Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 63:11 - ព្រះគម្ពីរខ្មែរសាកល

11 ប៉ុន្តែ​ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះ អស់អ្នក​ដែល​ស្បថ​ដោយ​អាង​ព្រះអង្គ​នឹង​អួត ដ្បិត​មាត់​របស់​អ្នកដែល​និយាយមុសា​នឹង​ត្រូវបាន​បិទ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ ព្រះ​រាជា​នឹង​អរ​សប្បាយ​ក្នុង​ព្រះវិញ អស់​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ នឹងមាន​ចិត្ត​ត្រេក​អរឡើង ព្រោះ​មាត់​របស់​មនុស្ស​ភូត​កុហក នឹង​ត្រូវ​បិទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នោះ ព្រះ‌រាជា​នឹង​មាន​អំណរ ដោយ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អ្នក​ណា​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អ្នក​នោះ​នឹង​លើក​តម្កើង​ព្រះអង្គ រីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហក នឹង​ត្រូវ​បាត់​មាត់​សូន្យ‌ឈឹង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តែ​ទូលបង្គំ ជា​ក្សត្រ នឹង​រីក‌រាយ​ក្នុង​ព្រះ​វិញ អស់​អ្នក​ណា​ដែល​ស្បថ​ដោយ​នូវ​ទ្រង់ នោះ​នឹង​បាន​សរសើរ​ដោយ​អរ​សាទរ ពី​ព្រោះ​មាត់​នៃ​ពួក​មនុស្ស​កំភូត​នឹង​ត្រូវ​បិទ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​នោះ ស្តេច​នឹង​មាន​អំណរ ដោយ​នាម​អុលឡោះ អ្នក​ណា​ស្បថ​ក្នុង​នាម​អុលឡោះ អ្នក​នោះ​នឹង​លើក​តម្កើង​ទ្រង់ រីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហក នឹង​ត្រូវ​បាត់​មាត់​សូន្យ‌ឈឹង​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 63:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទៀងត្រង់​ឃើញ​ដូច្នេះ ក៏​អរសប្បាយ រីឯ​អស់ទាំង​មនុស្សទុច្ចរិត​ក៏​បិទ​មាត់​។


“យើង​បាន​ចាក់ប្រេងអភិសេក​ស្ដេច​របស់យើង នៅ​ស៊ីយ៉ូន​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។


ព្រះយេហូវ៉ា​អើយ ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះចេស្ដា​របស់ព្រះអង្គ​; ព្រះរាជា​នឹង​ត្រេកអរ​ខ្លាំង​ណាស់ហ្ន៎ ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!


សូមឲ្យ​បបូរមាត់​ភូតភរ​បាន​ទៅជាគ គឺ​បបូរមាត់​ដែល​និយាយ​ព្រហើន​ទាស់នឹង​មនុស្ស​សុចរិត ដោយ​អំនួត និង​សេចក្ដីមើលងាយ​។


ប្រសិនបើ​យើងខ្ញុំ​បាន​ភ្លេច​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ ឬ​លាត​ដៃ​របស់យើងខ្ញុំ​ទៅ​ព្រះ​ដទៃ


នៅ​ថ្ងៃ​នោះ នឹង​មាន​ទីក្រុង​ប្រាំ​នៅក្នុង​ដែនដី​អេហ្ស៊ីប ដែល​និយាយ​ភាសា​របស់​កាណាន ព្រមទាំង​ស្បថ​ដល់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។ ទីក្រុង​មួយ​ក្នុងទីក្រុងទាំងនោះ នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​ព្រះអាទិត្យ”។


យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។


អ្នកដែល​ឲ្យពរ​ខ្លួនឯង​នៅលើ​ផែនដី នឹង​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ព្រះ​ដ៏ពិតត្រង់ អ្នកដែល​ស្បថ​នៅលើ​ផែនដី នឹង​ស្បថ​ដោយ​អាង​ព្រះ​ដ៏ពិតត្រង់ ដ្បិត​ទុក្ខវេទនា​ពីមុន​ត្រូវបាន​ភ្លេច ហើយ​ត្រូវបាន​បំបាំង​ពី​ភ្នែក​របស់យើង​ហើយ”។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


កាល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ព្រះអង្គ​បាន​ស្បថ​ដោយ​អាង​អង្គទ្រង់ ពីព្រោះ​គ្មានអ្នកណា​ធំជាង​ដែល​ព្រះអង្គ​អាច​ស្បថ​ដោយអាងអ្នកនោះ​បាន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម