្តែព្រះរាជានឹងអរសប្បាយក្នុងព្រះ អស់អ្នកដែលស្បថដោយអាងព្រះអង្គនឹងអួត ដ្បិតមាត់របស់អ្នកដែលនិយាយមុសានឹងត្រូវបានបិទ៕
គ្រប់ទាំងអាវុធដែលពួកគេសូនឡើងទាស់នឹងអ្នក គ្មានប្រសិទ្ធភាពឡើយ ហើយអស់ទាំងអណ្ដាតដែលក្រោកឡើងទាស់នឹងអ្នកក្នុងការកាត់ក្ដី អ្នកនឹងផ្ដន្ទាទោសវាវិញ។ នេះហើយ ជាមរតករបស់អ្នកបម្រើនៃព្រះយេហូវ៉ា និងជាសេចក្ដីសុចរិតយុត្តិធម៌របស់ពួកគេដែលចេញពីយើង”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕
ការដែលសិស្សបានដូចគ្រូ ហើយបាវបម្រើបានដូចចៅហ្វាយរបស់ខ្លួន នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា ‘បេលសេប៊ូល’ ទៅហើយ ចុះអ្នកផ្ទះនោះវិញ តើគេនឹងហៅលើសជាងអម្បាលម៉ានទៅទៀត!
ប៉ុន្តែនៅពេលពួកផារិស៊ីឮដូច្នេះ ក៏និយាយថា៖ “អ្នកនេះមិនអាចដេញអារក្សបានទេ លើកលែងតែដោយបេលសេប៊ូលមេអារក្សប៉ុណ្ណោះ!”។
អ្នករាល់គ្នាមានឪពុកជាមារ ហើយអ្នករាល់គ្នាចង់ប្រព្រឹត្តតាមចំណង់របស់ឪពុកអ្នករាល់គ្នា។ វាជាឃាតករតាំងពីដើមមក ហើយវាមិនឈរនៅក្នុងសេចក្ដីពិតទេ ពីព្រោះសេចក្ដីពិតមិននៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក វានិយាយចេញពីចរិតខ្លួនវា ពីព្រោះវាជាអ្នកភូតភរ ហើយជាឪពុកនៃសេចក្ដីភូតភរ។
ពួកយូដាតបនឹងព្រះអង្គថា៖ “ដែលយើងនិយាយថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល តើមិនត្រូវទេឬ?”។
នៅពេលប៉ូលមកដល់ ពួកយូដាដែលចុះមកពីយេរូសាឡិមក៏ឈរព័ទ្ធជុំវិញគាត់ ហើយចោទប្រកាន់គាត់ដោយពាក្យបណ្ដឹងធ្ងន់ៗជាច្រើន ដែលពួកគេមិនអាចបញ្ជាក់ភស្តុតាងបាន។
ដើម្បីអនុវត្តការជំនុំជម្រះចំពោះមនុស្សទាំងអស់ និងដើម្បីថ្កោលទោសមនុស្សគ្រប់គ្នា អំពីគ្រប់ទាំងអំពើមិនគោរពព្រះដែលពួកគេបានប្រព្រឹត្តដោយមិនគោរពព្រះ និងអំពីគ្រប់ទាំងពាក្យអាក្រក់ដែលមនុស្សបាបមិនគោរពព្រះ បាននិយាយទាស់នឹងព្រះ”។
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។
រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។