Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 59:12 - ព្រះគម្ពីរខ្មែរសាកល

12 សូមឲ្យ​បាប​នៃ​មាត់​ពួកគេ និង​ពាក្យ​នៃ​បបូរមាត់​ពួកគេ ចាប់​ពួកគេ​ជាប់​ក្នុង​អំនួត​របស់ខ្លួន ដ្បិត​ពួកគេ​និយាយ​ពាក្យបណ្ដាសា និង​ពាក្យភូតភរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​អំពើ​បាបដែល​ចេញ​ពី​មាត់​របស់​គេ និង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​របស់​គេ សូម​ឲ្យ​គេ​ជាប់​អន្ទាក់ ដោយ​សារ​អំនួត​របស់​ខ្លួន។ ដ្បិតពាក្យ​ជេរ​ប្រទេច​ផ្ដាសា និង​ពាក្យ​ភូត​ភរ ដែល​គេ​បញ្ចេញ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​ហារ​មាត់​និយាយ គេ​ពោល​ចេញ​មក​សុទ្ធ​តែ ពាក្យ​សម្ដី​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប ដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន! ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្ដាសា និង​និយាយ​កុហក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 សូម​ឲ្យ​គេ​ជាប់​ទោស ដោយ​សេចក្ដី​អំនួត​របស់​គេ ដោយ​ព្រោះ​បាប​របស់​មាត់​គេ នឹង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់ ព្រម​ទាំង​សេចក្ដី​បណ្តាសា នឹង​សេចក្ដី​ភូត‌ភរ ដែល​គេ​ពោល​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​ហារ​មាត់​និយាយ គេ​ពោល​ចេញ​មក សុទ្ធ​តែ​ពាក្យ​សំដី ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប ដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន! ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្ដាសា និង​និយាយ​កុហក។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 59:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ដេញតាម​មនុស្ស​ទ័លក្រ​ដោយ​អំនួត​; សូមឲ្យ​ពួកគេ​ជាប់​ក្នុង​កលល្បិច​ដែល​ខ្លួន​បង្កើត​ចុះ​!


មាត់​របស់គេ​ពោរពេញ​ទៅដោយ​ពាក្យបណ្ដាសា សេចក្ដីបោកបញ្ឆោត និង​ការសង្កត់សង្កិន នៅក្រោម​អណ្ដាត​របស់គេ​មាន​សេចក្ដីអន្តរាយ និង​សេចក្ដីទុច្ចរិត​។


ព្រះអម្ចាស់​អើយ ចំពោះ​ការត្មះតិះដៀល​ដែល​អ្នកជិតខាង​របស់យើងខ្ញុំ​បាន​ត្មះតិះដៀល​ព្រះអង្គ សូម​តបសង​ដល់​ពួកគេ គឺ​មួយជាប្រាំពីរ​ទៅលើ​ទ្រូង​របស់ពួកគេ​ផង​!


សេចក្ដីសុចរិត​របស់​មនុស្ស​ទៀងត្រង់ រំដោះ​ខ្លួនគេ ប៉ុន្តែ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ចាប់​ដោយ​ចំណង់លោភលន់​របស់ខ្លួន​។


មាន​អន្ទាក់​របស់​មនុស្ស​អាក្រក់​នៅក្នុង​ការបំពាន​នៃ​បបូរមាត់ រីឯ​មនុស្ស​សុចរិត​គេចផុត​ពី​ទុក្ខវេទនា​។


មាត់​របស់​មនុស្សល្ងង់​ជា​សេចក្ដីហិនវិនាស​ដល់​ខ្លួនគេ ហើយ​បបូរមាត់​របស់គាត់​ជា​អន្ទាក់​ដល់​ព្រលឹង​របស់ខ្លួន​។


ហើយ​អ្នក​បាន​ជាប់អន្ទាក់​ដោយ​សម្ដី​ពី​មាត់​អ្នក ឬ​ត្រូវបាន​ចាប់​ដោយ​សម្ដី​ពី​មាត់​អ្នក


ប្រជាជន​ទាំងអស់​ឆ្លើយ​ថា​៖ “ចូរឲ្យ​ឈាម​របស់​អ្នកនេះ​ធ្លាក់​មកលើ​យើង និង​កូនចៅ​របស់យើង​ចុះ​!”។


ហើយ​និយាយថា​៖ “លោកម្ចាស់ យើងខ្ញុំ​ចាំ​បាន​ថា កាល​អ្នក​បោកប្រាស់​នោះ​នៅរស់​នៅឡើយ វា​បាន​និយាយថា​: ‘ក្រោយពី​បី​ថ្ងៃ ខ្ញុំ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ’។


ពួកគេ​នៅតែ​អះអាងយ៉ាងម៉ឺងម៉ាត់​ថា​៖ “អ្នកនេះ​ញុះញង់​ប្រជាជន ទាំង​បង្រៀន​នៅ​យូឌា​ទាំងមូល ចាប់ពី​កាលីឡេ​រហូតដល់​ទីនេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម